ទីភ្នាក់ងារភូមិសាស្រ្តសហរដ្ឋអាមេរិក (USGS) បានលើកឡើងដឹងថា គ្រោះរញ្ជួយដីកម្រិត៥.៦រ៉ិចទ័រ បានវាយប្រហារភាគខាងត្បូងប្រទេសហ្វីលីពីន កាលពីថ្ងៃពុធទី១៦ ខែមេសា។
ដោយមិនទាន់មានរបាយការណ៍អំពីការខូចខាត ឬមនុស្សរងគ្រោះនៅឡេីយទេ។
ប្រភពពីសារព័ត៌មាន AFP។
ការរញ្ជួយដីនេះកេីតឡេីងនៅឆ្នេរសមុទ្រនៃកោះ Mindanao មានជម្រៅ ៣០គីឡូម៉ែត្រ។
វិទ្យាស្ថានតាមដានបន្ទុះភ្នំភ្លើង និងរញ្ជួយដីហ្វីលីពីន កំណត់ចំណុចកណ្តាលនៃការរញ្ជួយនៅចម្ងាយប្រហែល ៤៣គីឡូម៉ែត្រ ភាគនិរតីទីប្រជុំជន Maitum ដែលមានទីតាំងក្នុងតំបន់ ភ្នំ និងមានប្រជាជនរស់នៅតិច។
អាជ្ញាធរមូលដ្ឋានបានប្រាប់ AFP ថា គ្រោះរញ្ជួយដីនេះ មិនបានបង្កឱ្យមានការខូចខាតអ្វីគួរឱ្យកត់សម្គាល់ឡើយ។
គ្រោះរញ្ជួយដីតែងកើតមានប្រចាំថ្ងៃនៅក្នុងប្រទេសហ្វីលីពីន ដែលស្ថិតនៅលេីចំណុចនៃការរញ្ជួយតាមបណ្តោយមហាសមុទ្រប៉ាស៉ីហ្វិក៕