ព្រឹកថ្ងៃសុក្រ ទី៤ ខែកក្កដា អាជ្ញាធរអ៊ុយក្រែន បានឱ្យដឹងថា រុស្ស៊ីបានប្រើដ្រូនបាញ់ស្រោចមកលើរដ្ឋធានីកៀវពេញមួយយប់ បណ្តាលឱ្យមនុស្សយ៉ាងហោច២៣នាក់របួស ខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវរថភ្លើង ហើយធ្វើឱ្យអគារនិងយានជំនិះរងការឆាបឆេះពាសពេញទីក្រុង។ ប្រភពពីសារព័ត៌មាន Reuters។ ក្រោយការបន្លឺសំឡេងស៉ីរ៉ែនប្រកាសអាសន្ន អំពីការវាយប្រហារតាមផ្លូវអាកាស អស់រយៈពេលប្រមាណ៨ម៉ោង ហើយបញ្ចប់ទៅវិញ នៅម៉ោង៥ទាបភ្លឺ…
Category: ពត៌មានអន្តរជាតិ
Update៖ អាមេរិក ដាក់ទណ្ឌកម្មបន្ថែមលើពាណិជ្ជកម្មប្រេងរបស់អ៊ីរ៉ង់!
កាលពីថ្ងៃព្រហស្បតិ៍(ទី០៣ ខែកក្កដា) ក្រសួងរតនាគារអាមេរិក បាននិយាយថាទីក្រុងវ៉ាស៊ីនតោនបានដាក់ទណ្ឌកម្មថ្មីបន្ថែមទៀតប្រឆាំងនឹងបណ្តាញអង្គភាព ដែលរត់ពន្ធប្រេងអ៊ីរ៉ង់ ក្លែងជាប្រេងអ៊ីរ៉ាក់ និងទៅលើស្ថាប័នហិរញ្ញវត្ថុ ដែលគ្រប់គ្រងដោយក្រុមសកម្មប្រយុទ្ធហេសបូឡារបស់លីបង់។ ក្រសួងរតនាគារលើកឡើងថា បណ្តាញក្រុមហ៊ុនដែលគ្រប់គ្រងដោយជនជាតិអ៊ីរ៉ាក់-អង់គ្លេស ឈ្មោះ Salim Ahmed Said បាននឹងកំពុងទិញ និងដឹកជញ្ជូនប្រេងអ៊ីរ៉ង់…
Update៖ លិចកប៉ាល់នៅច្រកសមុទ្របាលីនៃប្រទេសឥណ្ឌូណេស៊ី ស្លាប់៦នាក់និងបាត់ខ្លួន២៤នាក់!
មនុស្ស៦នាក់បានស្លាប់ និង២៤នាក់ទៀតបាត់ខ្លួន ខណៈដែល៣៥នាក់ផ្សេងទៀតបានរួចជីវិត បន្ទាប់ពីកប៉ាល់ដឹកអ្នកដំណើរមួយគ្រឿងបានលិចនៅក្នុងច្រកសមុទ្របាលី (Bali Strait) របស់ប្រទេសឥណ្ឌូណេស៊ី កាលពីយប់ថ្ងៃពុធ។ ប្រភពពីសារព័ត៌មាន Xinhua។ ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ ត្រូវបានផ្អាកជាបណ្ដោះអាសន្នកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ដោយសារតែពេលយប់។ ហើយនឹងបន្តឡើងវិញនៅថ្ងៃសុក្រ។ ជនរងគ្រោះទាំងអស់ដែលត្រូវបានរកឃើញ…
Update៖ អ៊ុយក្រែន ថាដែនអាកាសរបស់ខ្លួននឹងមានហានិភ័យខ្ពស់ប្រសិនបើមិនទទួលបានប្រព័ន្ធការពារ!
កាលពីថ្ងៃព្រហស្បតិ៍(ទី៣ ខែកក្កដា) ប្រមុខបញ្ជាការជាន់ខ្ពស់មួយរូប បាននិយាយថាការស្លាប់របស់អាកាសយានិកយន្តហោះចម្បាំង F-16 របស់អ៊ុយក្រែន ក្នុងការប្រយុទ្ធជាមួយដ្រូនរបស់រុស្ស៊ីបង្ហាញថា យុទ្ធសាស្ត្រដែនអាកាសរបស់ទីក្រុងគីវ នឹងមានហានិភ័យខ្ពស់កាន់តែខ្លាំងឡើង ប្រសិនបើខ្លួនមិនអាចទទួលបានប្រព័ន្ធការពារដែនអាកាសថ្មីៗទេនោះ។ មនុស្សរាប់សិបនាក់ត្រូវបានសម្លាប់ក្នុងអំឡុងពេលការវាយប្រហារតាមអាកាសរបស់រុស្ស៊ី កាន់តែកម្រោលលើក្រុងនានារបស់អ៊ុយក្រែននៅប៉ុន្មានសប្តាហ៍ថ្មីៗនេះ ក្នុងសកម្មភាពមួយដែលក្រុមមន្រ្តីព្រមានថានឹងកាន់តែអាក្រក់ទៅៗ ប្រសិនបើសម្ព័ន្ធមិត្តរបស់ទីក្រុងគីវ មិនបង្កើនការផ្គត់ផ្គង់អាវុធធុនធ្ងន់។ លោក…
Update៖ លោកត្រាំ និយាយថាការចរចារបញ្ចប់សង្គ្រាមរវាងអ៊ុយក្រែន-រុស្ស៊ីគឺពុំមានការរីកចម្រើននោះទេ!
