(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធី សម្ពោធបណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា និងសមិទ្ធផលបណ្តុះបណ្តាលផ្នែកបច្ចេកវិទ្យាឌីជីថល នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
ក្នុងឱកាសនោះសម្ដេចធិបតី បានកោតសរសើរដល់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានដាក់ចេញនូវចក្ខុវិស័យបុរេសកម្ម និងការច្នៃប្រឌិតនៅក្នុងវិស័យអប់រំ។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី មានក្ដីរីករាយ និងមោទកភាព ចំពោះសមត្ថភាព របស់កូនខ្មែរ ដែលអាចផលិតបាននូវសម្ភារឧបករណ៍ប្រើប្រាស់ជាច្រើន ដូចប្រទេសរីកចម្រើននានា ដែរ។
សម្តេចធិបតី ការកសាងនូវធនធានមនុស្ស មិនអាចធ្វើតែមួយថ្ងៃបាននោះទេ ខណៈធនធានមនុស្សនេះ គឺជាកត្តាចាំបាច់បំផុត ក្នុងការអភិវឌ្ឍកម្ពុជាឲ្យ កាន់តែរីកចម្រើន ទៅមុខបន្ថែមទៀត។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី អំពាវនាវដល់សាធាណជនទាំងអស់ សូមពង្រឹង សមត្ថភាពបន្ថែមលើបច្ចេកវិទ្យាឌីជីថល ដើម្បីក្លាយជាពលរដ្ឋឌីជីថលនៅក្នុងសង្គមទំនើបបច្ចុប្បន្ន។
សម្តេចធិបតី នាយករដ្ឋមន្រ្តី បានលើកឡើងថា មានធនធានមនុស្សគឺមានឱកាស ក្នុងការប្រកួតប្រជែងជាមួយប្រទេសខាងក្រៅ ដូច្នេះហើយបានជារាជរដ្ឋាភិបាលបានខិតខំដាក់ចេញ នូវគោលនយោបាយពង្រីក និងលើកកម្ពស់នូវវិស័យអប់រំឲ្យកាន់តែល្អប្រសើរបន្ថែមទៀតនោះ។
សម្ដេចធិបតី ជំរុញឱ្យកាត់បន្ថយគម្លាតវិស័យអប់រំឱ្យដល់តាមបណ្ដាខេត្តដែលជាកត្តាសំខាន់ តាមរយៈការចែករំលែកធនធានចំណេះដឹង ដោយការចងក្រងជាបណ្ដាញសកលវិទ្យាល័យ ។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី៖ គ្រឹះស្ថានសិក្សាទាំងអស់សូមបង្កើនការកែ ទម្រង់ និងសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ ដើម្បីពង្រឹងគុណភាពអប់រំនៅកម្ពុជា ឱ្យកាន់តែប្រសើរថែមទៀត។
សម្ដេចធិបតី ជំរុញឱ្យគិតគូរបើកបង្រៀនតាមអនឡាញ ដើម្បីផ្ដល់ឱកាសដល់សិស្សនិស្សិតនៅតាម បណ្ដាខេត្តឆ្ងាយៗអាចមានឱកាសបន្តការសិក្សាដោយរលូន៕