អាមេរិក បានបដិសេធចំពោះការប្រកាសរបស់ប្រធានាធិបតីបារាំង លោក Emmanuel Macron ដែលទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាផ្លូវការនៅឯមហាសន្និបាតអង្គការសហប្រជាជាតិនៅខែកញ្ញា។ ប្រភពពីសារព័ត៌មានReuters។ រដ្ឋលេខាធិការ លោក Marco Rubio បានសរសេរនៅលើ X. អាមេរិក បដិសេធយ៉ាងដាច់អហង្ការចំពោះផែនការរបស់ @EmmanuelMacron…
Category: ពត៌មានអន្តរជាតិ
Breaking៖ អាមេរិក ស្នើឱ្យបញ្ឈប់ជម្លោះប្រដាប់អាវុធ រវាងកម្ពុជា-ថៃ!
នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែកក្កដា (ពេលវេលានៅអាមេរិក) ពោលគឺអាមេរិក ទទូចឱ្យបញ្ចប់ជម្លោះជាបន្ទាន់រវាងប្រទេសកម្ពុជា.ថៃ។ ប្រភពពីព័ត៌មាន AFP។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Tommy Pigott បាននិយាយយ៉ាងដូច្នេះថា សហរដ្ឋអាមេរិកសូមទទូចឱ្យបញ្ឈប់អរិភាពទាំងអស់ជាបន្ទាន់ ហើយការពារអាយុជីវិតជនស៉ីវិល និងស្វែងរកដំណោះស្រាយដោយសន្តិវិធីសម្រាប់ជម្លោះ។…
Breaking៖ ថៃអះអាងថា ជនស៊ីវិលជាង១០ម៉ឺននាក់ បានភៀសខ្លួនចេញពីតំបន់ជម្លោះ!
ស៊ូរិន(ប្រទេសថៃ)៖ មនុស្សជាង ១០ម៉ឺននាក់បានភៀសខ្លួន ចេញពីការប្រយុទ្ធគ្នា នៅតាមព្រំដែនដែលបង្ហូរឈាមខ្លាំងបំផុត រវាងប្រទេសថៃ និងកម្ពុជាក្នុងរយៈពេលមួយទសវត្សរ៍។ ដោយសារចំនួនអ្នកស្លាប់ បានកើនឡើង ហើយមហាអំណាចអន្តរជាតិបានជំរុញឱ្យបញ្ឈប់អរិភាព។ នេះបើយោងតាមការចេញផ្សាយដោយកាសែតថៃ Bangkok Post។ ជម្លោះព្រំដែនដ៏រ៉ាំរ៉ៃមួយនេះ បានផ្ទុះឡើងដល់ការ ប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាជាមួយនឹងយន្តហោះចម្បាំង…
Breaking៖ ឡាវ ស្នើឱ្យកម្ពុជា-ថៃធ្វើការដោះស្រាយ ជម្លោះដោយសន្តិវិធី!
ក្រសួងការបរទេសឡាវ បានធ្វើការអំពាវនាវដល់កម្ពុជា និងថៃ ឱ្យមានភាពអត់អត់ធ្មត់ និងដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី។ ប្រភពពីសារព័ត៌មាន Laotian Times។ គួរំលឹកថា ជម្លោះប្រដាប់អាវុធរវាងកម្ពុជា-ថៃ បណ្ដាលឱ្យភាគីថៃ ស្លាប់១៤នាក់ ខណៈពលរដ្ឋកម្ពុជាស្លាប់ម្នាក់ និងរបួស៥នាក់៕
Update៖ ផ្ទុះឃ្លាំងអាវុធ នៅភាគខាងជើងនៃប្រទេសស៊ីរី ស្លាប់៥នាក់និងរបួស៦៣នាក់!
យ៉ាងហោចណាស់មនុស្ស 5 នាក់បានស្លាប់និង 63 នាក់ផ្សេងទៀតរបួសក្នុងការផ្ទុះនៅឯឃ្លាំងអាវុធក្នុងខេត្ត Idlib ភាគខាងជើងប្រទេសស៊ីរីកាលពីថ្ងៃព្រហស្បតិ៍(ទី២៤ខែកក្កដា)។ ប្រភពពីសារព័ត៌មានAnadolu Agency។ យោងតាមប្រភពក្នុងស្រុកបានឱ្យដឹងថា ការផ្ទុះប្រហែល 15 កន្លែងបានកើតឡើងដោយមិនដឹងមូលហេតុនៅឯឃ្លាំងអាវុធ និងគ្រាប់រំសេវនៅក្នុងទីប្រជុំជន Kafriya ដែលមានទីតាំងនៅតំបន់ជនបទភាគខាងជើងនៃខេត្ត…
Update៖ អ៊ីស្រាអែល ស្នើឱ្យអ៊ុយក្រែនចាត់តាំង IRGC របស់អ៊ីរ៉ង់ជាអង្គការភេរវករ!