ក្រោយកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោក វ្ល៉ាឌីមៀ ពូទីន រួចមកប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាមិនមានភាពរីកចម្រើននោះទេចំពោះការចរចារបញ្ចប់សង្រ្គាមអ៊ុយក្រែន។ ប្រភពពីសារព័ត៌មាន AFP។ ការលើកឡើងបែបនេះរបស់លោក ត្រាំ កើតមានឡើងខណៈកិច្ចចរចាសន្តិភាពដឹកនាំដោយអាមេរិក សំដៅបិទបញ្ចប់សង្រ្គាមអ៊ុយក្រែនអូសបន្លាយពេលជាង៣ឆ្នាំមកនេះបន្តជាប់គាំង និងបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានផ្អាកការបញ្ជូនអាវុធមួយចំនួនទៅឱ្យទីក្រុងកៀវ។ លោកត្រាំ…
Update៖ ភ្លើងឆេះព្រៃរយៈពេល ៧ថ្ងៃនៅប្រទេសតួរគី បណ្ដាលឲ្យមនុស្សប្រហែល៥ម៉ឺននាក់ត្រូវជម្លៀស!
នាថ្ងៃទី៤ កក្កដា ប្រទេសទួរគី បានរងនូវគ្រោះមហន្តរាយ ដោយសារតែមានករណីភ្លើងឆេះព្រៃយ៉ាងសន្ធោរសន្ធៅមួយ កើតឡើងនៅក្នុងខេត្ត Izmir ភាគខាងលិច ដែលមានរយៈពេលរហូតទៅដល់ ៧ថ្ងៃ នៅទូទាំងតំបន់ជាច្រើនក្នុងប្រទេសទួរគី។ ប្រភពពីសារព័ត៌មានរ៉យទ័រ។ រដ្ឋមន្ត្រីមហាផ្ទៃទួរគី លោក Ali Yerlikaya…
Update៖ អ៊ីស្រាអែល បន្តវាយប្រហារតាមអាកាសនៅភាគខាងត្បូងនៃប្រទេសលីបង់!
កាលពីថ្ងៃព្រហស្បតិ៍(ទី៣ខែកក្កដា) ប្រព័ន្ធផ្សព្វផ្សាយលីបង់បាននិយាយថា កងទ័ពអ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសជាបន្តបន្ទាប់នៅ Nabatieh ភាគខាងត្បូងនៃប្រទេសលីបង់។ ប្រភពពីសារព័ត៌មានAANews។ ទីភ្នាក់ងារព័ត៌មានរដ្ឋ NNA បានរាយការណ៍ថា ការវាយប្រហារបានកំណត់គោលដៅលើតំបន់រវាងទីប្រជុំជន Yahmar Al-Shuqayf និង Deir Seryan និងជាយក្រុង…
Update៖ រុស្ស៊ី ទទួលស្គាល់រដ្ឋាភិបាលតាលីបង់ នៅប្រទេសអាហ្វហ្គានីស្ថាន!
កាលពីថ្ងៃព្រហស្បតិ៍(ទី៣ខែកក្កដា) ប្រទេសរុស្ស៊ី បានទទួលស្គាល់ជាផ្លូវការនូវរដ្ឋាភិបាលតាលីបង់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន តំណាងពិសេសរបស់ប្រធានាធិបតីរុស្ស៊ីប្រចាំប្រទេសអាហ្វហ្គានីស្ថាន លោក Zamir Kabulov ។ ប្រភពពីសារព័ត៌មានAANews។ ក្រសួងការបរទេសអាហ្វហ្គានីស្ថានក៏បានបញ្ជាក់ពីការអភិវឌ្ឍន៍ផងដែរដោយនិយាយថាឯកអគ្គរដ្ឋទូតរុស្ស៊ី Dmitry Zhirnov បានជួបជាមួយរដ្ឋមន្ត្រីការបរទេសតាលីបង់ Amir Khan…
Update៖ អ៊ីស្រាអែល វាយប្រហារលើទូទាំងតំបន់ហ្គាហ្សា ស្លាប់ជនជាតិប៉ាឡេស្ទីន63នាក់!
នៅថ្ងៃព្រហស្បតិ៍(ទី៣ខែកក្កដា) ក្រុមគ្រូពេទ្យបាននិយាយថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន 63 នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាស្ទ្រីប។ ប្រភពពីសារព័ត៌មានWafa។ ប្រភពវេជ្ជសាស្ត្របាននិយាយថា ប្រជាជនប៉ាឡេស្ទីន 28 នាក់ដែលកំពុងរង់ចាំទទួលជំនួយមនុស្សធម៌ត្រូវបានសម្លាប់ដោយការបាញ់ប្រហាររបស់កងទ័ពអ៊ីស្រាអែលនៅភាគកណ្តាលនិងភាគខាងត្បូងនៃតំបន់ហ្គាហ្សាកាលពីព្រឹកថ្ងៃព្រហស្បតិ៍។ សារព័ត៌មាន Wafa បាននិយាយថា យន្តហោះចម្បាំងអ៊ីស្រាអែលក៏បានទម្លាក់គ្រាប់បែកលើសាលា Mustafa Hafez…
Update៖ ផ្ទុះឃ្លាំងកាំជ្រួចនៅរដ្ឋកាលីហ្វ័រញ៉ា បណ្ដាលឲ្យបាត់ខ្លួនមនុស្ស៧នាក់!
កាលពីថ្ងៃពុធ (ទី២ខែកក្កដា) NBC News បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស 7 នាក់បានបាត់ខ្លួន បន្ទាប់ពីឃ្លាំងកាំជ្រួចនៅភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ាបានផ្ទុះ។ ប្រភពពីសារព័ត៌មាន NBC News ។ ក្រុមពន្លត់អគ្គិភ័យបានមកដល់នៅវេលាម៉ោង៥និង៥០នាទីល្ងាច ។ ថ្ងៃអង្គារនៅទីក្រុង…