កងកម្លាំងកម្ពុជា បណ្ដេញជនជាតិថៃ៣នាក់ឱ្យទៅស្រុកវិញ ក្រោយលួចឆ្លងដែនចូលកម្ពុជាដោយខុសច្បាប់!

(បន្ទាយមានជ័យ)៖ ដោយសារការបិទច្រកទ្វារព្រំដែនជាមួយកម្ពុជា ធ្វេីឱ្យបាត់បង់ចំណូល។ ទេីបជនជាតិថៃមួយចំនួនបន្ត លួចឆ្លងអូរព្រំដែន ដោយខុសច្បាប់ចូលមកកម្ពុជា ។ តែត្រូវបានកងកម្លាំងឈរជើងនៅក្នុងភូមិសាស្ត្រស្រុកម៉ាឡៃ ឃាត់ខ្លួនបានចំនួន០៣នាក់ទៀត នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ និងបណ្ដេញទៅវិញ។ លោក អ៊ុំ រាត្រី អភិបាលអភិបាលខេត្ត…

ផ្អាកមុខងារលោក គ្រី សីហា ព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ ដើម្បីធ្វើអធិការកិច្ច!

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅថ្ងៃទី១៦.០៧.២០២៥ បានចេញលិខិតសម្រេចផ្អាកមុខងារជាបណ្តោះអាសន្នលើលោក គ្រី សីហា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់។ ដើម្បីបើកផ្លូវឱ្យក្រុមអធិការកិច្ច និងស្ថាប័នមានសមត្ថកិច្ច ធ្វើការស៊ើបអង្កេតស្រាវជ្រាវ ទាក់ទងនឹងការអនុវត្តច្បាប់។ ដោយរំលោភបំពាន ក្នុងការដោះលែងជនល្មើសដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅក្នុងខេត្តពោធិ៍សាត់៕

សម្តេចតេជោ អនុញ្ញាតឱ្យសមាជិកក្រុមប្រឹក្សាពិគ្រោះយោបល់ ប្រធានាធិបតីឥណ្ឌូនេស៊ី ចូលជួបសម្តែងការគួរសម!

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា អនុញ្ញាតឱ្យលោកសាស្រ្តាចារ្យបណ្ឌិត Dato’ Sri Tahir សមាជិកក្រុមប្រឹក្សាពិគ្រោះយោបល់ប្រធានាធិបតីឥណ្ឌូនេស៊ី និងជាស្ថាបនិក ក្រុម…

សម្តេចតេជោ អនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍សភាចិន ចូលជួបសម្តែងការគួរសម!

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Wang Zhimin សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនប្រទេសចិន ចូលជួបសម្តែងការគួរសម៕

អគ្គនាយកដ្ឋានគយ បញ្ជាក់ពីការហាមឃាត់មុខទំនិញថៃដែលត្រូវនាំចូលមកកម្ពុជា!

(ភ្នំពេញ)៖ នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានធ្វើបច្ចុប្បន្នភាពនូវមុខទំនិញដែលមានប្រភពមកពីប្រទេសថៃ ដែលជាប់បម្រាមនាំចូលមកកម្ពុជាដល់បណ្តាអាជីវករ និងពាណិជ្ជករ ធុរជន និងសាធារណជននេះបើយោងតាមលិខិតជូនដំណឹងរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ អគ្គនាយដ្ឋានគយនិងរដ្ឋាករកម្ពុជា បានអះអាងថាទំនិញដែលជាប់បម្រាមនាំចេញពីថៃមានដូចជា បន្លែ និងផ្លែឈើ ប្រេងឥន្ធនៈ…

សម្តេចធិបតី អញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា!

(ភ្នំពេញ)៖ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយគណៈអភិបាលរាជធានី-ខេត្ត, ស្នងការនគរបាលរាជធានី-ខេត្ត, មេបញ្ជាការកងរាជអាវុធហត្ថរាជធានី-ខេត្ត ដើម្បីត្រួតពិនិត្យការអនុវត្តប្រតិបត្តិការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងដាក់បទបញ្ជា សម្រាប់អនុវត្តបន្ត៕

ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី១៨ខែកក្កដាកឆ្នាំ២០២៥!

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៦ខែកក្កដាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាព បែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី១៨ខែកក្កដាឆ្នាំ២០២៥ ១-តំបន់វាលទំនាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា២០°C…

សម្ដេចធិបតី បញ្ជាឱ្យបោសសម្អាត ករណី(ឆបោក)តាមប្រព័ន្ធបច្ចេកវិទ្យា!

(ភ្នំពេញ)៖ បទបញ្ជាស្តីពីយុទ្ធនាការបោសសម្អាត ករណី(ឆបោក)តាមប្រព័ន្ធបច្ចេកវិទ្យា និងចុះហត្ថលេខាដោយសម្តេចធិបតី​ហ៊ុន ម៉ាណែត នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥។ បានលើកឡើងថា រាជរដ្ឋាភិបាលបានសង្កេតឃើញថា បច្ចុប្បន្នសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) បាននិងកំពុងបង្កការគំរាមកំហែង និងអសន្តិសុខ ក្នុងពិភពលោកនិងតំបន់នៅកម្ពុជា…

អ្នកនាំពាក្យ ចេញបំភ្លឺពាក់ព័ន្ធករណីប៉ះសម្តីគ្នារវាងអ្នកទេសចរខ្មែរនិងទាហានថៃនៅប្រាសាទតាមាន់ធំ!

(ភ្នំពេញ)៖ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ តាមរយៈបណ្តាសង្គម នៅល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ បានបកស្រាយបំភ្លឺពាក់ព័ន្ធនឹងករណីប៉ះទង្គិចពាក្យសម្តីនៅប្រាសាទតាមាន់ធំរវាងអ្នកទេសចរជនជាតិខ្មែរ និងទាហានថៃថា៖ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥…

មន្ទីរប្រឆាំងគ្រឿងញៀន ប្រជុំបូកសរុបលទ្ធិផលការងារប្រចាំខែមិថុនា!

(ភ្នំពេញ)៖ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកកិច្ចប្រជុំបូកសរុបលទ្ធិផលការងារប្រចាំខែមិថុនា និងលើកទិសដៅការងារបន្តខែកក្កដា ។ កិច្ចប្រជុំនេះធ្វើឡើង ក្រោមការដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន នៅសាលប្រជុំមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដោយមានការអញ្ជើញចូលរួមពីលោក-លោកស្រី…