បញ្ចប់មុខតំណែង ឧត្តមសេនីយ៍ឯក យ៊ាំ ស៊ីងម៉ៅ ពីប្រធាននាយកដ្ឋាន កណ្តាលនគរបាលយុត្តិធម៌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ!

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤។ បានចេញអនុក្រឹត្យមួយ បញ្ចប់មុខតំណែងលោកឧត្តមសេនីយ៍ឯក យ៊ាំ ស៊ីងម៉ៅ ពីប្រធាននាយកដ្ឋាន កណ្តាលនគរបាលយុត្តិធម៌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចំណុះក្រសួងមហាផ្ទៃ៕

ព្រះមហាក្សត្រ ទ្រង់យាងទៅបំពេញព្រះរាជទស្សនកិច្ច នៅប្រទេសជប៉ុន!

(ភ្នំពេញ)៖ នៅព្រឹកទី៥ ខែមេសា ឆ្នាំ២០២៤ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះ រាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឫទ័យ ស្តេចយាងចាកចេញពីព្រះរាជាណាចក្រកម្ពុជាតាមព្រះទីនាំងយន្តហោះពិសេសពិសេសទៅកាន់ប្រទេសជប៉ុន ដើម្បីបំពេញព្រះរាជទស្សនកិច្ចចាប់ពីថ្ងៃទី៥ ខែមេសា នេះតទៅ។

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ក្នុងឱកាសអញ្ជើញបិទសន្និបាតក្រសួងមុខងារសាធារណៈ!

(ភ្នំពេញ)៖ នៅរសៀលទី​៤ ខែមេសា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញ​ជា​អធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូក សរុបការងារឆ្នាំ២០២៣ និងលើកទិសដៅបន្តការងារ​សម្រាប់​ឆ្នាំ​២០២៤ របស់ក្រសួងមុខងារសាធារណៈ។

ពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០២៣ របស់ក្រសួងមុខងារសាធារណៈ!

(ភ្នំពេញ)៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល បានអញ្ជើញចូលរួមក្នុង ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំសិក្សា២០២៤ របស់ក្រសួងមុខងារសាធារណៈ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា…

ការប្រឡងចូលជាមន្រ្តីរាជការ គឺប្រកាន់ជំហរជានិច្ច អ្នកចេះគឺជាប់!

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំដល់ក្រសួងមុខងារសាធារណៈ ត្រូវធ្វើការកែទម្រង់ឲ្យបានម៉ត់ចត់ចំពោះ ការប្រឡងចូលជាមន្រ្តីរាជការ ដោយត្រូវប្រកាន់ជំហរជានិច្ចចំពោះអ្នក ចេះគឺជាប់។

សម្ដេចធិបតី ថ្លែងថាសម្ដេច មិនចិត្តអាក្រក់ចំពោះការជ្រើសរើសមន្រ្ដីថ្មីនោះទេ!

(ភ្នំពេញ)៖ ថ្លែងក្នុងឱកាស អញ្ជើញ​ជា​អធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារ​បន្តឆ្នាំ​២០២៤ របស់ក្រសួងមុខងារសាធារណៈ នៅរសៀលថ្ងៃទី០៤.០៤.២០២៤។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា សម្ដេច មិនចិត្តអាក្រក់ចំពោះការជ្រើសរើសមន្រ្ដីថ្មីនោះទេ ។

សម្តេចធិបតី អញ្ជើញ​ជា​អធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ របស់ក្រសួងមុខងារសាធារណៈ!

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៤.០៤.២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញ​ជា​អធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣និងលើកទិសដៅការងារ​សម្រាប់​ឆ្នាំ​២០២៤ របស់ក្រសួងមុខងារសាធារណៈ៕

ព្រឹទ្ធសភា ប្រកាសព័ត៌មានស្តីពី លទ្ធផលសម័យប្រជុំដំបូងនីតិកាលទី៥ នាថ្ងៃទី០៣ ខែមេសា!

(ភ្នំពេញ)៖ បន្ទាប់ពីសម័យប្រជុំដំបូង បានបញ្ចប់ ព្រឹទ្ធសភា បានចេញសេចក្តីប្រកាសលទ្ធផលសម័យប្រជុំ ។

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្រោយទទួលការគាំទ្រពីសមាជិកព្រឹទ្ធសភាចំនួន៦២លើ៦២សំឡេង ក្លាយជាប្រធានព្រឹទ្ធសភា!

(ភ្នំពេញ)៖ ក្នុងសម័យប្រជុំលើកដំបូងព្រឹទ្ធសភានីតិកាលទី៥ នាព្រឹកទី៣ ខែមេសា ឆ្នាំ២០២៤ មួយថ្ងៃ​មុន​ខួប៥៤ឆ្នាំ នៃការប្រែក្លាយជីវិតជាយុទ្ធជនប្រយុទ្ធដណ្តើមអំណាច ថ្វាយសម្តេច នរោត្តម សីហនុនោះ។

ព្រះរាជសុន្ទរកថា របស់ព្រះមហាក្សត្រ ក្នុងឱកាសបើកសម័យប្រជុំលើកដំបូង នីតិកាលទី៥ នៃព្រឹទ្ធសភា!

(ភ្នំពេញ)៖ នៅព្រឹកទី០៣ ខែមេសា ឆ្នាំ២០២៤ ព្រឹទ្ធសភាបើកសម័យប្រជុំលើកដំបូង សម្រាប់នីតិកាលទី៥ ក្រោមព្រះរាជាធិបតី ភាពដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា។