Update៖ អាមេរិក នឹងប្រកាសអត្រាពន្ធសម្រាប់ម៉ាឡេស៊ីនៅថ្ងៃទី១ ខែសីហានេះ!

នៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែកក្កដា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បាននិយាយថាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងប្រកាសអត្រាពន្ធសម្រាប់ការនាំចូលពីប្រទេសម៉ាឡេស៊ីនៅថ្ងៃសុក្រនេះ។ ប្រភពពីសារព័ត៌មានCNA។ លោក Anwar សង្ឃឹមថាអត្រាពន្ធទូទៅនៅថ្ងៃស្អែកនឹងមិនមែនជាបន្ទុកដល់សេដ្ឋកិច្ចរបស់យើងទេ៕

Update៖ មីយ៉ាន់ម៉ា ប្រកាសបញ្ចប់ការដាក់ប្រទេសក្នុងគ្រាអាសន្ន! 

នៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែកក្កដា រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានប្រកាសបញ្ចប់ការដាក់ប្រទេសក្នុងគ្រាអាសន្ន ដើម្បីពង្រឹងការត្រៀមលក្ខណៈ សម្រាប់រៀបចំការបោះឆ្នោតសកលនៅអំឡុងចុងឆ្នាំនេះ។ ប្រភពពីសារព័ត៌មាន AFP។ អ្នកនាំពាក្យរដ្ឋាភិបាលយោធា លោក Zaw Min Tun បានប្រាប់ក្រុមអ្នកសារព័ត៌មានដូច្នេះថាការដាក់ប្រទេសក្នុងគ្រាអាសន្ន ត្រូវបានលុបចោលនាថ្ងៃនេះ…

Update៖ WHO បញ្ជូនរថយន្តជំនួយផ្នែកវេជ្ជសាស្រ្តចំនួន១០គ្រឿងទៅកាន់តំបន់ហ្គាហ្សា! 

កាលពីថ្ងៃពុធ(ទី៣០ខែកក្កដា) អង្គការសុខភាពពិភពលោក (WHO) បានបញ្ជូនរថយន្តជំនួយផ្នែកវេជ្ជសាស្រ្តចំនួន ១០ គ្រឿងទៅកាន់តំបន់ហ្គាហ្សា។ ប្រភពពីសារព័ត៌មានAANews។ លោក Tedros Adhanom Ghebreyesus បានបង្ហោះនៅលើ X ថា WHO បានបានបញ្ជូនរថយន្តជំនួយចំនួន…

Update៖ UN អំពាវនាវឱ្យមានបទឈប់បាញ់នៅតំបន់ហ្គាហ្សា!

កាលពីថ្ងៃពុធ(ទី៣០ខែកក្កដា) អង្គការសហប្រជាជាតិបាននិយាយថាការផ្អាកជាលក្ខណៈឯកតោភាគីរបស់អ៊ីស្រាអែលនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីបគឺមិនគ្រប់គ្រាន់ដើម្បីដោះស្រាយទំហំនៃតម្រូវការមនុស្សធម៌នោះទេ។ ប្រភពពីសារព័ត៌មានAANews។ ដោយលើកឡើងពីការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Farhan Haq បានសង្កត់ធ្ងន់ក្នុងអំឡុងសន្និសីទសារព័ត៌មានថាបទឈប់បាញ់ជាអចិន្ត្រៃយ៍គឺត្រូវការច្រើនជាងពេលណាទាំងអស់។ ការផ្អាកយុទ្ធសាស្ត្រឯកតោភាគីតែម្នាក់ឯងមិនអនុញ្ញាតឱ្យមានលំហូរបន្តនៃការផ្គត់ផ្គង់បំពេញតម្រូវការនៅក្នុងតំបន់ហ្គាហ្សានោះទេ។ លោក Haq បាននិយាយថា ខណៈពេលដែលអង្គការសហប្រជាជាតិ និងដៃគូរបស់ខ្លួនកំពុងប្រើគ្រប់ឱកាសដើម្បីផ្តល់ជំនួយតែជំនួយ…

Update៖ ហេសបូឡា អះអាងថាការរំសាយអាវុធរបស់ខ្លួនជាបញ្ហាផ្ទៃក្នុងរបស់លីបង់!

