Breaking៖ លោក ភូមិថាំ វីឆាយ៉ាឆៃ បានត្រឹមអរគុណលោក ត្រាំ ដែលសម្រួលឱ្យមានបទឈប់បាញ់ ប៉ុន្តែលោកអះអាងថា ថៃចង់ពិភាក្សាទ្វេភាគីឱ្យបានឆាប់ជាមួយកម្ពុជា!

លោក Phumtham Wechayachai នាយករដ្ឋមន្ត្រីស្ដីទីថៃ បានអះអាងពីការជួបពិភាក្សា ជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ អំឡុងពេលសន្ទនា លោក Wechayachai ក៏បានព្រមព្រៀងជាមួយលោក ត្រាំ ចំពោះសំណើបទឈប់បាញ់ជាបន្ទាន់។ ថ្ងៃទី២៧ ខែកក្កដា…

Breaking៖ អង្គការសហប្រជាជាតិ អំពាវនាវឱ្យកម្ពុជា.ថៃ ទទួលយកបទឈប់បាញ់ជាបន្ទាន់!

អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN)លោក António Guterres បានបង្ហាញក្ដីបារម្ភយ៉ាងខ្លាំង អំពីជម្លោះប្រដាប់អាវុធកម្ពុជា.ថៃ។ ដោយលោក បានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់។ ប្រភពFacebook.UN។ លោក António Guterres គូសបញ្ជាក់ថា ខ្ញុំសូមជំរុញឱ្យភាគីទាំងសងខាង យល់ព្រមទទួលយកបទឈប់បាញ់ជាបន្ទាន់ និងដោះស្រាយរាល់បញ្ហាតាមរយៈ…

ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី២៩ខែកក្កដាកឆ្នាំ២០២៥!

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៧ខែកក្កដាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាព បែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី២៩ខែកក្កដាឆ្នាំ២០២៥ ១-តំបន់វាលទំនាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា២០°C…

Breaking៖ ដោយសារការឈ្លានពានរបស់ទ័ពថៃ បង្កជាទុក្ខលំបាក ដល់ពលរដ្ឋទាំងសងខាង!

(ភ្នំពេញ)៖ ទាំងខាងកម្ពុជា និងថៃ គឺមានការជម្លៀសប្រជាជនដូចគ្នា! ខណៈកម្ពុជា ជម្លៀសប្រជាជនរាប់ម៉ឺននាក់ រីឯភាគីថៃ វិញក៏បានជម្លៀសមនុស្សរាប់ម៉ឺននាក់ផងដែរ(សួរថាតើចំណេញទេ…?)។ ជាក់ស្តែង៖ ស្រុក Kantharalak ក្នុងខេត្តស៊ីសាកេត របស់ប្រទេសថៃ ក្បែរព្រំដែនជាមួយកម្ពុជា បានធ្លាក់ក្នុងសភាពស្ងាត់ ដូចក្រុងខ្មោចនិម្មិត!។…

Breaking៖ សម្តេចតេជោ បន្តផ្តល់ប្រឹក្សាយុទ្ធសាស្រ្តយោធា ដល់ថ្នាក់ដឹកនាំនិងកងទ័ព!

(ភ្នំពេញ)៖ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ លេីកឡេីងដូច្នេះថា ថ្ងៃទី៣ នៃការឈ្លានពានរបស់សត្រូវ តេជោសែន បន្តផ្តល់ប្រឹក្សាយុទ្ធសាស្រ្តយោធាដល់សម្តេចធិបតី និងបណ្តាមេទ័ព ដេីម្បីវាយខ្មាំងដោយភាពហានក្លា និងកំពុងបំពេញភារៈដ៏សកម្មជាអគ្គភស្តុភារជាន់ខ្ពស់របស់កងទ័ព។ ទោះបី៣ ថ្ងៃមកនេះ សម្តេចមិនសូវបានសម្រាក…

Breaking៖ ប្រយុទ្ធគ្នារយៈពេល៣ថ្ងៃនេះ ធ្វើឱ្យពលរដ្ឋក្នុងខេត្តឧត្ដរមានជ័យ ស្លាប់២នាក់!

