សម្ដេចតេជោ អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ!

(ភ្នំពេញ)៖ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកទី១២ ខែមិថុនា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អ៊ីហ្គោរ៍ ទ្រីសម៉ាន់ (Igor Driesmans)…

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ក្នុងឱកាសអញ្ជើញបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ របស់សាលាភូមិន្ទរដ្ឋបាល!

(ភ្នំពេញ)៖ នៅព្រឹកទី​១០ ខែមិថុនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា អញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៤ របស់សាលាភូមិន្ទរដ្ឋបាល។

សម្តេចធិបតី រាជរដ្ឋាភិបាលមានទិសដៅធ្វើឱ្យប្រទេសរឹងមាំ និងឱ្យប្រជាជនកាន់តែមានជីវភាពល្អប្រសើរឡើង!

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការដាក់ចេញគោលនយោបាយវិមជ្ឈការ និងសហវិមជ្ឈការ គឺសំដៅបង្កើនប្រសិទ្ធភាពការរៀបចំយន្តការនិងប្រព័ន្ធការងារប្រទេសរបស់យើងឱ្យបានច្រើន ។ ដើម្បីធានានូវការបម្រើប្រជាពលរដ្ឋឱ្យបានលឿននិងប្រកបដោយប្រសិទ្ធភាព ដោយបង្ខិតសេវាឱ្យទៅកៀកជាមួយប្រជាពលរដ្ឋ។

សម្តេចធិបតី ស្នូលនៃគោលនយោបាយនៃយុទ្ធសាស្រ្តបញ្ចកោណ គឺការពង្រឹងអភិបាលកិច្ច!

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា នៅក្នុងអណត្តិទី៧ ដំណាក់កាលទី១ នៃយុទ្ធសាស្រ្តបញ្ចកោណនេះ រាជរដ្ឋាភិបាលបានរៀបចំ និងដាក់ចេញជាយុទ្ធសាស្រ្តក្នុងការពង្រឹងសមិទ្ធកម្មបន្ថែម សំដៅដល់ការបម្រើប្រជាពលរដ្ឋ ពោលគឺ ស្នូលនៃគោលនយោបាយនៃយុទ្ធសាស្រ្តបញ្ចកោណ គឺការពង្រឹងអភិបាលកិច្ច។

សម្តេចធិបតី អញ្ជើញបើកកិច្ចប្រជុំរដ្ឋមន្ត្រី​អាស៊ាន ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍លើកទី២០!

(សៀមរាប)៖ នៅព្រឹកទី៧ ខែមិថុនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីបើកកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២០ ដែលរៀបចំឡើងនៅលើទឹកដីខេត្តសៀមរាប ដែនដីប្រាង្គប្រាសាទដ៏ល្បាញល្បីរបស់ខ្មែរ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោក កៅ…

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ក្នុងពេលអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់​កំពង់ផែពហុបំណងកំពត!

(កំពត)៖ នៅព្រឹកទី៦ ខែមិថុនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្ត្រីកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់កំពង់ផែពហុបំណងកំពត ដែលសាង​សង់រួចរាល់ដំណាក់កាលទី១ តម្លៃប្រមាណ១៤០លានដុល្លារ។

គម្រោងព្រែកជីកហ្វូណនតេជោ”នឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤!

(កំពត)៖ ថ្លែងក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ កំពង់ផែពហុបំណងកំពត ដែលសាង​សង់រួចរាល់ដំណាក់កាលទី១ តម្លៃប្រមាណ១៤០លានដុល្លារ នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤។

សម្តេចធិបតី ស្នើដល់ឈ្នួញទិញលក់ដី សូមកុំទៅទិញដីនៅតាមបណ្ដោយគម្រោងព្រែកជីកហ្វូណនតេជោ!

(កំពត)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់ឈ្នួញទិញលក់ដី។ សូមកុំទៅទិញដី នៅតាមបណ្ដោយ«គម្រោងព្រែកជីកហ្វូណនតេជោ»ដែលនាំឱ្យរដ្ឋាភិបាល ពិបាកក្នុងការដោះស្រាយ នៅពេលអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោនេះ។

ការដឹកជញ្ជូនតាមផ្លូវទឹក នៅតែជាជម្រើសដ៏ល្អសម្រាប់កម្ពុជា!

(ភ្នំពេញ)៖ ថ្លែងក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ កំពង់ផែពហុបំណងកំពត ដែលសាង​សង់រួចរាល់ដំណាក់កាលទី១ តម្លៃប្រមាណ១៤០លានដុល្លារអាមេរិក នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤។

សម្តេចធិបតី អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ កំពង់ផែពហុបំណងកំពត តម្លៃ១៤០លានដុល្លារ!

(កំពត)៖ នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្ត្រីកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យ ប្រើប្រាស់កំពង់ផែពហុបំណងកំពត ដែលសាង​សង់រួចរាល់ដំណាក់កាលទី១ តម្លៃប្រមាណ១៤០លានដុល្លារអាមេរិក…!។