កាលពីថ្ងៃពុធ(ទី៣០ខែកក្កដា) អគ្គលេខាធិការHezbollah លោក Naim Qassem បាននិយាយថាក្រុមរបស់លោកនឹងមិនចុះចាញ់ទម្លាក់អាវុធរបស់ខ្លួនសម្រាប់ជាប្រយោជន៍ដល់អ៊ីស្រាអែលនោះឡើយ។ ដោយអះអាងថាការរំសាយអាវុធរបស់ខ្លួនជាបញ្ហាផ្ទៃក្នុងរបស់ប្រទេសលីបង់។ ប្រភពពីសារព័ត៌មានAnadolu Agency។ លោក Qassem បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថាប្រសិនបើមនុស្សមួយចំនួនកំពុងភ្ជាប់ការរំសាយអាវុធទៅនឹងកិច្ចព្រមព្រៀងបទឈប់បាញ់មួយ ខ្ញុំប្រាប់ពួកគេថាអាវុធគឺជាបញ្ហាផ្ទៃក្នុងរបស់ប្រទេសលីបង់ ហើយមិនមានជាប់ពាក់ព័ន្ធជាមួយអ៊ីស្រាអែលនោះទេ។ លោក បាននិយាយថាយើងនឹងមិនប្រគល់…

Update៖ អាមេរិក ប្រកាសបញ្ចប់ការលើកលែងពន្ធសម្រាប់ទំនិញតម្លៃទាបទាំងអស់មកពីទូទាំងពិភពលោក!

កាលពីថ្ងៃពុធ(ទី៣០ ខែកក្កដា) សេតវិមាន បាននិយាយថា អាមេរិកកំពុងផ្អាកការលើកលែងពន្ធតូចតាចអនុញ្ញាតឱ្យការដឹកជញ្ជូនពាណិជ្ជកម្មតម្លៃទាបទូទាំងពិភពលោកចូលទៅកាន់អាមេរិក ដោយមិនប្រឈមនឹងពន្ធ។ សេតវិមានបន្តថា នៅក្រោមក្រឹត្យដែលបានចុះហត្ថលេខាដោយលោកប្រធានាធិបតី Donald Trump កញ្ចប់ទំនិញមានតម្លៃស្មើ ឬក្រោម ៨០០ដុល្លារអាមេរិក ពីគ្រប់ទិសទីដែលផ្ញើទៅកាន់អាមេរិក តាមរយៈខាងក្រៅបណ្តាញប្រៃសណីយ៍អន្តរជាតិ ឥឡូវនេះនឹងត្រូវប្រឈមមុខនឹងពន្ធដែលចាប់ផ្តើមនៅថ្ងៃទី២៩…

Update៖ ហូឡង់ គំរាមគាំទ្រចំណាត់ការរបស់សហភាពអឺរ៉ុបប្រឆាំងនឹងអ៊ីស្រាអែល!

កាលពីថ្ងៃចន្ទ(ទី២៨ខែកក្កដា) នាយករដ្ឋមន្ត្រីហូឡង់ លោក Dick Schoof បាននិយាយថាប្រទេសហូឡង់ត្រៀមខ្លួនដើម្បីគាំទ្រដល់ការផ្អាកការចូលរួមរបស់អ៊ីស្រាអែលនៅក្នុងកម្មវិធីស្រាវជ្រាវ Horizon របស់សហភាពអឺរ៉ុប។ ប្រសិនបើអ៊ីស្រាអែលរារាំងការចូលប្រើប្រាស់ជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្គាហ្សា។ ប្រភពពីសារព័ត៌មានAANews។ លោក Schoof បាននិយាយនៅលើ X បន្ទាប់ពីកិច្ចប្រជុំកម្រិតខ្ពស់ជាមួយឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេស…

Update៖ អ៊ីស្រាអែល បដិសេធការសម្រេចចិត្តរបស់អង់គ្លេសក្នុងការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន!

