Breaking៖ លទ្ធផលនៃកិច្ចប្រជុំនៅម៉ាឡេស៊ី រួមមានបទឈប់បាញ់និង២ចំណុចទៀត!

(ភ្នំពេញ)៖ លទ្ធផលដ៏ត្រចះត្រចង់ នៃជំនួបរវាងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រីនៃកម្ពុជា និងឯកឧត្ដម Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីថៃ នារសៀលទី២៨.០៧.២០២៥ នៅប្រទេសម៉ាឡេស៊ី។
បានឯកភាពគ្នាដូចខាងក្រោម៖
១៖ បទឈប់បាញ់បន្ទាន់ ឥតលក្ខខណ្ឌ ដែលនឹងចូលជាធរមាន នៅវេលាម៉ោង24.00នាទី ថ្ងៃទី28 ខែកក្កដា ឆ្នាំ2025នេះតទៅ។
នេះជាជំហានដ៏សំខាន់ ឆ្ពោះទៅការបន្ថយការតានតឹង នឹងការស្តារឡេីងវិញនៅសន្តិភាព និងសន្តិសុខ!។

២៖ រៀបចំកិច្ចប្រជុំក្រៅផ្លូវការថ្នាក់មេបញ្ជាការយោធភូមិភាគ (ភាគីថៃ យោធភូមិភាគទី1 និងទី2 និងភាគីកម្ពុជាយោធភូមិភាគទី4 និងទី5) នៅវេលាម៉ោង07.00នាទី ថ្ងៃទី29 ខែកក្កដា ឆ្នាំ2025 និងបន្តរៀបចំកិច្ចប្រជុំជាមួយបណ្តាសេនានុព័ន្ធ និងអនុព័ន្ធយោធា ដឹកនាំដោយប្រធានអាស៊ាន បេីមានការឯកភាពពីភាគីទាំងពីរ។
និង៣៖ រៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅថ្ងៃទី4 ខែសីហា ឆ្នាំ2025 ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។

សម្ដេចធិបតី បានអរគុណឯកឧត្តមនាយករដ្ឋមន្ត្រី Anwar Ibrahim ដែលបានផ្តួចផ្តើមគំនិតសម្របសម្រួលអោយមានកិច្ចប្រជុំ និងធ្វើជាម្ចាស់ផ្ទះ។
សម្ដេច ក៏សូមអរគុណឯកឧត្តមប្រធានាធិបតី Donald Trump ដែលបានផ្តល់ការគាំទ្រ ដល់ដំណើរការចរចាររកការឈប់បាញ់ភ្លាម ដើម្បីកសាងសន្តិភាព តាមរយៈសហរដ្ឋអាមេរិកធ្វើជាសហអ្នករៀបចំនៃជំនួបថ្ងៃនេះ។
សម្ដេច សូមអរគុណដល់រដ្ឋាភិបាលចិនដែលតែងតែគាំទ្រ លើកទឹកចិត្តអោយភាគីទាំងពីរស្វែង រកការឈប់បាញ់និងចូលរួមយ៉ាងសកម្មគាំទ្រដល់ជំនួបពិសេសនេះផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *