Update៖ ជប៉ុន បានប្រកាសផ្តល់ជំនួយមនុស្សធម៌ ២៧.៥លានដុល្លារដល់អាហ្វហ្គានីស្ថាន!

កាលពី ថ្ងៃ អង្គារ(ទី១៧ខែធ្នូ) ប្រទេស ជប៉ុន បាន ប្រកាស ផ្តល់ ជំនួយ មនុស្សធម៌ ចំនួន ២៧,៥ លាន ដុល្លារ ដល់ អាហ្វហ្គានីស្ថាន។

Update៖ អ៊ីស្រាអែល រារាំងប្រជាជនប៉ាឡេស្ទីន ដែលបានភៀសខ្លួន មិនឲ្យត្រឡប់មកតំបន់ហ្គាហ្សាវិញ!

យោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល កាលពីថ្ងៃអង្គារ (ទី១៧ខែធ្នូ)បានឱ្យដឹងថាកងទ័ពអ៊ីស្រាអែលគ្រោងនឹងរារាំងប្រជាជនប៉ាឡេស្ទីនដែលបានភៀសខ្លួនពីការត្រឡប់ទៅផ្ទះរបស់ពួកគេវិញនៅភាគខាងជើងតំបន់ហ្គាហ្សា។

Update៖ Facebook យល់ព្រមបង់ប្រាក់ជាង ៣០លានដុល្លារ ដើម្បីបញ្ចប់ជម្លោះនៅអូស្ត្រាលី!

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Meta Platform ដែលជាមេធំរបស់ Facebook បានឈានដល់ការដោះស្រាយជាមួយនឹងអ្នកឃ្លាំមើលឯកជនភាពរបស់ប្រទេសអូស្ត្រាលី ដោយយល់ព្រមបង់ប្រាក់ចំនួន ៥០លានដុល្លារអូស្ត្រាលី (ប្រហែល ៣១.៨៥ លានដុល្លារ) ដើម្បីដោះស្រាយជម្លោះផ្លូវច្បាប់ពាក់ព័ន្ធនឹងរឿងអាស្រូវ Cambridge Analytica។

Update៖ លោក អា សាដ ហៅមេដឹកនាំថ្មីរបស់ប្រទេសស៊ីរីថាជាភេរវករ!

អតីតប្រធានាធិបតីស៊ីរី លោក Bashar al-Assadកាលពីថ្ងៃចន្ទ ទី១៦ ខែធ្នូ បាននិយាយថារូបលោកមិនមានផែនការទុកមុនដើម្បីភៀសខ្លួនចេញពីប្រទេសស៊ីរីឡើយ ពោលរូបលោកបានសម្រេចចិត្តភៀសខ្លួន នៅពេលរដ្ឋធានីដាម៉ាសដួលរលំតែប៉ុណ្ណោះហើយបានហៅមេដឹកនាំថ្មីរបស់ស៊ីរីថាជាភេរវករ។

Update៖ អ៊ីស្រាអែល កំពុងរៀបចំកម្លាំងយោធាដើម្បីវាយលុកលើក្រុមHouthi!

កាលពីថ្ងៃចន្ទ(ទី១៦ខែធ្នូ) សាជីវកម្មផ្សព្វផ្សាយសាធារណៈរបស់អ៊ីស្រាអែល (KAN) បាននិយាយថា អ៊ីស្រាអែលកំពុងរៀបចំសកម្មភាពយោធាសម្រាប់ការវាយលុកប្រឆាំងនឹងក្រុម Houthi របស់យេម៉ែន ដើម្បីជាការឆ្លើយតបទៅនឹងការបន្តការវាយប្រហារដោយមីស៊ីល និងដ្រូន។

Update៖ សិស្សសាលាម្នាក់ប្រើកាំភ្លើងបាញ់រះ ក្នុងសាលារៀន១កន្លែងនៅអាមេរិក ស្លាប់២នាក់និងរបួស៦នាក់!

ប៉ូលិសបាននិយាយថា មនុស្ស2នាក់បានស្លាប់និង 6 នាក់ទៀតរងរបួស ក្នុងករណីបាញ់ប្រហារនៅសាលារៀនមួយក្នុងរដ្ឋ Wisconsin សហរដ្ឋអាមេរិក។

Update៖ ក្រុមHouthis និយាយថាខ្លួនបាន ប្រើមីស៊ីលវាយប្រហារលើយោធាអ៊ីស្រាអែល!

កាលពីថ្ងៃចន្ទ(ទី១៦ខែធ្នូ) ក្រុម Houthi របស់យេម៉ែនបាននិយាយថា ខ្លួនបានប្រើកាំជ្រួចផ្លោងដែលមានល្បឿនលឿនជាងសំឡេងដែលគេស្គាល់ថា(ប៉ាឡេស្ទីន 2)ដើម្បីតម្រង់គោលដៅដំឡើងយោធាអ៊ីស្រាអែលនៅ Jaffa ភាគកណ្តាលអ៊ីស្រាអែល។

Update៖ អ៊ុយក្រែន អះអាងថាកងទ័ពកូរ៉េខាងជើងយ៉ាងច្រើនបានស្លាប់នៅតំបន់ Kursk!

កាលពីថ្ងៃចន្ទ(ទី១៦ខែធ្នូ) ទីភ្នាក់ងារចារកម្មយោធាអ៊ុយក្រែន បានរាយការណ៍ឱ្យដឹងថា ទាហានកូរ៉េខាងជើង៣០នាក់បានស្លាប់ឬរងរបួសនៅក្នុងការប្រយុទ្ធគ្នានៅក្នុងតំបន់ Kursk របស់រុស្ស៊ីកាលពីចុងសប្តាហ៍។

Update៖ ប្រធានាធិបតីរុស្ស៊ី ចោទប្រកាន់លោកខាងលិចថា ជំរុញរុស្ស៊ីឱ្យដើរហួសព្រំដែន!

លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានចោទប្រកាន់លោកខាងលិចថា កំពុងជំរុញឱ្យរុស្ស៊ីឱ្យដើរហួស (បន្ទាត់ក្រហម)ដែលជាស្ថានភាពដែលរុស្ស៊ីបានព្រមានថា នឹងមិនអត់ឱនឱ្យឡើយ ហើយនឹងចាត់វិធានការឆ្លើយតប។

Update៖ សហភាពអឺរ៉ុប បានអនុម័តដាក់ទណ្ឌកម្មបន្ថែមទៀតលើរុស្ស៊ី!

សហភាពអឺរ៉ុប បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សហភាពអឺរ៉ុបបានអនុម័តការដាក់ទណ្ឌកម្មកញ្ចប់ទី១៥ ជុំវិញការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន រួមទាំងវិធានការតឹងរឹងប្រឆាំងនឹងអង្គភាពរបស់ចិន និងកងនាវាជាច្រើន នៅក្នុងអ្វីដែលគេហៅថាកងនាវាស្រមោលរបស់ទីក្រុងម៉ូស្គូ។