Update៖ អូស្ត្រាលី បង្ហាញច្បាប់ថ្មីដាក់ពិន័យលើក្រុមហ៊ុន Big Tech បើមិនផ្តល់សំណងដល់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក!

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា រដ្ឋាភិបាលអូស្រ្តាលីនឹងបង្ហាញច្បាប់ថ្មីក្នុងសប្តាហ៍នេះ ដែលអាចនឹងដាក់ពិន័យលើក្រុមហ៊ុន Big Tech ប្រសិនបើពួកគេបដិសេធមិនបន្តបង់ប្រាក់ឱ្យក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយអូស្រ្តាលីសម្រាប់មាតិកាព័ត៌មានដែលបង្ហោះនៅលើវេទិការបស់ពួកគេ។

Update៖ ការបំផ្ទុះគ្រាប់បែកនៅទីក្រុងកាប៊ុល បណ្តាលឲ្យរដ្ឋមន្ត្រីស្តីទីអាហ្វហ្គានីស្ថានម្នាក់រួមនិង៦នាក់ទៀតបានស្លាប់!

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់អាហ្វហ្គានីស្ថានបានរាយការណ៍ថា លោក Khalil-ur-Rehman Haqqani រដ្ឋមន្ត្រីស្តីទីជនភៀសខ្លួន និងការធ្វើមាតុភូមិនិវត្តន៍របស់អាហ្វហ្គានីស្ថាន ត្រូវបានសម្លាប់រួមជាមួយនឹងមនុស្ស 6 នាក់ផ្សេងទៀតនៅក្នុងការផ្ទុះមួយនៅខាងក្នុងអគារក្រសួងរបស់គាត់នៅកណ្តាលទីក្រុងកាប៊ុលកាលពីថ្ងៃពុធ(ទី១១ខែធ្នូ)។ ប្រភពពីសារព័ត៌មានAnadolu។

Update៖ តៃវ៉ាន់ និយាយថាចិនបានបើកយន្តហោះយោធាចំនួន៥៣គ្រឿងជុំវិញ កោះរបស់ខ្លួន! 

ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយថា ចិនបានហោះហើរយន្តហោះយោធាយ៉ាងតិច ៥៣ គ្រឿងជុំវិញកោះនេះកាលពីថ្ងៃពុធ(ទី១១ខែធ្នូ)។ ប្រភពពីសារព័ត៌មានAnadolu។

Update៖ អ៊ុយក្រែន វាយប្រហារលើតំបន់ព្រំដែននិងឃ្លាំងស្តុកប្រេងរបស់រុស្ស៊ី!

អ៊ុយក្រែន បានវាយប្រហារតំបន់ព្រំដែនរុស្ស៊ីដោយកាំជ្រួច និងដ្រូនកាលពីព្រឹកថ្ងៃពុធ(ទី១១ខែធ្នូ)ដោយបានបង្កឱ្យមានភ្លើងឆេះនៅឃ្លាំងស្តុកប្រេង និងបំផ្លាញកន្លែងឧស្សាហកម្ម។ ប្រភពពីសារព័ត៌មាន Reuters។

Update៖ អាល្លឺម៉ង់ ត្រូវបង់ប្រាក់បន្ថែមចំនួន៤លានអឺរ៉ូចំពោះការសម្លាប់រង្គាលក្នុងសង្គ្រាមលោកលើកទី២!

តុលាការក្នុងប្រទេសអ៊ីតាលីបានសម្រេចថា អាល្លឺម៉ង់ត្រូវបង់ប្រាក់បន្ថែមចំនួន 4 លានអឺរ៉ូ (4.2 លានដុល្លារ) ជាសំណងដល់សាច់ញាតិរបស់អ្នកដែលត្រូវបានសម្លាប់នៅក្នុងការសម្លាប់រង្គាលរបស់ណាស៊ីនៅក្នុងភូមិ Pietransieri ក្នុងអំឡុងសង្គ្រាមលោកលើកទី 2 ដែលនាំមកនូវសំណងសរុបដល់ 15 លានអឺរ៉ូ (  ១៥,៨ លានដុល្លារ)។…

Update៖ អ៊ីស្រាអែល និយាយថាខ្លួនបានវាយប្រហារ ឃ្លាំងអាវុធជាច្រើនរបស់ស៉ីរី!

លោក Israel Katz រដ្ឋមន្រ្តីការពារជាតិអ៊ីស្រាអែល បាននិយាយថា អ៊ីស្រាអែលមានបំណងប្រកាសដាក់តំបន់ភាគ ខាងត្បូងប្រទេសស៉ីរីជាទីដែលគ្មានវត្តមានទ័ពអចិន្ត្រៃយ៍ ខណៈយោធាអ៊ីស្រាអែលនិយាយថា ការវាយប្រហារតាមអាកាសជាច្រើនលើក បានបំផ្លាញឃ្លាំងអាវុធយុទ្ធសាស្ត្ររបស់ស៊ីរីភាគច្រើន។ ប្រភពពីសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ…

Update៖ កងទ័ពអាមេរិកនឹងបន្តឈរជើងក្នុងប្រទេសស៊ីរី ក្រោយរបប លោក អា សាដ បានដួលរលំ!

កាលពីថ្ងៃអង្គារ ទី១០ ខែធ្នូ មន្ត្រីជាន់ខ្ពស់ម្នាក់របស់សេតវិមាន បាននិយាយថាកងទ័ពអាមេរិកនឹងបន្តឈរជើងនៅក្នុងប្រទេសស៊ីរី បន្ទាប់ពីការដួលរលំនៃរបបដឹកនាំរបស់ លោកប្រធានាធិបតី Bashar al-Assad ដើម្បីបន្តបេសកកម្មរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងភេរវកម្មជាមួយការផ្តោតលើការតាមកម្ទេចពួក ISIS។

សម្ដេចតេជោ អញ្ជើញចូលជួបពិភាក្សាជាមួយ ឯកឧត្តម សេក្ខ មហាម៉េដ ប៊ីន អាប់ឌុលរ៉ាហ្សម៉ាន ប៊ីន ចាសស៊ីម អាល-ថានី!

(កាតា)៖ នៅព្រឹក ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា  បានអញ្ជើញចូលជួបពិភាក្សាជាមួយ ឯកឧត្តម សេក្ខ មហាម៉េដ ប៊ីន អាប់ឌុលរ៉ាហ្សម៉ាន់ ប៊ីន…

Update៖ ប៉ូឡូញ ថាការចរចារដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនអាចនឹងចាប់ផ្តើមក្នុងរដូវរងា!

ការចរចារសន្តិភាពដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែនអាចចាប់ផ្តើមក្នុងរដូវរងារនេះ នេះបើយោងតាមសេចក្តីរាយការណ៍របស់នាយករដ្ឋមន្ត្រីប៉ូឡូញ។

Update៖ អ៊ីស្រាអែល វាយប្រហារនៅជិតកំពង់ផែសមុទ្រមេឌីទែរ៉ាណេរបស់ស៉ីរី!

សន្តិសុខស៉ីរី បាននិយាយកាលពីថ្ងៃចន្ទ(ទី៩ខែធ្នូ)ថា ការវាយប្រហារតាមផ្លូវអាកាសមួយរបស់អ៊ីស្រាអែល កំណត់គោលដៅលើប្រព័ន្ធការពារដែនអាកាស ដែលដំឡើងនៅជិតកំពង់ផែ Latakia សមុទ្រមេឌីទែរ៉ាណេ នៃប្រទេសស៉ីរី។