ឯកឧត្តម ទិត សុធា ផ្ញើសារលិខិតគោរពជូនពរឯកឧត្តម វង្សី វិស្សុត និងលោកជំទាវ ក្នុងឱកាសចូលឆ្នាំសកល ២០២៥!

(ភ្នំពេញ)៖ ឯកឧត្តម ទិត សុធា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានអង្គភាពព័ត៌មាននិងប្រតិកម្ម ព្រមទាំងមន្រ្តីរាជការទាំងអស់ បានផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងលោកជំទាវ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល…

បណ្តេញជនជាតិវៀតណាម២៥នាក់ឲ្យទៅស្រុកវិញ ពាក់ព័ន្ធករណីស្នាក់នៅដោយខុសច្បាប់!

(ខេត្តស្វាយរៀង)៖ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ព្រឹកថ្ងៃចន្ទទី៣០ ខែធ្នូ ឆ្នាំ២០២៤ បានបណ្តេញជនជាតិវៀតណាមប្រុសស្រីសរុបចំនួន ២៥នាក់ (ស្រី២នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជាដែលលួចស្នាក់នៅខុសច្បាប់បណ្តេញចេញ តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិតខេត្តស្វាយរៀង។

សេចក្តីប្រកាសស្តីពីកម្រៃសេវាការអនុញ្ញាតចេញ-ចូលសម្រាប់ពលករខ្មែរ ឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-ថៃ!

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជម្រាបជូនសាធារណជន ជាពិសេសបងប្អូនពលករខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃឱ្យបានជ្រាបថា នាពេលថ្មីៗនេះមានការផ្សព្វផ្សាយ អំពីការតំម្លើងថ្លៃកម្រៃ សេវាបោះត្រាការអនុញ្ញាតចេញ-ចូល (Re-Entry Permit) តាមច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-ថៃ និងបង់កម្រៃសេវា នេះជូនភាគីកម្ពុជា។

សូមប្រយ័ត្ន អំពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី៣១ធ្នូដល់ថ្ងៃទី២ខែមករានឹងបន្តចុះត្រជាក់!

(ភ្នំពេញ)៖ ក្រសួងធនធានទឹកនិងឧតុនិយម នៅថ្ងៃទី៣១.១២.២០២៤ បានជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៣១ខែធ្នូឆ្នាំ២០២៤៖

នាយឧត្តមសេនីយ៍ សុខ មុនី អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានទទួលមរណភាព!

(ភ្នំពេញ)៖ យោងតាមសេចក្ដីជូនដំណឹង នៅថ្ងៃទី៣០.១២.២០២៤.បានឱ្យដឹងថានាយឧត្តមសេនីយ៍ សុខ មុនី អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានទទួលមរណភាព នៅព្រឹកទី៣១.១២.២០២៤ ដោយរោគាពាធក្នុងជន្មាយុ៥៦ឆ្នាំ៕

ឃាត់ខ្លួនជនជាតិវៀតណាម១២នាក់ ករណីចាប់ជំរិតជនជាតិចិន នៅក្រុងបាវិត!

(ភ្នំពេញ)៖ ករណីចាប់ជំរិតជនជាតិចិន នៅក្រុងបាវិត ខេត្តស្វាយរៀង សមត្ថកិច្ច.នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចាប់ខ្លួនឧក្រិដ្ឋជនជនជាតិវៀតណាមចំនួន១២នាក់ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤។

ផ្អាកការងារមន្រ្តីប៉ូលីសខេត្តកំពង់ធំម្នាក់ ករណីប្រើអំពើហិង្សាលើពលរដ្ឋ!

(កំពង់ធំ)៖ មន្ដ្រីប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ត្រូវបានថ្នាក់លើហៅមកធ្វើការសួរនាំដើម្បីស្រាវជ្រាវបន្ដ និងផ្អាកការងារបណ្ដោះអាសន្ន ក្រោយរងការចោទប្រកាន់ប្រើហិង្សាលើពលរដ្ឋ។

សូមប្រយ័ត្ន អំពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី២៩ដល់ទី៣១ខែធ្នូ នឹងបន្តចុះត្រជាក់!

(ភ្នំពេញ)៖ ក្រសួងធនធានទឹកនិងឧតុនិយម នៅថ្ងៃទី២៩.១២.២០២៤ បានជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៩ខែធ្នូឆ្នាំ២០២៤៖ ក្នុងនោះ ក្រសួងបញ្ជាក់ថាខ្យល់មូសុងឦសានដែលបក់លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២៩ដល់ថ្ងៃទី៣១ធ្នូឆ្នាំ២០២៤

ឃាត់ខ្លួនមេCOម្នាក់ ពាក់ព័ន្ធករណីសម្លាប់នារីគថ្លង់ប្លន់យកទ្រព្យសម្បត្តិ!

(ស្វាយរៀង)៖ សមត្ថកិច្ចតាមស្រាវជ្រាវចាប់ខ្លួនជនសង្ស័យជាឃាតករបានហើយករណីសម្លាប់នារីគម្នាក់ប្លន់យកទ្រព្យសម្បត្តិហើយជនសង្ស័យរូបនេះនិងនារីរងគ្រោះជាសង្សារនឹងគ្នាផងដែរ ។

ក្រសួងមហាផ្ទៃចេញសេចក្តីណែនាំ១១ចំណុច ស្តីពីការផ្សព្វផ្សាយព័ត៌មានសន្តិសុខសណ្តាប់ធ្នាប់សង្គម!

(ភ្នំពេញ)៖ នគរបាលជាតិកម្ពុជា បានខិតខំបំពេញភារកិច្ចបម្រើជាតិ និងប្រជាពលរដ្ឋយ៉ាងសកម្មស្របតាមច្បាប់ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលគ្រប់នីតិកាលដើម្បីធានាថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដោយបានផ្តល់ឬផ្សព្វផ្សាយព័ត៌មាន យ៉ាងសកម្មជូនសាធារណជន។ បេសកកម្មជាប្រវត្តិស្រាស្តនេះ បានរួមចំណែកពង្រឹងសុខសន្តិភាព និង ស្ថិរភាពនយោបាយ បម្រើឱ្យវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម…