Update៖ អាមេរិក នឹងពិភាក្សាជាមួយអឺរ៉ុប ដើម្បីចរចារបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន!

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubioជាមួយបេសកជនសេតវិមាន លោក Steve Witkoff នឹងធ្វើដំណើរទៅកាន់អឺរ៉ុបក្នុងសប្តាហ៍នេះ សម្រាប់កិច្ចពិភាក្សាដោយផ្តោតលើការបញ្ចប់សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន និងការត្រួសត្រាយផ្លូវសម្រាប់កិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់។ ប្រភពពីសារព័ត៌មាន Reuters កាលពីថ្ងៃពុធ ទី១៦ ខែមេសា ឆ្នាំ២០២៥។

Update៖ រញ្ជួយដីកម្រិត៥.៦រ៉ិចទ័រ បានវាយប្រហារ ភាគខាងត្បូងហ្វីលីពីន!

ទីភ្នាក់ងារភូមិសាស្រ្តសហរដ្ឋអាមេរិក (USGS) បានលើកឡើងដឹងថា គ្រោះរញ្ជួយដីកម្រិត៥.៦រ៉ិចទ័រ បានវាយប្រហារភាគខាងត្បូងប្រទេសហ្វីលីពីន កាលពីថ្ងៃពុធទី១៦ ខែមេសា។

Update៖ វិមានក្រឹមឡាំង ថ្លែងថារហូតមកទល់ហ្នឹងពេលនេះ មិនទាន់មានផែនការ ដើម្បីបញ្ចប់ជម្លោះនៅអ៊ុយក្រែននោះឡើយ!

កាលពីថ្ងៃអង្គារ(ទី១៥ ខែមេសា) វិមានក្រឹមឡាំង បាននិយាយថា មិនទាន់មានផែនការណាមួយច្បាស់លាស់ សម្រាប់កិច្ចព្រមព្រៀងរវាងអាមេរិកនិងរុស្ស៊ី ស្តីពីបញ្ហាអ៊ុយក្រែននៅឡើយទេ។

Update៖ គណៈកម្មការរបស់សិង្ហបុរី កំណត់យកថ្ងៃទី៣ខែឧសភាក្នុងការរៀបចំបោះឆ្នោតជាសកល!

កាលពីថ្ងៃអង្គារ(ទី១៥ ខែមេសា) គណៈកម្មការរៀបចំការបោះឆ្នោតរបស់សិង្ហបុរីបានកំណត់យកថ្ងៃទី៣ ខែឧសភាក្នុងការរៀបចំបោះឆ្នោតជាសកល ដែលត្រូវបានក្លាយជាការធ្វើតេស្ដដ៏សំខាន់មួយសម្រាប់លោកនាយករដ្ឋមន្ត្រី Lawrence Wong។

Update៖ អ៊ីស្រាអែល ធ្វើសំណើទៅកាន់ក្រុមហាម៉ាស់ ដើម្បីឱ្យមានបទឈប់បាញ់នៅតំបន់ហ្កាហ្សា!

ទូរទស្សន៍អេហ្ស៊ីប Al Qahera News TV កាលពីថ្ងៃ(ទី១៤ ខែមេសា)បានរាយការណ៍ថា ក្រុមអ្នកសម្របសម្រួលអេហ្ស៊ីបនិងកាតា បានបញ្ជូនសំណើថ្មីរបស់អ៊ីស្រាអែល សម្រាប់បទឈប់បាញ់ហ្កាហ្សា ទៅកាន់ក្រុមហាម៉ាស..!។

Update៖ ប្រទេសសិង្ហបុរី ប្រកាសរំលាយសភា ដើម្បីរៀបចំការបោះឆ្នោត!

ប្រធានាធិបតីសិង្ហបុរី លោក Tharman Shanmugaratnam នៅថ្ងៃអង្គារ ទី១៥ ខែមេសា ឆ្នាំ២០២៥ បានប្រកាសរំលាយសភា ដើម្បីរៀបចំការបោះឆ្នោតសកលលើកទី១៤របស់សិង្ហបុរី។

Update៖ រុស្ស៊ីអះអាងថា ការវាយប្រហាររបស់ខ្លួនលើទីក្រុងSumyសំដៅលើទីតាំងយោធាអ៊ុយក្រែន!

រុស្ស៊ី អះអាងថាខ្លួនបានប្រើមីស៊ីលវាយប្រហារលើកិច្ចប្រជុំរបស់មន្ត្រីយោធាអ៊ុយក្រែននៅទីក្រុង Sumy កាលពីថ្ងៃអាទិត្យ ទី១៣ ខែមេសា។ ប៉ុន្តែអ៊ុយក្រែនលើកឡើងថា ការវាយប្រហាររបស់រុស្ស៊ីលើទីក្រុងsumy នេះបណ្តាលឲ្យជនស៊ីវិលចំនួន ៣៤នាក់ស្លាប់ និង១១៧នាក់ផ្សេងទៀតរងរបួស។

Update៖ ចិននិងវៀតណាម ចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការផ្លូវដែក!

នៅទី១៤ ខែមេសា ប្រទេសចិននិងវៀតណាម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការដោយផ្តោតសំខាន់លើការពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ និងកិច្ចសហប្រតិបត្តិការផ្លូវដែក។កិច្ចព្រមព្រៀងនេះធ្វើឡើងក្នុងឱកាសដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង មកកាន់ប្រទេសវៀតណាម។

Update៖ លោក Abdullah Badawi អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បាន ទទួលមរណភាព!

អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Abdullah Ahmad Badawi បានទទួលមរណភាព នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៨៥ឆ្នាំ។

Update៖ លោក ស៊ី ជីនពីង អញ្ជើញមកដល់វៀតណាម មុនធ្វើទស្សនកិច្ចនៅម៉ាឡេស៊ីនិងកម្ពុជា!

នៅថ្ងៃចន្ទ ទី១៤​ ខែមេសា ឆ្នាំ២០២៥ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានអញ្ជើញមកដល់រដ្ឋធានីហាណូយនៃប្រទេសវៀតណាម ។