គណបក្សភឿថៃ ដែលកំពុងកាន់អំណាចក្នុងប្រទេសថៃបាននិយាយកាលពីថ្ងៃសៅរ៍(ទី២១ខែមិថុនា) ថានាយករដ្ឋមន្ត្រី Paetongtarn Shinawatra នឹងមិនលាលែងពីតំណែង ឬរំលាយសភាឡើយ បន្ទាប់ពីមានការសន្ទនាតាមទូរស័ព្ទជាមួយប្រធានព្រឹទ្ធសភាកម្ពុជា (ហ៊ុនសែន)។ ប្រភពពីសារព័ត៌មានAljazeera។ អគ្គលេខាធិការគណបក្ស Sorawong Thienthong បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយបង្ហោះនៅលើ Facebook ដោយសំដៅលើភាពតានតឹងដែលកំពុងបន្តជាមួយប្រទេសកម្ពុជាថា…
Category: ពត៌មានអន្តរជាតិ
Update៖ អ៊ីស្រាអែល ថាខ្លួនទទួលយកបទឈប់បាញ់ទ្វេភាគីជាមួយអ៊ីរ៉ង់!
នៅថ្ងៃអង្គារ(ទី២៤ ខែមិថុនា) អ៊ីស្រាអែល បាននិយាយថា ខ្លួនទទួលយកបទឈប់បាញ់ទ្វេភាគីជាមួយអ៊ីរ៉ង់ ដែលស្នើឡើងដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្រោយការធ្វើសង្រ្គាមអស់រយៈពេល១២ថ្ងៃ។ ប្រភពពីសារព័ត៌មាន AFP។ រដ្ឋាភិបាលអ៊ីស្រាអែល បានចេញសេចក្តីថ្លែងការណ៍ថា លោកនាយករដ្ឋមន្រ្តី Benjamin…
Update៖ លោក ត្រាំ អរគុណអ៊ីរ៉ង់សម្រាប់ការជូនដំណឹងជាមុន មុននឹងវាយប្រហារលើមូលដ្ឋានទ័ពអាមេរិកក្នុងប្រទេសកាតា!
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថាអ៊ីរ៉ង់បានព្រមានអាមេរិកមុន មុននឹងបើកការវាយប្រហារដោយបាញ់មីស៊ីលលើមូលដ្ឋានទ័ពអាមេរិក នៅក្នុងប្រទេសកាតា។ ប្រភពពីសារព័ត៌មាន Reuters។ អ៊ីរ៉ង់កាលពីថ្ងៃចន្ទ ទី២៣ ខែមិថុនា បានបាញ់មីស៊ីល១៤គ្រាប់ លើមូលដ្ឋានទ័ពអាមេរិក Al Udeid…
Update៖ អ៊ីរ៉ង់ ថាមកទល់នឹងពេលនេះ ពុំទាន់មានកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយអ៊ីស្រាអែលនោះឡើយ!
នៅ(ថ្ងៃអង្គារទី២៤ខែមិថុនា)រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយថា ក្នុងពេលឥលូវនេះ មិនទាន់មានកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយអ៊ីស្រាអែលនោះទេ។ ប្រភពពីសារព័ត៌មាន AFP។ ការលើកឡើងរបស់ប្រមុខការទូតអ៊ីរ៉ង់ ធ្វើឡើង ក្រោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពីបទឈប់បាញ់មួយរវាងអ៊ីស្រាអែល…
Update៖ នាយករដ្ឋមន្ត្រីថៃ នឹងត្រូវឆ្លើយបំភ្លឺចំពោះមុខសមត្ថកិច្ចប៉ូលីស ពាក់ព័ន្ធសំឡេងសន្ទនាជាមួយសម្តេចតេជោ!
កាលពីថ្ងៃចន្ទ ទី២៣ ខែមិថុនា អគ្គស្នងការនគរបាលជាតិថៃ បាននិយាយថា ក្រុមអ្នកស៊ើបអង្កេតនឹងអញ្ជើញនាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra មកផ្ដល់សក្ខីកម្ម ពាក់ព័ន្ធនឹងពាក្យបណ្ដឹងដែលបានដាក់ប្រឆាំងនឹងអតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។ ប្រភពពីសារព័ត៌មាន The…
Update៖ តម្លៃភាគហ៊ុនសកលបានហក់ឡើង ខណៈលោក ត្រាំ ប្រកាសបទឈប់បាញ់រវាងអ៊ីរ៉ង់-អ៊ីស្រាអែល!
