Update៖ លោក គីម ជុងអ៊ុ បញ្ជាក់ថាកូរ៉េខាងជើងនឹងគាំទ្ររុស្ស៊ីជានិច្ច!

កាលពីថ្ងៃសុក្រ(ទី២១ខែមីនា) មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានធានាដល់លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Sergey Shoigu ថា ទីក្រុងព្យុងយ៉ាងនឹងគាំទ្រកិច្ចខិតខំប្រឹងប្រែងយោធានិងផលប្រយោជន៍យុទ្ធសាស្ត្ររបស់ទីក្រុងម៉ូស្គូ។

Update៖ អាល្លឺម៉ង់ អនុម័តកញ្ចប់ជំនួយយោធាថ្មីចំនួន៣.២៥ពាន់លានដុល្លារដល់អ៊ុយក្រែន!

កាលពីថ្ងៃសុក្រ(ទី២១ខែមីនា) អាល្លឺម៉ង់បានអនុម័តជំនួយយោធាថ្មីគិតជាទឹកប្រាក់ចំនួន៣ពាន់លានអឺរ៉ូ(៣.២៥ពាន់លានដុល្លារអាមេរិក)សម្រាប់អ៊ុយក្រែន។ ប្រភពពីសារព័ត៌មាន DW។

Update៖ លោកElon Musk ស្នើឱ្យកាត់ទោសមន្ត្រីប៉ង់តាហ្គោន ករណីទម្លាយព័ត៌មានយោធាទៅកាន់New York Times!

លោក Elon Musk បានរិះគន់សារព័ត៌មាន NewYork Times និងអំពាវនាវឱ្យកាត់ទោសមន្ត្រីប៉ង់តាហ្គោន ដែលបានទម្លាយព័ត៌មានយោធាសំខាន់ៗទៅឱ្យកាសែតនេះ។ការរិះគន់នេះធ្វើឡើងបន្ទាប់ពី New York Times បានរាយការណ៍ថា លោក Musk នឹងទទួលបានការសង្ខេបអំពីផែនការយោធារបស់សហរដ្ឋអាមេរិកក្នុងករណីមានជម្លោះជាមួយប្រទេសចិន។

Update៖ លោក ត្រាំ រំពឹងទុកថា នឹងមានបទឈប់បាញ់រវាងរុស្ស៊ីនិងអ៊ុយក្រែន ក្នុងពេលឆាប់ៗនេះ!

ប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីថ្ងៃសុក្រ(ទី២១ខែមីនា)បានរំពឹងទុកថា នឹងមានបទឈប់បាញ់ពេញលេញនៅក្នុងសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែន ក្នុងពេលឆាប់ៗនេះ។

Update៖ ផ្ទុះភ្នំភ្លើងនៅឥណ្ឌូនេស៊ី បង្ខំឲ្យក្រុមហ៊ុនអាកាសចរណ៍Jetstar លុបចោលជើងហោះហើរទៅកាន់កោះបាលី!

ភ្នំភ្លើង Lewotobi Laki-laki របស់ប្រទេសឥណ្ឌូនេស៊ី បានផ្ទុះឡើងបញ្ចេញផេះខ្ពស់ជាង ៨ គីឡូម៉ែត្រ ជំរុញឱ្យអាជ្ញាធរប្រកាសអាសន្នកម្រិតខ្ពស់បំផុត និងបណ្តាលឱ្យក្រុមហ៊ុនអាកាសចរណ៍ Jetstar លុបចោលជើងហោះហើរទៅកាន់កោះបាលីកាលពីថ្ងៃសុក្រនេះ។

Update៖ កងទ័ពស៊ូដង់ ដណ្តើមបានវិមាន ប្រធានាធិបតីក្នុងរដ្ឋKhartoumមកវិញ!

ប្រភពយោធាមួយបានប្រាប់ Anadolu កាលពីថ្ងៃសុក្រ(ទី២ខែមីនា)ថា កងទ័ពស៊ូដង់បានកាន់កាប់វិមានប្រធានាធិបតីឡើងវិញក្នុងរដ្ឋធានី Khartoum ជាលើកដំបូងចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមជាមួយកងកម្លាំងប្រដាប់អាវុធរហ័ស (RSF) កាលពីជិតពីរឆ្នាំមុន។ ប្រភពពីសារព័ត៌មានAljazeera។

Update៖ លោកត្រាំ បង្ហាញយន្តហោះចម្បាំង F-47 ជំនាន់ទី៦ជាលើកដំបូង!

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រ(ទី២១ខែមីនា)បានប្រកាសថា កងទ័ពអាកាសកំពុងឆ្ពោះទៅមុខជាមួយនឹងយន្តហោះចម្បាំងជំនាន់ទីប្រាំមួយដំបូងគេរបស់ពិភពលោក។ ប្រភពពីសារព័ត៌មានReuters។

Update៖ អ៊ីស្រាអែល វាយប្រហារលើតំបន់ហ្គាហ្សាកាលពីថ្ងៃសុក្រ បណ្តាលឲ្យស្លាប់៧នាក់!

ជនជាតិប៉ាឡេស្ទីន៧នាក់ក្នុងនោះកុមារ៣នាក់ត្រូវបានសម្លាប់និងច្រើននាក់ទៀតរងរបួសកាលពីថ្ងៃសុក្រ(ទី២១ខែមីនា)នៅក្នុងការវាយប្រហាររបស់កងទ័ពអ៊ីស្រាអែលលើទីក្រុង Gaza និងនៅលើ Khan Younis នៅភាគខាងត្បូង Gaza Strip។

Update៖ អ៊ុយក្រែន ប្រើដ្រូនវាយប្រហារលើរុស្ស៊ី បណ្តាលឲ្យឆេះអាកាសយានដ្ឋានមួយកន្លែងក្នុងតំបន់Saratov!

រុស្ស៊ីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍(ទី២០ខែមីនា)ថា ភ្លើងបានឆាបឆេះនៅអាកាសយានដ្ឋានក្នុងតំបន់ Saratov របស់ប្រទេសរុស្ស៊ីដោយសារតែការវាយប្រហារដោយយន្តហោះដ្រូនរបស់អ៊ុយក្រែនពេញមួយយប់។

Update៖ ការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា ចាប់តាំងពីថ្ងៃអង្គារ៍រហូតពេលនេះស្លាប់ជាង៧០០នាក់!

ក្រសួងសុខាភិបាលបាននិយាយកាលពីថ្ងៃព្រហស្បតិ៍(ទី២០ខែមីនា)ថា ជនជាតិប៉ាឡេស្ទីនជាង 700 នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាស្ទ្រីបចាប់តាំងពីថ្ងៃអង្គារ។ ប្រភពពីសារព័ត៌មានAnadolu Agency។ អ្នកនាំពាក្យក្រសួងលោក Khalil Al-Dakran បានប្រាប់ Anadolu ថា “សាកសពមនុស្ស 710 នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យចាប់តាំងពីថ្ងៃអង្គារ បន្ថែមពីលើអ្នករបួសជាង…

Exit mobile version