Update៖ ក្រុមសកម្មប្រយុទ្ធឃើដ PKK ប្រកាសរំលាយក្រុម!

ក្រុមសកម្មប្រយុទ្ធឃើដ PKK ដែលបានធ្វើសកម្មភាពបះបោរប្រដាប់អាវុធប្រឆាំងរដ្ឋអំណាចនៃប្រទេសតួកគីយ៉េ អស់រយៈពេលប្រមាណជាង៤ទសវត្សរ៍មកហើយនោះ។ ទីបំផុតក្រុមនេះបានសម្រេចប្រកាសរំលាយក្រុមចោលទៅវិញ ហើយបិទបញ្ចប់ការបះបោររបស់ខ្លួន។
ប្រភពពីសារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១២ ខែឧសភា ឆ្នាំ២០២៥។

ដំណឹងខាងលើត្រូវបានរាយការណ៍ដោយទីភ្នាក់ងារ Firat ដែលជិតស្និទ្ធនឹងក្រុមផ្តាច់ខ្លួន PKK ហើយការសម្រេចចិត្តរំសាយក្រុម និងបិទបញ្ចប់ការតស៊ូប្រដាប់អាវុធនេះ គឺត្រូវបានធ្វើឡើងអំឡុងសមាជ កាលពីសប្តាហ៍មុនរបស់ក្រុម PKK នៅភាគខាងជើងប្រទេសអ៉ីរ៉ាក់ ដើម្បីឆ្លើយតបចំពោះការអំពាវនាវកាលពីខែកុម្ភៈ របស់មេដឹកនាំ PKK លោក Abdullah Ocalan ដែលបានជាប់ឃុំឃាំងនៅប្រទេសតួកគីយ៉េ ចាប់តាំងពីឆ្នាំ១៩៩៩មក។
គួរបញ្ជាក់ថា មានមនុស្សសរុបច្រើនជាង៤០ ០០០នាក់ ត្រូវបានសម្លាប់ ចាប់តាំងពីក្រុម PKK បានចាប់ផ្តើមកាន់អាវុធបះបោរប្រឆាំង តួកគីយ៉េ កាលពីឆ្នាំ១៩៨៤មក៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version