អង្គការសហប្រជាជាតិ កាលពីថ្ងៃសុក្រ(ទី១១ខែមេសា)បានបញ្ជាក់ថា ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) នឹងកាត់បន្ថយកម្លាំងការងារសរុបរបស់ខ្លួនចំនួន 20% ដោយសារកង្វះថវិកា។
Category: ពត៌មានអន្តរជាតិ
Update៖ យន្តហោះហ្វីលីពីន ចុះចតជាបន្ទាន់ក្នុងប្រទេសជប៉ុន បន្ទាប់ពីមានផ្សែងហុយចេញពីតួយន្តហោះ!
យន្តហោះហ្វីលីពីនអ៊ែរឡាញ ដែលធ្វើដំណើរទៅអាមេរិក បានចុះចតជាបន្ទាន់នៅ ប្រទេសជប៉ុនកាលពីថ្ងៃព្រហស្បតិ៍(ទី១០ខែមេសា)បន្ទាប់ពីមានផ្សែងហុយចេញពីតួរយន្តហោះ។ ប្រភពពីសារព័ត៌មានAnadoluAgency។
Update៖ ប្រជាជនជាង៧០%នៃអូទ្រីស ធ្វើពហិការមិនទិញទំនិញរបស់អាមេរិក!
ជាង 70% នៃជនជាតិអូទ្រីស សុខចិត្តធ្វើពហិការទំនិញរបស់អាមេរិកដើម្បីប្រឆាំងនឹងគោលនយោបាយពាណិជ្ជកម្មរបស់ប្រធានាធិបតីអាមេរិក Donald Trump នេះបើយោងតាមការស្ទង់មតិដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍(ទី១០ខែមេសា)។
Update៖ ភ្លៀងធ្លាក់យ៉ាងខ្លាំងនៅប្រទេសឥណ្ឌា បង្កជាទឹកជំនន់ស្លាប់ជិត១០០នាក់!
គិតចាប់តាំងពីថ្ងៃពុធ(ទី៩ខែមេសា)មនុស្សជិត១០០នាក់ បានបាត់បង់ជីវិត បន្ទាប់ពីភ្លៀងបានធ្លាក់យ៉ាងខ្លាំងនៅប្រទេសឥណ្ឌានិងនេប៉ាល់។
Update៖ កូរ៉េខាងត្បូង ប្រើឧទ្ធម្ភាគចក្រទប់ស្កាត់ភ្លើងឆេះព្រៃនៅព្រំដែនជាមួយកូរ៉េខាងជើង!
នៅថ្ងៃសុក្រ (ទី១១ ខែមេសា) យោធាកូរ៉េខាងត្បូង បានដាក់ពង្រាយឧទ្ធម្ភាគចក្រ ដើម្បីទប់ស្កាត់ភ្លើងឆេះព្រៃ នៅក្នុងតំបន់គ្មានយោធា (DMZ) ដែលជាទីតាំងខណ្ឌចែកជាមួយកូរ៉េខាងជើង។
ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សាបានកើនដល់៥០.៨៨៦នាក់ខណៈសាកសពច្រើនទៀតត្រូវបានរកឃើញក្នុងគំនរបាក់បែក!
ក្រសួងសុខាភិបាលប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍(ទី១០ខែមេសា)ថា ក្រុមគ្រូពេទ្យនិងក្រុមជួយសង្គ្រោះប៉ាឡេស្ទីន បានរកឃើញសាកសពចំនួន៤០បន្ថែមទៀតពីគំនរបាក់បែក នៅតំបន់ហ្គាហ្សាស្ទ្រីប ដែលជំរុញឱ្យចំនួនអ្នកស្លាប់សរុបពីសង្គ្រាមប្រល័យពូជសាសន៍ របស់អ៊ីស្រាអែលចាប់តាំងពីខែតុលាឆ្នាំ 2023 កើនដល់ 50,886នាក់។
Update៖ អ៊ីស្រាអែល បន្តវាយប្រហារតាមអាកាសលើតំបន់ហ្គាហ្សា ស្លាប់១៥នាក់ទៀត!
ក្រុមគ្រូពេទ្យបាននិយាយថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន 15 នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលឆ្លងកាត់តំបន់ហ្គាហ្សាស្ទ្រីបកាលពីថ្ងៃព្រហស្បតិ៍(ទី១០ខែមេសា)ខណៈដែលអ៊ីស្រាអែលបានបន្តការវាយលុកដ៏សាហាវរបស់ខ្លួននៅលើទឹកដីដែលត្រូវបានរារាំង។
Update៖ ចិន សងសឹកនឹងការដំឡើងពន្ធរបស់លោកត្រាំ ដោយរឹតបន្តឹងការនាំចូលខ្សែភាពយន្តហូលីវូដអាមេរិក!
កាលពីថ្ងៃព្រហស្បតិ៍(ទី១០ខែមេសា) ប្រទេសចិន បាននិយាយថាខ្លួននឹងរឹតបន្តឹងការនាំចូលខ្សែភាពយន្តហូលីវូដភ្លាមៗ ដើម្បីសងសឹកការដំឡើងពន្ធរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump លើទំនិញនាំចូលរបស់ចិន។
ប្រធានាធិបតីចិន នឹងអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជារយៈពេល២ថ្ងៃ!
(ភ្នំពេញ)៖ លោក ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន នឹងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា រយៈពេល២ថ្ងៃគឺនៅថ្ងៃទី១៧ និង១៨ ខែមេសាខាងមុខ។
Update៖ ធ្លាក់ឧទ្ធម្ភាគចក្រ១គ្រឿងចូលក្នុងទន្លេ នៅទីក្រុងញូវយ៉ក ស្លាប់អ្នកដំណើរ៦នាក់!
ឧទ្ធម្ភាគចក្រ១គ្រឿង បានធ្លាក់ចូលទៅក្នុងទន្លេ Hudson ក្បែរ Manhattan កាលពីថ្ងៃព្រហស្បតិ៍(ទី១០ខែមេសា)បណ្ដាលឱ្យស្លាប់អ្នកដំណើរ៦នាក់ នៅលើយន្តហោះនេះ បើយោងតាមមន្ត្រីបានរាយការណ៍។