តម្លៃភាគហ៊ុនសកល បានហក់ឡើង ប្រាក់ដុល្លារ បានបន្តធ្លាក់ចុះនៅថ្ងៃអង្គារសប្ដាហ៍នេះ ។ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ត្រាំ និយាយថា អ៊ីរ៉ង់ និងអ៊ីស្រាអែល បានយល់ព្រមលើបទឈប់បាញ់។ ដោយរុញតម្លៃប្រេងធ្លាក់ចុះយ៉ាងខ្លាំង ខណៈក្ដីបារម្ភពីការរំខានការផ្គត់ផ្គង់បានធ្លាក់ចុះ។ នៅលើបណ្ដាញសង្គម Truth…
Update៖ លោក ត្រាំ ប្រកាសអំពីបទឈប់បាញ់ រវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់
លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក នៅ(ថ្ងៃចន្ទ២៣ ខែមិថុនា) បាននិយាយថា បទឈប់បាញ់ពេញលេញ និងទាំងស្រុងមួយរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ នឹងត្រូវចូលជាធរមានដើម្បីបិទបញ្ចប់ជម្លោះរវាងប្រទេសទាំង២។ ប្រភពពីសារព័ត៌មាន Reuters។ នៅលើបណ្ដាញសង្គម Truth Social…
Update៖ អតីតមេបញ្ជាការដ្ឋានពិសេស នឹងក្លាយជារដ្ឋមន្ត្រីការពារជាតិថ្មីរបស់ប្រទេសថៃ!
ឧត្តមសេនីយ៍ Sunai Praphuchanay អតីតមេបញ្ជាការនៃបញ្ជាការដ្ឋានសង្គ្រាមពិសេស នឹងក្លាយជារដ្ឋមន្ត្រីការពារជាតិថ្មីរបស់ថៃ ដើម្បីជំនួសលោក Phumtham Wechayachai។ ប្រភពពីសារព័ត៌មាន The Nation។ The Nation បញ្ជាក់ថា តំណែងរដ្ឋមន្ត្រីការពារជាតិនឹងត្រូវបានប្រគល់ឲ្យលោក Sunai…
Update៖ អ៊ីរ៉ង់ សងសឹកដោយបាញ់មីស៊ីលជាច្រើនគ្រាប់លើមូលដ្ឋានទ័ពអាមេរិកនៅប្រទេសកាតា-អ៊ីរ៉ាក់
នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ អ៊ីរ៉ង់ បានបើកការបាញ់ប្រហារដោយប្រើមីស៉ីលជាច្រើនគ្រាប់ សំដៅលើមូលដ្ឋានកងទ័ពអាមេរិក នៅប្រទេសកាតា និង អ៊ីរ៉ាក់។ ប្រភពពីសារព័ត៌មាន Reuter។ ភ្លាមៗ រដ្ឋាភិបាលកាតា បានចេញបញ្ជាក់ថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានស្ទាក់ចាប់បានដោយជោគជ័យរាល់មីស៉ីលដែលអ៊ីរ៉ង់បាញ់ចូលមកគោលដៅ មូលដ្ឋានទ័ពអាមេរិកផងដែរ៕
Update៖ អ៊ីស្រាអែល បន្តទម្លាក់គ្រាប់បែកយ៉ាងខ្លាំងលើអ៊ីរ៉ង់ និងពន្ធនាគារ Evin!
អ៊ីស្រាអែល នៅ(ថ្ងៃចន្ទទី២៣នេះ) បានបង្កើនការវាយប្រហាររបស់ខ្លួន ទៅលើអ៊ីរ៉ង់ ដោយទម្លាក់គ្រាប់បែកដ៏ខ្លាំងក្លាបំផុត លើរដ្ឋធានីតេអេរ៉ង់ និងបានវាយប្រហារចំពន្ធនាគារEvin។ ប្រភពពីសារព័ត៌មាន Reuters។ ពន្ធនាគារ Evin ត្រូវបានគេស្គាល់ថា ជាកន្លែងឃុំខ្លួនអ្នកទោសនយោបាយ និងជាកន្លែងប្រហារជីវិត ជាផ្នែកមួយនៃនិមិត្តសញ្ញាដ៏មានឥទ្ធិពលបំផុតនៃប្រព័ន្ធគ្រប់គ្រងរបស់អ៊ីរ៉ង់។ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល…