Update៖ កងទ័ពអាមេរិកនឹងបន្តឈរជើងក្នុងប្រទេសស៊ីរី ក្រោយរបប លោក អា សាដ បានដួលរលំ!

កាលពីថ្ងៃអង្គារ ទី១០ ខែធ្នូ មន្ត្រីជាន់ខ្ពស់ម្នាក់របស់សេតវិមាន បាននិយាយថាកងទ័ពអាមេរិកនឹងបន្តឈរជើងនៅក្នុងប្រទេសស៊ីរី បន្ទាប់ពីការដួលរលំនៃរបបដឹកនាំរបស់ លោកប្រធានាធិបតី Bashar al-Assad ដើម្បីបន្តបេសកកម្មរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងភេរវកម្មជាមួយការផ្តោតលើការតាមកម្ទេចពួក ISIS។

ប្រភពពីសារព័ត៌មាន Reuters។

លោក Jon Finer អ្នកនាំពាក្យរងក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន នៅក្នុងបទសម្ភាសន៍មួយនៅឯសន្និសីទ Reuters NEXT ក្នុងទីក្រុងញូវយ៉ក បានគូសបញ្ជាក់ទៀតថាកងទ័ពអាមេរិក កំពុងឈរជើងនៅក្នុងប្រទេសស៊ីរី ដោយមានហេតុផលច្បាស់លាស់ និងសំខាន់បំផុត នោះគឺតាមកម្ទេចពួក ISIS។ ដោយឡែក នៅពេលត្រូវបានសាកសួរថាតើកងទ័ពអាមេរិកនឹងបន្តឈរជើង នៅស៊ីរីឬទេ? អ្នកនាំពាក្យរូបនេះបានឆ្លើយថា «ពិតណាស់ កងទ័ពអាមេរិកនឹងបន្តឈរជើងនៅស៊ីរី»៕

Leave a Reply

Your email address will not be published. Required fields are marked *