ចំនួនអ្នកស្លាប់បានបន្តកើនឡើងដល់៦២នាក់ ក្នុងគ្រោះថ្នាក់យន្តហោះ១គ្រឿង ដែលផ្ទុកមនុស្ស១៨១នាក់ នៅភាគនិរតីប្រទេសកូរ៉េខាងត្បូង។ ប្រភពពីសារព័ត៌មាន AFP នាថ្ងៃអាទិត្យ ទី២៩ ខែធ្នូ ឆ្នាំ២០២៤។
Category: ពត៌មានអន្តរជាតិ
Update៖ ករណីធ្លាក់យន្តហោះដឹកអ្នកដំណើរនៅកូរ៉េខាងត្បូង ចំនួនអ្នកស្លាប់បានកើនដល់៤៧នាក់!
មនុស្ស៤៧ នាក់បានស្លាប់ ក្នុងហេតុការណ៍ ធ្លាក់យន្តហោះដឹកអ្នកដំណើរនៅឯអាកាសយានដ្ឋានក្នុងទីក្រុង Muan របស់ប្រទេសកូរ៉េខាងត្បូងនាព្រឹកទី២៩.១២.២០២៤។
Update៖ ធ្លាក់យន្តហោះដឹកអ្នកដំណើរនៅប្រទេសកូរ៉េខាងត្បូង ស្លាប់២៩នាក់!
នៅថ្ងៃអាទិត្យ(ទី២៩ខែធ្នូ)អាជ្ញាធរនៅប្រទេសកូរ៉េខាងត្បូង បានឱ្យដឹងថា យន្តហោះមួយគ្រឿង ផ្ទុកមនុស្សសរុប១៨១នាក់ បានធ្លាក់នៅអាកាសយានដ្ឋានអន្តរជាតិ Muanបណ្តាលឱ្យមនុស្ស២៩នាក់ បាត់បង់ជីវិត។
Update៖ រយៈពេល២៤ម៉ោងចុងក្រោយនេះ នៅតំបន់ហ្គាហ្សា ស្លាប់៤៨នាក់ទៀត!
ក្រសួងសុខាភិបាល ក្នុងតំបន់បាននិយាយ នៅថ្ងៃសៅរ៍(ទី២៨ខែធ្នូ) ថា ការវាយបកសងសឹករបស់អ៊ីស្រាអែលមកលើ តំបន់ហ្គាហ្សាក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ បានសម្លាប់ជនជាតិ ប៉ាឡេស្ទីន ចំនួន៤៨នាក់ និងរបួស៥២នាក់..!។
Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់៤៥.៤៨៤នាក់ហើយ!
ក្រសួងសុខាភិបាល ក្នុងតំបន់បាន និយាយកាលពីថ្ងៃសៅរ៍(ទី២៨ខែធ្នូ)ថា ការវាយបកសងសឹករបស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សាចាប់តាំងពីថ្ងៃទី០៧ ខែ តុលា ឆ្នាំមុនរហូតពេលនេះ។
Update៖ លោក ពូ ទីន សុំទោសនិងចូលរួមរំលែកទុក្ខចំពោះការធ្លាក់យន្តហោះ Azerbaijan Airlines!
កាលពីថ្ងៃសៅរ៍(ទី២៨ខែធ្នូ) លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានទូរស័ព្ទជាមួយប្រធានាធិបតីអាស៊ែបៃហ្សង់ លោក Ilham Aliyev អំពីការធ្លាក់យន្តហោះ Azerbaijan Airlinesនៅប្រទេសកាហ្សាក់ស្ថាន ហើយបានធ្វើការសុំទោស និងចូលរួមរំលែកទុក្ខ។
Update៖ អ៊ីស្រាអែល វាយប្រហារលើតំបន់ហ្គាហ្សា ស្លាប់១១នាក់ទៀត!
ជនជាតិប៉ាឡេស្ទីន ១១នាក់បានស្លាប់ និងជាច្រើននាក់ទៀតបានរងរបួសនៅព្រឹកថ្ងៃសៅរ៍(ទី២៨ខែធ្នូ)ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ទៅលើជនស៊ីវិលនៅភាគខាងជើងតំបន់ហ្គាហ្សា ដែលជាផ្ទះមួយនៅកណ្តាលនៃច្រូតឆ្នេរ និងបានផ្លាស់ទីលំនៅតង់របស់ប្រជាជននៅ Khan Younis ដោយចំនួនអ្នកស្លាប់ត្រូវបានគេភ័យខ្លាចកើនឡើង។
Update៖ អ៊ុយក្រែន អះអាងថា ការប្រយុទ្ធគ្នានៅតំបន់Kursk ទាហានកូរ៉េខាងជើង យ៉ាងច្រើនបានស្លាប់និងរបួស!
កាលពីថ្ងៃសុក្រ ទី២៧ ខែធ្នូ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថាទាហានកូរ៉េខាងជើងដែលត្រូវបានដាក់ពង្រាយទៅកាន់តំបន់ Kursk របស់រុស្ស៊ី បានទទួលរងការខាតបង់យ៉ាងធ្ងន់ធ្ងរ ហើយមានការការពារតិចតួចពីទាហានរុស្ស៊ីដែលពួកគេកំពុងប្រកៀកស្មាប្រយុទ្ធជាមួយ។
Update៖ ប្រព័ន្ធការពារដែនអាកាសអាមេរិកTHAAD ត្រូវបានអ៊ីស្រាអែលដាក់ប្រើប្រាស់ដើម្បីការពារមីស៊ីលពីយេម៉ែន!
កាលពីថ្ងៃសុក្រ (ទី២៧ ខែធ្នូ)ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថាប្រព័ន្ធខែលប្រឆាំងមីស៊ីលដ៏ទំនើបមួយរបស់អាមេរិកត្រូវបានប្រើប្រាស់នៅប្រទេសអ៊ីស្រាអែល ដើម្បីបាញ់ស្ទាក់មីស៊ីលមួយគ្រាប់ ហើយដែលនេះជាការប្រើប្រាស់លើកដំបូងចាប់តាំងពីប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានបញ្ជូនប្រព័ន្ធការពារដែនអាកាសនេះទៅកាន់អ៊ីស្រាអែលកាលពីខែតុលាមក។
Update៖ អ៊ុយក្រែន បានបញ្ជូនស្បៀងអាហារទៅកាន់ប្រទេសស៊ីរី!
លោក Volodymyr Zelenskiy ប្រធានាធិបតីអ៊ុយក្រែន បានប្រកាសថា អ៊ុយក្រែនដែលជាប្រទេសមួយដែលនាំចេញគ្រាប់ធញ្ញជាតិ និងគ្រាប់ប្រេងច្រើនជាងគេនៅលើពិភពលោក បានបញ្ជូនជំនួយស្បៀងអាហារដំបូងទៅកាន់ប្រទេសស៊ីរី។