សម្តេចតេជោ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដែលមានរបៀបវារៈ ចំនួន៥!

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដែលមានរបៀបវារៈ ចំនួន៥។

ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី១៨ខែមិថុនាឆ្នាំ២០២៥!

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៦ខែមិថុនាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាព បែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី១៨ខែមិថុនាឆ្នាំ២០២៥

សម្តេចតេជោ ហ៊ុន សែន នឹងថ្លែងសារពិសេសនៅព្រឹកនេះ!

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃកម្ពុជា នឹងថ្លែងសារពិសេសមួយជូនជនរួមជាតិ ក្នុងឱកាស អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញនាទី១៦ ខែមិថុនា ឆ្នាំ២០២៥៕

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា សមរភូមិច្បាប់ ចាប់ផ្តើមហើយ ជាជម្រើសរបស់កម្ពុជា!

(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី១៥.០៦.២០២៥។ បានលើកឡើងថា”បានសម្រេចយកដើម្បីបុព្វហេតុសុខសន្តិភាព យុត្តិធម៌ និងដំណោះស្រាយលើបញ្ហាព្រំដែនជាស្ថាពរ។

គណៈកម្មការព្រំដែនកម្ពុជា-ថៃ ចាប់ផ្ដើមកិច្ចប្រជុំចង្អៀត សម្រាប់ថ្ងៃទី២ មុនកិច្ចប្រជុំផ្លូវការចាប់ផ្ដើម!

(ភ្នំពេញ)៖ គណៈកម្មការចម្រុះព្រំដែនគោក (JBC)កម្ពុជា-ថៃ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ បានផ្ដើមកិច្ចប្រជុំថ្ងៃទី២ ជាមួយការប្រជុំចង្អៀតដូចថ្ងៃម្សិលមិញ មុនកិច្ចប្រជុំផ្លូវការចាប់ផ្ដើម។

ថ្ងៃទី១៥ ខែមិថុនា គឺជាខួបលើកទី៦៣ឆ្នាំដែលកម្ពុជាឈ្នះក្តីថៃ លើសំណុំរឿងប្រាសាទព្រះវិហារ!

(ភ្នំពេញ)៖ នៅថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ២០២៥គឺ ជាខួបលើកទី៦៣ឆ្នាំហើយដែលកម្ពុជាឈ្នះក្ដីលើភាគីថៃពាក់ព័ន្ធ សំណុំរឿងប្រាសាទព្រះវិហារដែលអំណាចសាលដីកា របស់តុលាការយុត្តិធម៌ អន្តរជាតិ បានកំណត់ឱ្យភាគីថៃត្រូវតែដកយោធានិងការគ្រប់គ្រងដែនរដ្ឋបាលទាំងអស់របស់ខ្លួនចេញពីតំបន់មានជម្លោះនៅត្រង់ប្រាសាទព្រះវិហារ(១៥ មិថុនា ឆ្នាំ១៩៦២)។

សម្តេចធិបតី ថ្លែងថាកម្ពុជាជ្រើសរើសយកច្បាប់អន្តរជាតិ និងសន្តិភាព!

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៥ មិថុនា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជូនលិខិតជាផ្លូវការទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ)។ ដើម្បីជួយស្វែងរកដំណោះស្រាយពាក់ព័ន្ធទៅនឹងបញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី។

ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី១៧ខែមិថុនាឆ្នាំ២០២៥!

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៥ខែមិថុនាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាព បែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី១៧ខែមិថុនាឆ្នាំ២០២៥

ក្រសួងសង្គមកិច្ច ត្រៀមរៀបចំមណ្ឌលចំនួន៣ដើម្បីទទួលពលករខ្មែរដែលចេញពីប្រទេសថៃ!

(ភ្នំពេញ)៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួង បានត្រៀម មណ្ឌលចំនួនបីទីតាំង រួមមាន៖ ១. មជ្ឈមណ្ឌលសំចតប៉ោយប៉ែត ២.…

សម្តេចតេជោ អំពាវនាវឲ្យបងប្អូនពលករខ្មែរវិលត្រឡប់មកមាតុភូមិវិញមុនពេលអាជ្ញាធរថៃបណ្តេញចេញពីប្រទេស!

(ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅល្ងាចទី១៤ ខែមិថុនា ឆ្នាំ២០២៥ បានថ្លែងថា”នេះជាវិធានការគ្រប់ជ្រុងជ្រោយដែលជួយសម្រួលដល់បងប្អូនដែលវឹលត្រឡប់មកស្រុកកំណើតវិញដើម្បីរកការងារធ្វើឬបង្កើតមុខរបរថ្មី។បងប្អូនខ្លះបានចោទសួរថាមានបងប្អូននៅថៃ៣០ឆ្នាំហើយចង់មករស់នៅមើលម្តាយដែលមានអាយុ៨០ឆ្នាំតែគាត់ពុំមានឯកសារ។ខ្ញុំអាចឆ្លើយបានថាអ្នកណាក៏ដោយឲ្យតែជាខ្មែរទោះមានឬគ្មានឯកសាររាជរដ្ឋាភិបាលទទួលយកបានទាំងអស់ដោយគ្មានការរើសអើង។សូមបងប្អូនពលករវឹលត្រឡប់មកមាតុភូមិវិញមុនពេលអាជ្ញាធរថៃបណ្តេញចេញនិងការប្រមាថ។ ខ្ញុំនិយាយបែបនេះព្រោះខ្ញុំយល់ច្បាស់ ថាជម្លោះព្រំដែនកម្ពុជា .ថៃនឹងអូសបន្លាយពេលយូរពិសេសនៅពេលកម្ពុជាដាក់ពាក្យប្តឹងទៅកាន់តុលាការយុត្តិធម៍អន្តរជាតិICJពេលនោះពួកជ្រុលនិយមថៃនិងយោធាថៃមួយចំនួននឹងរករឿងធ្វើបាបបងប្អូន។នេះជារឿងពិតដែលបាននិងកំពុងកើតឡើងនិងត្រូវតែកើតឡើងដោយមិនរួច។ ខ្ញុំសូមជូនភ្ជាប់នូវសាររបស់នាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែតដើម្បីបងប្អូនបានជ្រាប។