(ភ្នំពេញ)៖ ពលរដ្ឋក្នុងខេត្តឧត្ដរមានជ័យ ចំនួន២នាក់ហើយបានស្លាប់ ដោយសារការវាយប្រហាររបស់ទ័ពថៃ។ នេះបើយោងតាមការបញ្ជាក់ ពីលោក ម៉េត មាសភក្ដី អភិបាលរងខេត្ត និងជាអ្នកនាំពាក្យខេត្តឧត្ដរមានជ័យ នៅយប់ទី២៦.០៧.២០២៥។ លោក ម៉េត មាសភក្ដី បានលើកឡើងថា”ខ្ញុំពិតជាមានការក្តុកក្តួលជាខ្លាំងក្នុងការប្រកាសថា ៣ថ្ងៃកន្លងមកនេះ…

Breaking៖ កម្ពុជា បដិសេធទាំងស្រុង ចំពោះការចោទប្រកាន់ថា កម្ពុជាបាញ់ចូលទឹកដីឡាវ!

(ភ្នំពេញ)៖ កម្ពុជា បានបដិសេធទាំងស្រុង រាល់ការចោទប្រកាន់របស់ភាគីថៃ ដែលថា កម្ពុជា បាញ់ចូលទឹកដីឡាវ។ ខណៈប្រទេសឡាវ មិនបានចោទប្រកាន់កម្ពុជា និងមិនទាន់បានបើកការស៊ើបអង្កេតលើករណីនេះនៅឡើយ”។ នេះជាការថ្លែងរបស់លោកជំទាវ ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នារសៀលថ្ងៃទី២៦…

Breaking៖ ទឹកពិសាកម្ពុជារបស់ក្រុមហ៊ុន ជីបម៉ុង ជាង១ម៉ឺនកេស ត្រូវបានចែកជូនពលរដ្ឋអ្នកភៀសខ្លួន!

(ភ្នំពេញ)៖ រួមសុខរួមទុក្ខជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រុមហ៊ុនជីបម៉ុង ចែកទឹកពិសាកម្ពុជា ប្រមាណជាង១ម៉ឺនកេស ជូនដល់ប្រជាពលរដ្ឋភៀសខ្លួនក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។ ទឹកពិសារកម្ពុជា ជាង១ម៉ឺនកេសនេះ ត្រូវបានចែកជូននៅទីតាំងសុវត្ថិភាព ក្នុងវត្តពោធិ៍៥.០០០ដើម ខេត្តព្រះវិហារ និងស្រុកចុងកាល ខេត្តឧត្តរមានជ័យ។ -តាមការបញ្ជាក់ពីលោក ម៉េត…

Breaking៖ បុគ្គលិកអាជ្ញាធរជាតិព្រះវិហារ៤៥រូប ដែលជាប់គាំងនៅលើប្រាសាទព្រះវិហារ បានរួចផុតពីគ្រោះថ្នាក់​!

(ភ្នំពេញ)៖ បុគ្គលិកអាជ្ញាធរជាតិព្រះវិហារចំនួន៤៥រូប ដែលជាប់គាំងនៅលើប្រាសាទព្រះវិហារ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។ បានរួចផុតពីគ្រោះថ្នាក់​ ដោយសារការវាយប្រហាររបស់កងកម្លាំងប្រដាប់អាវុធថៃ អំឡុងពេលពួកគាត់បំពេញការងារប្រចាំថ្ងៃ៕

Breaking៖ ខេត្តឧត្តរមានជ័យ បានជម្លៀសពលរដ្ឋជាង ៨ពាន់គ្រួសារ ស្មើនឹងជិត៣ម៉ឺននាក់!

(ភ្នំពេញ)៖ គិតត្រឹមរសៀលទី២៦.០៧.២០២៥ ជនភៀសសឹក បានកើនឡើងដល់ជាង ៨ពាន់គ្រួសារ ស្មើនឹងជិត ៣ម៉ឺននាក់ មកដល់ទីតាំងសុវត្ថិភាព ដែលកើនឡើងដល់៦ទីតាំង ក្នុងខេត្តឧត្តរមានជ័យ។ -នេះបើយោងតាមការបញ្ជាក់ពីលោក ម៉េត មាសភក្ដី អភិបាលរងខេត្ត និងជាអ្នកនាំពាក្យខេត្តឧត្តរមានជ័យ៕

Exit mobile version