អ៊ីស្រាអែល បានច្រានចោលការសម្រេចចិត្តរបស់រដ្ឋាភិបាលអង់គ្លេសកាលពីថ្ងៃអង្គារ(ទី២៩ខែកក្កដា) ក្នុងការទទួលស្គាល់រដ្ឋប៉ាឡេស្ទីនមួយនៅក្នុងខែកញ្ញា លុះត្រាតែទីក្រុង Tel Aviv ចាត់វិធានការចាំបាច់ដើម្បីបញ្ចប់ស្ថានការណ៍អាក្រក់នៅក្នុងតំបន់ហ្គាហ្សា។ ប្រភពពីសារព័ត៌មានAnadolu Agency។ ក្រសួងការបរទេសអ៊ីស្រាអែល បានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍មួយថាការផ្លាស់ប្តូរជំហររបស់រដ្ឋាភិបាលអង់គ្លេសនៅពេលនេះ បន្ទាប់ពីការផ្លាស់ប្តូររបស់បារាំង និងសម្ពាធនយោបាយផ្ទៃក្នុង បង្កើតជាឳកាសដល់ក្រុមហាម៉ាស និងធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបានបទឈប់បាញ់នៅហ្គាហ្សា និងក្របខ័ណ្ឌសម្រាប់ការដោះលែងចំណាប់ខ្មាំង។…

Update៖ គ្រោះរញ្ជួយដីកម្រិត ៨.៨រ៉ិចទ័រ វាយប្រហារឧបទ្វីបKamchatka របស់រុស្ស៊ី!

ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក (USGS) បាននិយាយថា គ្រោះរញ្ជួយដីកម្រិត ៨.៨ រ៉ិចទ័រ បានវាយប្រហារលើឧបទ្វីប Kamchatka របស់ប្រទេសរុស្ស៊ីនៅថ្ងៃពុធ(ទី៣០ខែកក្កដា) ដោយព្រមានអំពីរលកយក្សស៊ូណាមិ នៅទូទាំងតំបន់មហាសមុទ្រប៉ាស៊ីហ្វិក។ ប្រភពពីសារព័ត៌មានAnadolu Agency។ ទីភ្នាក់ងារបាននិយាយថា ចំណុចកណ្តាលនៃការរញ្ជួយដីស្ថិតនៅជម្រៅ 20.7…

Update៖ ប៉ូឡូញ ចាប់នឹងឃុំខ្លួនមនុស្ស៣២នាក់សង្ស័យធ្វើចារកម្មឲ្យរុស្ស៊ី!

កាលពីថ្ងៃអង្គារ(ទី២៩ខែកក្កដា) នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បាននិយាយថាជនសង្ស័យ32នាក់ដែលមានសញ្ជាតិផ្សេងៗគ្នាត្រូវបានឃុំខ្លួននៅក្នុងប្រទេសប៉ូឡូញជុំវិញករណីធ្វើការឲ្យរុស្ស៊ី។ ប្រភពពីសារព័ត៌មានAnadolu Agency។ លោក Tusk បាននិយាយនៅឯកិច្ចប្រជុំរដ្ឋាភិបាលនៅទីក្រុង Warsaw ថាយើងបានឃុំខ្លួនមនុស្ស 32 នាក់ដែលសង្ស័យថាបានធ្វើការឲ្យរុស្ស៊ី ដែលបានបញ្ជាឱ្យពួកគេប្រព្រឹត្តអំពើបំផ្លិចបំផ្លាញ៕