ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បាននិយាយថាអ៉ីរ៉ង់នឹងមិនចរចាជាមួយអាមេរិក ក្រោមការសម្លុតគំរាមនោះទេហើយបានប្រាប់លោកប្រធានាធិបតី ដូណាល់ ត្រាំ ចង់ធ្វើអ្វីក៏ធ្វើទៅ។
ប្រភពពីសារព័ត៌មាន Reuters។
តាមរយៈការដកស្រង់សម្ដី ចុះផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ងកាលពីថ្ងៃអង្គារ ទី១១ ខែមីនា លោក Pezeshkian បានគូសបញ្ជាក់ថា «វាជារឿងមិនអាចទទួលយកបានសម្រាប់ពួកយើង ដែលអាមេរិកដាក់បទបញ្ជានិងសម្លុតគំរាម។ ខ្ញុំនឹងមិនចរចាជាមួយអាមេរិកនោះទេ ហើយអាកេរិកចង់ធ្វើអ្វីក៏ធ្វើទៅ។
កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei ក៏បានលើកឡើងដែរថាទីក្រុងតេហេរ៉ង់ នឹងមិនឱ្យគេធ្វើបាបឬបង្ខំឱ្យចូលតុចរចាឡើយ មួយថ្ងៃបន្ទាប់ពីលោក ដូណាល់ ត្រាំ បាននិយាយថាលោកបានបញ្ជូនលិខិត មួយដោយជំរុញឱ្យអ៊ីរ៉ង់ត្រឡប់មករកតុចរចាស្ដីពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មីមួយ៕