យ៉ាងហោចណាស់មនុស្ស 25 នាក់បានស្លាប់នៅក្នុងប្រទេសមីយ៉ាន់ម៉ា និងម្នាក់នៅក្នុងប្រទេសថៃ។ ខណៈដែល 43 នាក់ផ្សេងទៀតបានបាត់ខ្លួន បន្ទាប់ពីអគារខ្ពស់មួយបានដួលរលំនៅក្នុងទីក្រុងបាងកក ដោយសាររញ្ជួយដីកម្រិត 7.7 រ៉ិចទ័រជាមួយនឹងចំណុចកណ្តាល នៅក្នុងតំបន់ Sagaing របស់ប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃសុក្រ។ នេះបើយោងតាមការចេញផ្សាយដោយ Aljazeera។
Category: ពត៌មានអន្តរជាតិ
Update៖ គ្រោះរញ្ជួយដីកម្រិត ៦.៩រ៉ិចទ័រ បានវាយប្រហារប្រទេសមីយ៉ាន់ម៉ានិងថៃ!
នៅរសៀលថ្ងៃទី 28 ខែមីនា ឆ្នាំ 2025 តំបន់អាស៊ីអាគ្នេយ៍ បានរង្គោះរង្គើ ដោយសារគ្រោះរញ្ជួយដីកម្រិត៦.៩ រ៉ិចទ័រ នៅជិតទីក្រុង Mandalay ប្រទេសមីយ៉ាន់ម៉ា ។ ដោយបានឆ្លងកាត់ព្រំដែន និងបង្កឱ្យមានការភ័យស្លន់ស្លោនៅក្នុងទីក្រុងនានា រហូតដល់ទីក្រុងបាងកក…
Update៖ បណ្ដាមេដឹកនាំនានា ជួបជុំគ្នានៅទីក្រុងប៉ារីស ដើម្បីប្រជុំអំពីសង្គ្រាមអ៊ុយក្រែន!
មេដឹកនាំនានា បានប្រមូលផ្តុំគ្នាកាលពីថ្ងៃព្រហស្បតិ៍(ទី២៧ខែមីនា)នៅទីក្រុងប៉ារីស សម្រាប់កិច្ចប្រជុំកំពូលសម្ព័ន្ធនៃឆន្ទៈ ដើម្បីពិភាក្សាអំពីការគាំទ្រផ្នែកយោធា និងការធានាសន្តិសុខដល់អ៊ុយក្រែន។ ប្រភពពីសារព័ត៌មានAljazeera។
Update៖ អ៊ីស្រាអែល ថាខ្លួនបានស្ទាក់ចាប់កាំជ្រួចមីស៊ីល២គ្រាប់ដែលបាញ់ចេញពី ប្រទសយេម៉ែន!
កងទ័ពអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃព្រហស្បតិ៍(ទី២៧ខែមីនា)ថា ខ្លួនបានស្ទាក់ចាប់កាំជ្រួចពីរគ្រាប់ដែលត្រូវបានបាញ់ចេញពីប្រទេសយេម៉ែន ខណៈដែលការកើនឡើងក្នុងតំបន់បានបន្តកើនឡើងជុំវិញការវាយលុកដែលកំពុងបន្តដោយអ៊ីស្រាអែលលើតំបន់ហ្គាហ្សាស្ទ្រីប។ ប្រភពពីសារព័ត៌មានReuters។
Update៖ លោក ពូទីន បង្ហាញការគាំទ្រចំពោះលោកត្រាំ ទាក់ទងនឹងហ្គ្រីនលែន!
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍(ទី២៧ខែមីនា)ថា រុស្ស៊ីកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះពាក្យសម្ដីរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទាក់ទងនឹងការដាក់បញ្ចូលទឹកដីហ្គ្រីនឡែន។
ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សាបានកើនដល់៥០.២០៨នាក់ ខណៈសាកសពជាច្រើន ទៀតនៅក្នុងគំនរបាក់បែក!
ក្រសួងសុខាភិបាលប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍(ទី២៧ខែមីនា)ថា ក្រុមគ្រូពេទ្យនិងក្រុមជួយសង្គ្រោះប៉ាឡេស្ទីន បានរកឃើញសាកសពចំនួន២៥បន្ថែមទៀតពីគំនរបាក់បែក នៅតំបន់ហ្គាហ្សាស្ទ្រីប ដែលជំរុញឱ្យចំនួនអ្នកស្លាប់សរុបពីសង្គ្រាមប្រល័យពូជសាសន៍ របស់អ៊ីស្រាអែលចាប់តាំងពីខែតុលាឆ្នាំ 2023 កើនដល់ 50,208នាក់។
Update៖ អាមេរិកវាយប្រហារតាមអាកាសលើក្រុមហ៊ូធីយ៉េមែន បណ្តាលឲ្យស្លាប់២នាក់!
កាលពីថ្ងៃព្រហស្បតិ៍(ទី២៧ខែមីនា)ក្រុមHouthiយេម៉ែន បានរាយការណ៍ពីការស្លាប់មនុស្សពីរនាក់នៅក្នុងការវាយប្រហារតាមអាកាសរបស់អាមេរិកទៅលើរដ្ឋធានី Sanaa ប្រទេសយេម៉ែន។
Update៖ អ្នកនាំពាក្យក្រុមហាម៉ាសបានស្លាប់ ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា!
កាលពីថ្ងៃព្រហស្បតិ៍(ទី២៧ខែមីនា) អ្នកនាំពាក្យក្រុម Hamas លោក Abdel-Latif al-Qanoua ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ឆ្ពោះទៅកាន់ទីក្រុង Jabalia ភាគខាងជើង Gaza Strip ។
Update៖ ជនស៊ីវិល៥នាក់បានស្លាប់ ខណៈដឹកចេញពីឡានក្រុង របស់ក្រុមសកម្មប្រយុទ្ធនៅប្រទេសប៉ាគីស្ថាន!
ក្រុមមន្ត្រីប៉ាគីស្ថានបាននិយាយ កាលពីថ្ងៃព្រហស្បតិ៍(ទី២៧ខែមីនា)ថា យ៉ាងហោចណាស់អ្នកដំណើរ 5 នាក់ត្រូវបានសម្លាប់ បន្ទាប់ពីត្រូវបានដឹកចេញពីឡានក្រុងដោយក្រុមសកម្មប្រយុទ្ធនៅភាគនិរតីនៃប្រទេសប៉ាគីស្ថាន។
Update៖ ចំនួនអ្នកស្លាប់ដោយសារភ្លើងឆេះព្រៃនៅកូរ៉េខាងត្បូងបានកើនដល់២៦នាក់!
អាជ្ញាធរបាននិយាយកាលពីថ្ងៃព្រហស្បតិ៍(ទី២៧ខែមីនា)ថា ចំនួនមនុស្សស្លាប់នៅក្នុងភ្លើងឆេះព្រៃដែលរាលដាលពាសពេញតំបន់មួយចំនួននៃប្រទេសកូរ៉េខាងត្បូងបានកើនឡើងដល់26 នាក់ហើយ។