ឃាត់ខ្លួនមេCOម្នាក់ ពាក់ព័ន្ធករណីសម្លាប់នារីគថ្លង់ប្លន់យកទ្រព្យសម្បត្តិ!

(ស្វាយរៀង)៖ សមត្ថកិច្ចតាមស្រាវជ្រាវចាប់ខ្លួនជនសង្ស័យជាឃាតករបានហើយករណីសម្លាប់នារីគម្នាក់ប្លន់យកទ្រព្យសម្បត្តិហើយជនសង្ស័យរូបនេះនិងនារីរងគ្រោះជាសង្សារនឹងគ្នាផងដែរ ។

ប្រភព ពី នគរបាល ខេត្តស្វាយរៀង បានអោយ ដឹង ថា ជនសង្ស័យ ដែល ត្រូវ ចាប់ខ្លួន មានឈ្មោះ ប្រាក់ សារ៉េត ភេទ ប្រុស អាយុ ២៥ ឆ្នាំ មុខរបរជា ប្រធាន ឥណទាន ( មេ CO) នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយនៅស្រុករមាសហែកមាន ទីលំនៅ ភូមិត្រពាំងអំពឹល ឃុំសំបួរ ស្រុកស្វាយទាប ។

អ្វីដែលគួរឲ្យហួសចិត្តនោះគឺជនសង្ស័យ មានគូដណ្តឹងហើយជិតដល់ថ្ងៃចូលរោងការទៀតពោលគឺនៅក្នុងខែមីនាឆ្នាំ ២០២៥ ខាង មុខនេះ។ ហើយទំនងជានារីរងគ្រោះដឹង រឿងថាជនសង្ស័យ ជាសង្សារជិតចូល រោងការចោលនាងទើបមានទំនាស់កើតឡើង។

ប្រភពបន្តថាមុនពេលកើតហេតុជនសង្ស័យ បានណាត់នារីរងគ្រោះមកជួបក៏ធ្វើសកម្មភាពវាយសម្លាប់និងប្លន់យកទ្រព្យសម្បត្តិ ប៉ុន្តែទំនងជាភ័យទើបពេលរត់គេច ខ្លួនបានបន្សល់ទុកស្បែកជើងនិងម៉ូតូ ១គ្រឿងរហូតដល់សមត្ថកិច្ច តាមប្រមាញ់ចាប់ខ្លួនបាននៅស្រុករមាសហែកហើយបញ្ជូនទៅសាលាដំបូង ខេត្តចាត់ការតាមនីតិវិធីច្បាប់។

សូមជម្រាបថាកាលពី វេលា ម៉ោង ០៨ និង ៣០ នាទី ព្រឹកថ្ងៃ ទី ២៣ ខែធ្នូ ឆ្នាំ ២០២៤ ក្រោយពីបានទទួលព័ត៌មានពីអាជ្ញាធរ ភូមិ ថាមានករណីមនុស្សលង់ទឹកប្រឡាយស្លាប់ ស្ថិតនៅភូមិព្រៃទទឹង ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង រួចមកកម្លាំងអធិការដ្ឋាន នគរបាល ស្រុកស្វាយទាប ដឹកនាំ ដោយ លោក វរសេនីយ៍ទោ សោម សារ៉ន អធិការ នគរបាលស្រុកសហការជាមួយ កម្លាំង ការិយាល័យ ជំនាញចំណុះស្នងការដ្ឋាន នគរបាលខេត្តដឹកដោយ លោក វរសេនីយ៍ឯក គឹម ឡៃ ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌនិង ក្រុមគ្រូពេទ្យធ្វើ កោសល្យវិច័យលើសាកសពជនរង គ្រោះ ឈ្មោះ ឡ រន ភេទ ស្រី អាយុ ២៨ ឆ្នាំ ជា មនុស្សគនៅទីតាំងកើតហេតុ ។ ក្រោយធ្វើកោសល្យវិច័យរួចមកក្រុមការងារសន្និដ្ឋានថាជាករណីឃាតកម្ម ។

ដោយ អនុវត្តតាមបទបញ្ជាដ៏ម៉ឹងម៉ាត់របស់ លោក ឧត្ដមសេនីយ៍ទោ ពេជ្រ វី រៈ ស្នងការ នគរបាល ខេត្តស្វាយរៀង ដឹកនាំផ្ទាល់ ដោយ លោក វរសេនីយ៍ឯក គឹ ម ឡៃ ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ កម្លាំង ការិយាល័យជំនាញសហការជាមួយកម្លាំង អធិការដ្ឋាននគរបាល ក្រុង / ស្រុក ទាំង ០៨ ធ្វើការ ស្រាវជ្រាវ និង កំណត់ អត្តសញ្ញាណ ជនសង្ស័យ និង ឈានទៅធ្វើការឃាត់ខ្លួន ជនសង្ស័យ ០១ នាក់ ឈ្មោះ ប្រាក់ សា រ៉េ ត ភេទ ប្រុស អាយុ ២៥ ឆ្នាំ នៅ ត្រង់ចំណុចភូមិ អារ័ក្ស ស្វាយ ឃុំអណ្តូង ពោធិ៍ ស្រុក រមាស ហែក ។ ព្រមទាំង ដកហូត ៖ ម៉ូតូ ០១ គ្រឿង , ទូរ សព្ទ ដៃ ០១ គ្រឿង , ប្រាក់ រៀល ៧,១០០,០០០ រៀល និង ដំបង ០២ ដើម ។

នៅ ចំពោះ មុខ សមត្ថកិច្ច ជនសង្ស័យ
បានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពវាយសម្លាប់ជនរងគ្រោះពិតប្រាកដ មែន និងបានយកចិញ្ជៀន ១ វង់ , កង់ដៃមួយឈុត , ខ្សែ . ក និង ទូរ សព្ទ ដៃ ១ គ្រឿងពីជនរងគ្រោះ ។

ក្រោយ សួរចម្លើយសារភាពលោកអធិការស្រុកបានសុំការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ស្នងការ នគរបាលខេត្តនិងលោកព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តស្វាយរៀង ដើម្បីធ្វើការឃាត់ខ្លួន ជនសង្ស័យខាងលើបញ្ជូន ទៅការិយាល័យជំនាញអនុវត្តបន្តតាមនីតិវិធីច្បាប់ ។

គួររំលឹកថា មានករណីអំពើឃាតកម្មមួយដ៏ រន្ធត់ទៅលើនាងគម្នាក់បង្កឲ្យមានការ ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នាមក
ចោមរោមមើលដោយដាក់ការសង្ស័យថា មានជនណាម្នាក់បានហៅនាងទៅជួប ហើយ ក៏វាយសម្លាប់យកសពទៅទម្លាក់ចោលក្នុងទឹកប្រឡាយ។

ករណី ភ្ញាក់ផ្អើល នេះ កើតឡើង នៅវេលា ម៉ោង ៨ និង ១០ នាទីព្រឹកថ្ងៃ ទី២៣ ធ្នូ ២០២៤ នៅ ចំណុចប្រឡាយទឹកក្នុងចំការ ប្រេងខ្យល់ខាងក្រោយផ្ទះអ្នកស្រុក ប្រមាណជាង១០០ម៉ែត្រ ស្ថិតនៅភូមិព្រៃ ទទឹង ឃុំសំបួរ ស្រុកស្វាយទាប ។

បើតាមសមត្ថកិច្ចបានឲ្យដឹងថានារីរង គ្រោះ ឈ្មោះ ឡ រន ហៅធុងសាំងភេទ ស្រី អាយុ ២៧ ឆ្នាំ ជាជនមានពិការភាព ( គ ) តែអាចស្តាប់ឮនិងចេះសរសេរអក្សរ និង អាន អក្សរមុខរបរកម្មកររោងចក្រ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ។

បើតាមសាច់ញាតិនារីរងគ្រោះបានឲ្យដឹងថា នារីរងគ្រោះបានចេញបាត់ពីផ្ទះប្រហែលក្នុង វេលាម៉ោង០៧និង៣០នាទី យប់ថ្ងៃទី២២ធ្នូ២០២៤។

ប្រភពបន្ត ថាសង្ស័យមានគេហៅនាងឲ្យទៅជួបនៅក្នុងចំការប្រេងខ្យល់ក្រោយភូមិហើយក៏វាយសម្លាប់រួចយកសពទៅទម្លាក់ចោលក្នុងទឹកប្រឡាយគួរឲ្យរន្ធត់។លុះព្រឹកឡើងអ្នកភូមិធ្វើដំណើរតាមផ្លូវភ្លឺប្រឡាយក៏ប្រទះឃើញសាកសពនារីរងគ្រោះ អណ្តែតក្នុងទឹកប្រឡាយក៏មានការឆោឡោប្តឹងសមត្ថកិច្ចឲ្យមកពិនិត្យនិង អន្តរាគមន៍តែម្តង ។

ប្រភពបន្តទៀតថាក្រោយមកសមត្ថកិច្ច បាន រាយការណ៍ ជូនលោកស្នងការនគបាលខេត្តស្វាយរៀងក៏បានចាត់មន្ត្រី ជំនាញ ការិយាល័យបច្ចេកទេសនៃស្នងការដ្ឋាននគបាលខេត្តចុះមកពិនិត្យនិងធ្វើកោសល្យវិច័យសពជាលទ្ធផលរកឃើញថាជនសង្ស័យបានធ្វើ សកម្មភាពយកដំបងកំណាត់ដើមប្រេងខ្យល់វាយសម្លាប់ជនរងគ្រោះ ។

វត្ថុតាងបន្យល់ទុកកន្លែងកើតហេតុរួមមាន ៖
– ម៉ូតូ ឌ្រីមសង់សេ ១២៥ស្លាក់លេខ ភ្នំពេញ 1CQ-3597
– ស្បែកជើង មួយគូ

– ដំបងកំណាត់ដើមប្រេងខ្យល់ ០២ កំណាត់

សម្ភារៈបាត់បង់រួមមាន ៖
– ខ្សែ កផ្លាកទីនចំនួន០១ ខ្សែទម្ងន់ ០១ ជី
– ជញ្ចៀនមាសទម្ងន់ ០១ ជី
– កងដៃ ផ្លាកទីនចំនួន១០កង ។

ក្រោយពិនិត្យធ្វើកោសល្យវិច័យសពរួច សមត្ថកិច្ចក៏បានប្រគល់សាកសពឲ្យក្រុម គ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ចៅក្រមបានចេញដីកាឃុំខ្លួន បណ្តោះអាសន្ន នៅពន្ធនាគារខេត្តស្វាយរៀង រួចហើយនៅថ្ងៃទី២៧ធ្នូ២០២៤នេះ៕

Leave a Reply

Your email address will not be published. Required fields are marked *