នៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែកក្កដា រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានប្រកាសបញ្ចប់ការដាក់ប្រទេសក្នុងគ្រាអាសន្ន ដើម្បីពង្រឹងការត្រៀមលក្ខណៈ សម្រាប់រៀបចំការបោះឆ្នោតសកលនៅអំឡុងចុងឆ្នាំនេះ។
ប្រភពពីសារព័ត៌មាន AFP។
អ្នកនាំពាក្យរដ្ឋាភិបាលយោធា លោក Zaw Min Tun បានប្រាប់ក្រុមអ្នកសារព័ត៌មានដូច្នេះថាការដាក់ប្រទេសក្នុងគ្រាអាសន្ន ត្រូវបានលុបចោលនាថ្ងៃនេះ ដើម្បីឱ្យមីយ៉ាន់ម៉ាត្រៀមរៀបចំការបោះឆ្នោត លើផ្លូវឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស៕