Update៖ អ៊ុយក្រែន ទទួលយកសំណើរបស់អាមេរិក សម្រាប់បទឈប់បាញ់រយៈពេល៣០ថ្ងៃ!

សហរដ្ឋអាមេរិក បានយល់ព្រមបន្តការផ្តល់ជំនួយផ្នែកយោធា និងការចែករំលែកព័ត៌មានសម្ងាត់ដល់អ៊ុយក្រែនវិញ។

បន្ទាប់ពីទីក្រុង Kyiv បានសត្រៀមខ្លួនដើម្បីទទួលយកបទឈប់បាញ់រយៈពេល៣០ថ្ងៃជាមួយរុស្ស៊ី ខណៈអាមេរិក នឹងបន្តចចារជាមួយរុស្ស៊ីបន្ថែមទៀត។
នេះបើយោងតាមការចេញផ្សាយដោយ Aljazeera។

ប្រទេសទាំងពីរ បានចេញសេចក្តីថ្លែងការណ៍រួមមួយ បន្ទាប់ពីមន្ត្រីបានជួបប្រជុំគ្នាកាលពីថ្ងៃអង្គារ នៅប្រទេសអារ៉ាប៊ីសាអូឌីត ។
ដោយនិយាយថា អ៊ុយក្រែនបើកចំហចំពោះសំណើរបស់សហរដ្ឋអាមេរិក ដើម្បីអនុម័តបទឈប់បាញ់បណ្តោះអាសន្នរយៈពេល 30ថ្ងៃ ដែលអាចបន្តបានដោយកិច្ចព្រមព្រៀងទៅវិញ ទៅមកនៃភាគីនានា។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយនៅលើ Telegram ថាសំណើបទឈប់បាញ់នឹង បង្កើតបទឈប់បាញ់ពេញលេញរយៈពេល 30 ថ្ងៃ មិនត្រឹមតែទាក់ទងនឹងមីស៊ីល យន្តហោះគ្មានមនុស្សបើក និងគ្រាប់បែកប៉ុណ្ណោះទេ មិនត្រឹមតែនៅក្នុងសមុទ្រខ្មៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅតាមបណ្តោយ ជួរមុខទាំងមូលផងដែរ។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកសង្ឃឹមថា រុស្ស៊ីនឹងយល់ព្រមចំពោះផែនការបទឈប់បាញ់។
ដែលនេះជាសញ្ញាថា សហរដ្ឋអាមេរិកនឹងបើកកិច្ចប្រជុំជាមួយរុស្ស៊ី នៅពេលក្រោយនៅថ្ងៃអង្គារ ឬថ្ងៃពុធ។

បន្ទាប់ពីវឌ្ឍនភាពក្នុងកិច្ចពិភាក្សា សហរដ្ឋអាមេរិក បាននិយាយថា ខ្លួននឹង លុបចោលការផ្អាកភ្លាមៗលើការចែករំលែកព័ត៌មានសម្ងាត់ និងបន្តជំនួយផ្នែកសន្តិសុខ ដល់ទីក្រុង Kyiv ដែលខ្លួនបានផ្អាកកាលពីសប្តាហ៍មុន ដោយធ្វើឱ្យមានផលប៉ះពាល់ដល់សមត្ថភាពរបស់អ៊ុយក្រែន ក្នុងការតាមដានចលនាទាហានរុស្ស៊ី ការពារការវាយប្រហារដោយមីស៊ីល និងធ្វើការវាយប្រហារ។

ការផ្អាកនេះ បានកើតឡើងបន្ទាប់ពីការផ្ទុះឡើងកាលពីខែមុនរវាង Trump និង Zelenskyy ដែលបានធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោនដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងរ៉ែកម្រ ដែលនឹងធ្វើឱ្យសហរដ្ឋអាមេរិកទទួលបានលទ្ធភាពទទួលបានធនធានដែលរកបាននៅអ៊ុយក្រែន។

សេចក្តីថ្លែងការណ៍រួមបានបង្ហាញថា កិច្ចព្រមព្រៀងបានត្រលប់មកលើតុវិញ ដោយប្រទេសទាំងពីរបានកំណត់ថានឹង “បញ្ចប់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាននូវកិច្ចព្រមព្រៀងទូលំទូលាយសម្រាប់ការអភិវឌ្ឍធនធានរ៉ែដ៏សំខាន់របស់អ៊ុយក្រែន ដើម្បីពង្រីកសេដ្ឋកិច្ចរបស់អ៊ុយក្រែន និងធានានូវវិបុលភាព និងសន្តិសុខរយៈពេលវែងរបស់អ៊ុយក្រែន។

គួររំលឹកដែរថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ធ្លាប់បាននិយាយថា លោកបើកចំហរក្នុងការពិភាក្សាអំពីកិច្ចព្រមព្រៀងសន្តិភាព៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version