Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់ ៣៩.៦២៣នាក់ហើយ!

ក្រសួងសុខាភិបាលនៅតំបន់ហ្គាហ្សា បាននិយាយកាលពីថ្ងៃចន្ទថា ការវាយបកសងសឹក របស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សា ចាប់​តាំង​ពី​ថ្ងៃ​ទី៧ ខែ​តុលា ឆ្នាំមុនរហូតពេលនេះ!។ បណ្ដាលឱ្យប្រជាជន​ប៉ាឡេស្ទីន ស្លាប់សរុបចំនួន ៣៩.៦២៣នាក់និងរបួសសរុប ប្រហែល ៩១.៤៦៩នាក់ ដោយជនរងគ្រោះភាគច្រើនជាស្ដ្រីនិងកុមារ។

Update៖ ចំនួនអ្នកស្លាប់ដោយសារការបំផ្ទុះគ្រាប់បែកនៅសូម៉ាលី បានកើនដល់៣៧នាក់!

ចំនួនអ្នកស្លាប់ដោយសារ ការបំផ្ទុះគ្រាប់បែកអត្តឃាត កាលពីចុងសប្តាហ៍មុន នៅឆ្នេរខ្សាច់ក្នុងតំបន់ Lido នៃរដ្ឋធានី Mogadishu ប្រទេសសូម៉ាលី បានកើនឡើងដល់ ៣៧នាក់ហើយ គិតត្រឹមថ្ងៃអាទិត្យនេះ…!។

ព្យុះ Debby ក្លាយជាព្យុះសង្ឃរា បោកបក់លើឈូងសមុទ្ររដ្ឋ Florida!

មជ្ឈមណ្ឌលព្យុះសង្ឃរាជាតិ (NHC)របស់អាមេរិក បាននិយាយកាលពីថ្ងៃអាទិត្យ(ទី៤ ខែសីហា)ថា ការកើនឡើងនៅមហាសមុទ្រ កំពុងគំរាមកំហែងដល់អាយុជីវិត។ ខណៈព្យុះត្រូពិក Debby មានកម្លាំងខ្លាំងយ៉ាងឆាប់រហ័ស ប្រែក្លាយទៅជាព្យុះសង្ឃរា បោកបក់ដល់ដីគោក ក្នុងតំបន់ Big Bend នៃឈូងសមុទ្ររដ្ឋ Florida…

Update៖ ប្រជាជននៅតំបន់ហ្គាហ្សា កំពុងប្រឈមនឹងខ្វះទឹកធ្ងន់ធ្ងរ!

រហូតមកទល់នឹងពេលនេះ នៅតំបន់ហ្គាហ្សាស្រ្ទីប កាន់តែជួបវិបត្តិធ្ងន់ធ្ងរ ដោយសារកង្វះទឹកប្រើប្រាស់និងទទួលទាន!។

Update៖ អ៊ីស្រាអែល វាយប្រហារទៅលើសាលារៀនហ្គាហ្សា ស្លាប់៣០នាក់ទៀត!

ទីភ្នាក់ងារការពារជនស៊ីវិល បាននិយាយថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន 30 នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួសនៅក្នុងការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល ទៅលើសាលារៀនចំនួន 2 ដែលផ្តល់ជម្រកដល់ជនភៀសខ្លួន នៅក្នុងទីក្រុង Gaza កាលពីថ្ងៃអាទិត្យ។

Update៖ ជនជាតិអ៊ីស្រាអែលជិត៤.០០០នាក់ បានជាប់គាំងនៅក្រៅប្រទេស ដោយសារការផ្អាកជើងហោះហើរ!

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក កាលពីថ្ងៃអាទិត្យ បានឱ្យដឹងថា ជនជាតិអ៊ីស្រាអែលជិត4,000 នាក់បានជាប់គាំងនៅបរទេស។ ដោយសារតែការផ្អាកជើងហោះហើរអន្តរជាតិ ទៅកាន់ទីក្រុង Tel Aviv ចំពេលមានភាពតានតឹង នៅតាមព្រំដែន រវាងក្រុម Hezbollah និងអ៊ីស្រាអែល។

Update៖ កាំជ្រួចរ៉ុក្កែតជាច្រើនគ្រាប់ បាញ់ចេញពីលីបង់ ផ្លោងចូលប្រទេសអ៊ីស្រាអែល!

យោងតាមរបាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយ បានឱ្យដឹងថា រ៉ុក្កែតជាច្រើនគ្រាប់ ត្រូវបានបាញ់ចេញពីភាគខាងត្បូងប្រទេសលីបង់ ឆ្ពោះសំដៅទៅកាន់ប្រទេសអ៊ីស្រាអែល កាលពីព្រឹកថ្ងៃអាទិត្យ….!។

Update៖ បារាំងព្រមានថា អ៊ីរ៉ង់ និងសម្ព័ន្ធមិត្ត ត្រៀមឆ្លើយតបយោធាទៅកាន់អ៊ីស្រាអែល!

កាលពីថ្ងៃអាទិត្យ(ទី៤ ខែសីហា) មានការអំពាវនាវជាបន្ទាន់! ឱ្យចាកចេញពីប្រទេសលីបង់ ដោយសារ ខ្លាចផ្ទុះសង្គ្រាមធំ…!។

ប្រជាជនម៉ិកស៊ិក ផ្ទុះការតវ៉ាប្រឆាំងនឹង លទ្ធផលបោះឆ្នោតប្រធានាធិបតី!

-ប្រជាជនម៉ិកស៊ិក កាលពីថ្ងៃអាទិត្យ បានមកប្រមូលផ្តុំគ្នា នៅព្រំដែនភាគខាងជើងជាមួយអាមេរិក ដើម្បីប្រឆាំងលទ្ធផលបោះឆ្នោតប្រធានាធិបតី ដែលកំពុងមានភាពចម្រូងចម្រាស របស់ប្រទេស។

Update៖ បាតុកម្មទាមទារ ទម្លាក់នាយករដ្ឋមន្ត្រីបង់ក្លាដែស ស្លាប់៩១នាក់!

យ៉ាងហោចណាស់ ក៏មានមនុស្ស៩១នាក់បានស្លាប់ និងរាប់រយនាក់ផ្សេងទៀត រងរបួសក្នុងការប៉ះទង្គិចគ្នា នៅក្នុងប្រទេសបង់ក្លាដែស កាលពីថ្ងៃអាទិត្យទី៤ ខែសីហានេះ ។ ខណៈកងកម្លាំងនគរបាលបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កាំភ្លើងកៅស៊ូ ។

Exit mobile version