Update៖ អ៊ីស្រាអែល មិនព្រមបទឈប់បាញ់ជាមួយក្រុមហាម៉ាស់!

នៅថ្ងៃចន្ទ ទី១២ ខែឧសភា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្រកាសថា អ៊ីស្រាអែល មិនបានយល់ព្រមចំពោះបទឈប់បាញ់ ជាមួយក្រុមហាម៉ាស់ទេ។

ប្រភពពីសារព័ត៌មានReuters។

ការប្រកាសរបស់លោក Netanyahu បានធ្វេីឡេីងស្របពេលដែលក្រុមហាម៉ាស់និយាយថា នឹងដោះលែងចំណាប់ខ្មាំងម្នាក់ ដែលជាជនជាតិអាមេរិកដេីមកំណេីតអ៊ីស្រាអែលឈ្មោះ Edan Alexander។ លោក Netanyahu និយាយថា អ៊ីស្រាអែលអាចត្រឹមតែអនុញ្ញាតឱ្យ Alexander ឆ្លងកាត់ចេញពីតំបន់ដោយសុវត្ថិភាពប៉ុណ្ណោះ ហើយកងកម្លាំងនឹងបន្តធ្វេីតាមសេចក្តីការប្រកាសឱ្យជម្លៀសខ្លួននាពេលថ្មីៗនេះ ដើម្បីបង្កើនប្រតិបត្តិការនៅហ្កាហ្សា។ តាមការិយាល័យរបស់លោក Netanyahu ការចរចានៅតែបន្ត ដំណាលគ្នានឹងការប្រយុទ្ធខ្លាំងក្លា ដោយសម្ពាធយោធានឹងត្រូវបានប្រេីប្រាស់ ដេីម្បីបង្ខំឱ្យក្រុមហាម៉ាស់ដោះលែងចំណាប់ខ្មាំងនៅសល់៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version