កាលពីថ្ងៃពុធ(ទី២៣ខែកក្កដា) រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Gideon Sa’ar ជំរុញប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ឱ្យចាត់តាំងអង្គភាពឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) របស់អ៊ីរ៉ង់ ជាអង្គការភេរវករ។ ប្រភពពីសារព័ត៌មានAljazeera។ លោក Sa’ar…
Update៖ អ៊ីស្រាអែល វាយប្រហារនៅទូទាំងតំបន់ហ្គាហ្សា ស្លាប់២៣នាក់!
យ៉ាងហោចណាស់មនុស្ស23 នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួសនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាស្ទ្រីបកាលពីថ្ងៃព្រហស្បតិ៍(ទី២៤ខែកក្កដា)។ ប្រភពពីសារប័ត៌មានAnadolu Agency។ អ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង 59,000 នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ នៅតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីខែតុលា ឆ្នាំ 2023។ យុទ្ធនាការយោធាបានបំផ្លិចបំផ្លាញតំបន់ជុំវិញដួលរលំប្រព័ន្ធសុខាភិបាលនិងនាំឱ្យមានការខ្វះខាតស្បៀងអាហារយ៉ាងធ្ងន់ធ្ងរ។ កាលពីខែវិច្ឆិកាឆ្នាំមុន…
Update៖ ជម្លោះប្រដាប់អាវុធរវាងកម្ពុជា-ថៃ បណ្ដាលឱ្យភាគីថៃ ស្លាប់១៤នាក់!
មនុស្សយ៉ាងតិច ១៤នាក់ត្រូវបានសម្លាប់ ដោយសារការវាយប្រហារតាមផ្លូវអាកាស និងការបាញ់គ្រាប់រ៉ុក្កែតរវាងប្រទេសថៃ និងកម្ពុជា កាលពីថ្ងៃទី២៤.០៧.២០២៥។ នេះបើយោងតាមការចេញផ្សាយដោយ Anadolu Agency។ ក្រសួងសុខាភិបាលថៃ បានបញ្ជាក់ថា ចំនួនអ្នកស្លាប់របស់ប្រជាជនថៃ បានកើនឡើងដល់ ១៤នាក់ ក្នុងនោះមានកុមារម្នាក់ និងទាហានម្នាក់…
Update៖ WHO ព្រមានពីការកើនឡើងយ៉ាងធ្ងន់ធ្ងរនៃអ្នកស្លាប់ដោយសារកង្វះអាហារូបត្ថម្ភនៅតំបន់ហ្គាហ្សា!
កាលពីថ្ងៃពុធ(ទី២៣ខែកក្កដា) ប្រធានអង្គការសុខភាពពិភពលោក បានព្រមានថាតំបន់ហ្គាហ្សាឥឡូវកំពុងប្រឈមនឹងការអត់ឃ្លានយ៉ាងធ្ងន់ធ្ងរជាមួយនឹងការកើនឡើងនៃការស្លាប់ដែលទាក់ទងនឹងកង្វះអាហារូបត្ថម្ភ រួមទាំងកុមារ។ ប្រភពពីសារព័ត៌មានAFP។ លោក Tedros Ghebreyesus បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងហ្សឺណែវថាឥឡូវនេះការកើនឡើងយ៉ាងធ្ងន់ធ្ងរនៃការស្លាប់ដែលទាក់ទងនឹងកង្វះអាហារូបត្ថម្ភប្រមាណ 2.1 លាននាក់៕
Update៖ ការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា-ថៃ នៅភ្នំខ្មោច និងមុំបីខេត្តព្រះវិហារ កំពុងបន្ត!
(ភ្នំពេញ)៖ សេចក្តីរាយការណ៍បានឱ្យដឹងថា គិតត្រឹមរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ការប្រយុទ្ធ និងបាញ់ផ្លោងដាក់គ្នារវាងទ័ពកម្ពុជា.ថៃ នៅតំបន់សមរភូមិភ្នំខ្មោច និងតំបន់មុំបី ខេត្តព្រះវិហារ កំពុងបន្តកើតឡើង ខណៈដែលកងទ័ពកម្ពុជា គ្រប់គ្រងសមភូមិបានយ៉ាងរឹងមាំ.!។ ការប្រយុទ្ធគ្នារវាងកម្ពុជា និងថៃ បង្កឡើងដោយទាហានថៃ បាញ់ប្រហារមុនមកលើទាហានកម្ពុជា។…