សម្ដេចធិបតី បង្ហាញការប្ដេជ្ញាចិត្ដរបស់រាជរដ្ឋាភិបាលនីតីកាលទី៧ ក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើន!

(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបង្ហាញការប្ដេជ្ញាចិត្ដរបស់រាជរដ្ឋាភិបាលនីតីកាលទី៧ ក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន ដោយធានាឱ្យបាននិរន្ដរភាព និងលំនឹងនៃការអភិវឌ្ឍប្រទេស។

ប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ!

(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ បានអញ្ជើញប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។

សូមប្រយ័ត្ន ចំពោះភ្លៀងផ្គររន្ទះនិងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៣ខែវិច្ឆិកា!

(ភ្នំពេញ)៖ ក្រសួងធនធានទឹកនិងឧតុនិយម នៅថ្ងៃទី២១.១១.២០២៤ បានជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០២៤៖ ក្នុងនោះ ក្រសួងបញ្ជាក់ថាខ្យល់មូសុងឦសានដែលបក់លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ២០២៤

សម្តេចធិបតី អញ្ជើញចែកសញ្ញាបត្រ​ជូននិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញជាង៨ពាន់នាក់!

(ភ្នំពេញ)៖ នៅព្រឹកទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី​កម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រគល់សញ្ញាបត្រជូន និស្សិតជ័យលាភីថ្នាក់បរិញ្ញា​បត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ សរុប ៨,៣៣៩នាក់ ( ស្រី៤.៤០១នាក់)…

Update៖ បញ្ជូនខ្លួនប្ដីប្រពន្ធដែលជាម្ចាស់គ្លីនិក”សុងហាក់ ម៉ារីណា”ទៅតុលាការ ក្រោយស្លាប់អ្នកជំងឺនិងយកសពទៅផ្លុងចោល!

(តាកែវ)៖ សមត្ថកិច្ចនគរបាលខេត្តតាកែវ នៅថ្ងៃទី២០.១១.២០២៤ បានបញ្ជូនខ្លួន(ប្ដីប្រពន្ធ២នាក់)ដែលជាម្ចាស់”មន្ទីរសំរាកព្យាបាល និងសម្ភពសុងហាក់ ម៉ារីណា”ទៅតុលាការ ដើម្បីចាត់ការតាមច្បាប់!។

បុរសម្នាក់ចុះងូតទឹកសង្ស័យរអិលជើងធ្លាក់ចូលទន្លេបណ្ដាលឲ្យលង់ស្លាប់!

(ភ្នំពេញ)៖ បុរសម្នាក់បានដើរមកងូតទឹកនៅម្តុំកោះនរាក៏មានការសង្ស័យអាចជារអិលជើងក៏ធ្លាក់ចូលទឹកទន្លេកន្លែងជ្រៅហែលមិនរួចក៏លិចបាត់ក្រុមគ្រួសារបាត់១យប់ក៏ដើររក បែរជាឃើញស្លាប់សពហើមអណ្ដែតទឹកហើយ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលនៅម្តុំមាត់ទន្លេមេគង្គទីក្រុងកោះនរា ស្ថិតក្នុងភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញកាលបីព្រឹកថ្ងៃទី១៩ ខែ វិច្ឆិកា ឆ្នាំ ២០២៤។

ម៉ូតូPCXបើកឆ្លងផ្លូវ ត្រូវម៉ូតូហុងដាឌ្រីមបុកបណ្តាលឱ្យរងរបួសធ្ងន់ទាំងសងខាង!

(ភ្នំពេញ)៖ បុរសម្នាក់ជិះម៉ូតូម៉ាកPCXឆ្លងផ្លូវមិនប្រយ័ត្នក៏ត្រូវបុរសម្នាក់ជិះម៉ូតូហុងដាឌ្រីមបុកពេញទំហឹងបណ្តាលឱ្យរងរងរបួសធ្ងន់ទាំងសងខាងត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកទៅមន្ទីរពេទ្យភ្លាមៗ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៥២នាទីយប់ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៣ ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញកាលពីម៉ោង៧យប់ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

រថយន្តទំនើបបើកបុករ៉ឺម៉កកង់បីបណ្ដាលឱ្យអ្នកបើកបររងរបួសធ្ងន់!

(ភ្នំពេញ)៖ គ្រោះថ្នាក់ចរាចណ៍ ដោយរថយន្តទំនើបមួយគ្រឿង ម៉ាកTOYOTA HILUX RALLYបើក ក្នុងល្បឿនលឿន។លុះដល់ផ្លូវកោងបួងចង្កូតមិនទាន់ក៏ជ្រុលទៅបុកម៉ូតូរ៉ីម៉កកង់បីកង់បើកមកបញ្ច្រាសគ្នាពេញទំហឹងក៏ក្រឡាប់បណ្ដាលឲ្យអ្នកបើកបរកបររងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤នៅ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងវត្តភ្នៀត សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញកាលពីម៉ោង១០យប់…

រដ្ឋសភាផ្តល់សេចក្តីទុកចិត្តឱ្យឯកឧត្តម ប្រាក់ សុខុន ធ្វើជារដ្ឋមន្ត្រីក្រសួងការបរទេស!

(ភ្នំពេញ)៖ នៅថ្ងៃពុធ(ទី២០ខែវិច្ឆិកា) រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តឱ្យ ឯកឧត្តម ប្រាក់ សុខុន ធ្វើជាជារដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ។

Update៖ បិទគ្លីនិក”សុងហាក់ ម៉ារីណា”ក្រោយស្លាប់អ្នកជំងឺ និងយកសពទៅផ្លុងចោល!

(តាកែវ)៖ មន្ទីរសុខាភិបាលខេត្តតាកែវ នៅយប់ទី១៩.១១.២០២៤ បានប្រកាសព័ត៌មាន ដោយសម្រេចបញ្ឈប់ដំណើរការទីតាំងផ្តល់សេវាសុខាភិបាលឥតច្បាប់ឈ្មោះ សុងហាក់ ម៉ារីណា និងមិនឱ្យធ្វើអាជីវកម្ម តទៀតឡើយ។