ក្រសួងសុខាភិបាលប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃអង្គារ(ទី២២៩ខែមេសា)ថា ក្រុមគ្រូពេទ្យនិងក្រុមជួយសង្គ្រោះប៉ាឡេស្ទីន បានរកឃើញសាកសពចំនួន៥១នាក់បន្ថែមទៀតពីគំនរបាក់បែក នៅតំបន់ហ្គាហ្សាស្ទ្រីប ដែលជំរុញឱ្យចំនួនអ្នកស្លាប់សរុបពីសង្គ្រាមប្រល័យពូជសាសន៍ របស់អ៊ីស្រាអែលចាប់តាំងពីខែតុលាឆ្នាំ 2023 កើនដល់ 52,365នាក់។
Category: ពត៌មានអន្តរជាតិ
Update៖ ចិន ដាក់មនុស្សយន្តAIសម្រាប់លក់រថយន្តនៅក្នុងទីក្រុង Kuala Lumpur!
ក្រុមហ៊ុនផលិតរថយន្តចិន Chery Automobile បានណែនាំMornineដែលជាមនុស្សយន្តដ៏អស្ចារ្យមួយ និងកំពុងដាក់ឱ្យធ្វើការជាអ្នកប្រឹក្សាផ្នែកលក់ដ៏ឆ្លាតវៃនៅក្នុងហាងលក់រថយន្តនៅទីក្រុង Kuala Lumpur ។
ប្រទេសវៀតណាម បានប្រារព្ធខួប៥០ឆ្នាំ នៃទិវាបិទបញ្ចប់សង្រ្គាមវៀតណាម!
វៀតណាម នៅថ្ងៃពុធ ទី៣០ ខែមេសា ឆ្នាំ២០២៥ បានប្រារព្ធពិធីអបអរសាទរ និងរំលឹកខួបការបិទបញ្ចប់សង្រ្គាមវៀតណាម ៥០ឆ្នាំក្រោយការដួលរលំ នៃរបបដឹកនាំទីក្រុង Saigon ។ ដែលជាព្រឹត្តិការណ៍មួយបញ្ជាក់ពីការបិទបញ្ចប់ទាំងស្រុង នូវជម្លោះរាប់ទសវត្សរ៍។
Update៖ យន្តហោះចម្បាំងអាមេរិក F-18ធ្លាក់ពីនាវាផ្ទុកយន្តហោះចូលក្នុងសមុទ្រក្រហម!
កងទ័ពជើងទឹកអាមេរិកបាននិយាយថា យន្តហោះចម្បាំងដែលមានតម្លៃរាប់សិបលានដុល្លារ F/A-18E Super Hornet បានធ្លាក់ពីរនាវាផ្ទុកយន្តហោះ USS Harry S. Truman ចូលក្នុងសមុទ្រក្រហមកាលពីថ្ងៃចន្ទ(ទី២៨ខែមេសា)។
Update៖ អ៊ីស្រាអែល ចាប់ខ្លួនជនជាតិប៉ាឡេស្ទីន២២នាក់និងបំផ្លាញផ្ទះចំនួន៤ខ្នង នៅតំបន់West Bank!
កងទ័ពអ៊ីស្រាអែលបានចាប់ខ្លួនជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់22នាក់ និងបានរុះរើផ្ទះចំនួន4 ខ្នងទៀតដែលជាកម្មសិទ្ធិរបស់ប៉ាឡេស្ទីននៅតំបន់ West Bank ដែលកាន់កាប់កាលពីព្រឹកថ្ងៃអង្គារ(ទី២៩ខែមេសា)។ ប្រភពពីសារព័ត៌មានAljazeera។
Update៖ ជនស៊ីវិល៤១នាក់បានស្លាប់នៅក្នុងការបាញ់ប្រហាររបស់RSFនៅរដ្ឋធានីEl-Fasherនៃស៊ូដង់!
ទាហានស៊ូដង់បាននិយាយនៅពីថ្ងៃអង្គារ(ទី២៩ខែមេសា)ថា យ៉ាងហោចណាស់ជនស៊ីវិលចំនួន41 នាក់ទៀតត្រូវបានស្លាប់និងជាច្រើននាក់ទៀតបានរងរបួសនៅក្នុងការបាញ់ផ្លោងដោយកាំភ្លើងធំរបស់កងកម្លាំងជំនួយបន្ទាន់ប៉ារ៉ាយោធា (RSF)នៅ El-Fasher រដ្ឋធានីនៃរដ្ឋ North Darfur ភាគខាងលិចប្រទេសស៊ូដង់។
Update៖ លោក ពូទីន ប្រកាសបទឈប់បាញ់ជាឯកតោភាគី ចាប់ពីថ្ងៃទី៨ដល់ទី១០ខែឧសភា!
កាលពីថ្ងៃចន្ទ(ទី២៨ខែមេសា) ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសបទ៖ ឈប់បាញ់ជាឯកតោភាគី រយៈពេលបីថ្ងៃនៅសប្តាហ៍ក្រោយ ក្នុងប្រទេសអ៊ុយក្រែន។ ខណៈដែលទីក្រុងម៉ូស្គូ គ្រោងនឹងប្រារព្ធខួបលើកទី80 នៃជ័យជម្នះរបស់សហភាពសូវៀត លើពួកណាស៊ីអាល្លឺម៉ង់ក្នុងអំឡុងសង្គ្រាមលោកលើកទីពីរ។
Update៖ អ៊ីស្រាអែល ដោះលែងអ្នកទោសប៉ាឡេស្ទីន១១នាក់ទៀតពីតំបន់ហ្គាហ្សា!
កាលពីថ្ងៃចន្ទ(ទី២៨ខែមេសា) កងទ័ពអ៊ីស្រាអែលបានដោះលែងជនស៊ីវិល១១នាក់បន្ថែមទៀត ពីតំបន់ហ្គាហ្សាស្ទ្រីប ដែលត្រូវបានឃុំខ្លួនកំឡុងពេលសង្គ្រាមប្រល័យពូជសាសន៍របស់អ៊ីស្រាអែលនៅលើរង្វង់មូល។
Update៖ បេក្ខជនបក្សប្រឆាំងលោក Lee Jae-myung នៅតែរក្សាការនាំមុខដដែលមុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី!
កាលពីថ្ងៃចន្ទ(ទី២៨ខែមេសា)ការស្ទង់មតិមួយបានបង្ហាញថា បេក្ខភាពប្រឆាំងលោក Lee Jae-myung រក្សាការនាំមុខដដែលក្នុងចំណោមអ្នកប្រកួតប្រជែងសម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកូរ៉េខាងត្បូងនៅថ្ងៃទី3 ខែមិថុនា។
ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់៥២.៣១៤នាក់ ខណៈសាកសពច្រើនទៀតត្រូវបានរកឃើញក្នុងគំនរបាក់បែក!
ក្រសួងសុខាភិបាលប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃអាទិត្យ(ទី២៧ខែមេសា)ថា ក្រុមគ្រូពេទ្យនិងក្រុមជួយសង្គ្រោះប៉ាឡេស្ទីន បានរកឃើញសាកសពចំនួន៧១នាក់បន្ថែមទៀតពីគំនរបាក់បែក នៅតំបន់ហ្គាហ្សាស្ទ្រីប ដែលជំរុញឱ្យចំនួនអ្នកស្លាប់សរុបពីសង្គ្រាមប្រល័យពូជសាសន៍ របស់អ៊ីស្រាអែលចាប់តាំងពីខែតុលាឆ្នាំ 2023 កើនដល់ 52,314នាក់។