នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា រដ្ឋាភិបាលទីក្រុងតេហេរ៉ង់ បានព្រមានអាមេរិកប្រឆាំងនឹងការចូលរួមក្នុងសង្រ្គាមរបស់អ៊ីស្រាអែល ហើយបានអះអាងថា អ៊ីរ៉ង់ត្រៀមជាស្រេចដើម្បីការពារខ្លួនក្នុងករណីជម្លោះកាន់តែកើនឡើង។ ប្រភពពីសារព័ត៌មាន AFP។ អនុរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ លោក Kazem Gharibabadi បាននិយាយដូច្នេះថាប្រសិនបើអាមេរិក ចង់លូកដៃចូលរួមក្នុងសង្រ្គាមរបស់អ៊ីស្រាអែល អ៊ីរ៉ង់ចាំបាច់ត្រូវប្រើប្រាស់ឧបករណ៍ទាំងអស់ដែលខ្លួនមាន…
Category: ពត៌មានអន្តរជាតិ
Update៖ នាយករដ្ឋមន្រ្តីថៃ លុបចោលគម្រោងទស្សនកិច្ចទៅកាន់ប្រទេសបែលហ្ស៉ិក!
នាយករដ្ឋមន្រ្តីថៃ លោកស្រី Paetongtarn Shinawatra បានសម្រេចលុបចោលគម្រោងទស្សនកិច្ច ទៅកាន់ប្រទេសបែលហ្ស៉ិក ចាប់ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី៤ ខែកក្កដា ស្របពេលដែលលោកស្រី កំពុងព្យាយាមផ្តោតគ្រប់គ្រងស្ថានការណ៍នយោបាយក្នុងស្រុក បន្ទាប់ពីការបែកធ្លាយកិច្ចសន្ទនាតាមទូរសព្ទ។ ប្រភពពីសារព័ត៌មានថៃ The Nation។…
Update៖ ក្រុមបាតុករអាវលឿង ធ្វើបាតុកម្មទាមទារឱ្យលោកស្រី Paetongtarnចុះចេញពីតំណែង!
ក្រុមបាតុករប្រឆាំងរដ្ឋាភិបាល បានប្រមូលផ្ដុំគ្នាធ្វើបាតុកម្មតវ៉ានៅខាងក្រៅការិយាល័យរដ្ឋាភិបាលរបស់ថៃ នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ដើម្បីទាមទារឱ្យ នាយករដ្ឋមន្ត្រី លោកស្រី Paetongtarn Shinawatra ចុះចេញពីតំណែង ជុំវិញការបែកធ្លាយកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។ ប្រភពពីសារព័ត៌មាន…
Update៖ នាយករដ្ឋមន្ត្រីថៃ នឹងធ្វើដំណើរទៅកាន់តំបន់ព្រំដែនកម្ពុជា-ថៃ ដើម្បីផ្ដល់ការគាំទ្រលើកទឹកចិត្តដល់ទាហានថៃជួរមុខ!
នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra កំពុងត្រៀមលក្ខណៈធ្វើដំណើរទៅកាន់តំបន់ព្រំដែនកម្ពុជា- ថៃ ស្ថិតនៅក្នុងខេត្ត Ubon Ratchathani ដើម្បីចែកចាយស្បៀង និងសម្ភារៈផ្សេងៗ ក៏ដូចជាផ្ដល់ការគាំទ្រលើកទឹកចិត្តដល់ទាហានថៃជួរមុខ និងជួបជាមួយមេបញ្ជាការភូមិភាគ២ លោក Boonsin Padklang…
Update៖ កូរ៉េខាងជើង ចាត់ទុកការវាយប្រហាររបស់អ៊ីស្រាអែលលើអ៊ីរ៉ង់ថាជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ!
នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនាកូរ៉េខាងជើង បានថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែលដែលបង្កទៅជាជម្លោះជាមួយអ៊ីរ៉ង់ និងព្រមានអាមេរិក រួមទាំងមហាអំណាចអឺរ៉ុប ប្រឆាំងនឹងការដុតបញ្ឆេះភ្លើងសង្រ្គាម។ ប្រភពពីសារព័ត៌មាន AFP។
Update៖ លោកស្រី Paetongtarn សុំទោសប្រជាជនថៃ សម្រាប់ការបែកធ្លាយសំឡេងសន្ទនា ជាមួយសម្ដេចតេជោ!
នៅថ្ងៃទី១៩ ខែមិថុនានេះ លោកស្រី Paetongtarn Shinawatra នាយករដ្ឋមន្រ្តីនៃប្រទេសថៃ បានសុំអភ័យទោសសម្រាប់សំឡេង កិច្ចសន្ទនាតាមទូរស័ព្ទ ជាមួយសម្តេចតេជោ ហ៊ុន សែន។
Update៖ នាយករដ្ឋមន្រ្តីថៃ លុបចោលកិច្ចប្រជុំជាមួយក្រុមទីប្រឹក្សា ខណៈលោកស្រីលុបការបង្ហោះសារបាក់ទឹកចិត្ត!
លោកស្រី Paetongtarn Shinawatra នាយករដ្ឋមន្រ្តីថៃ បានលុបសារបង្ហោះលើគណនី Instagram និងលុបកិច្ចប្រជុំជាមួយក្រុមទីប្រឹក្សារបស់លោកស្រី ដែលត្រូវធ្វើឡើងនៅថ្ងៃទី១៩ ខែមិថុនានេះ។
លោកស្រីនាយករដ្ឋមន្ត្រីថៃ ចូលប្រជុំនៅការិយាល័យរដ្ឋាភិបាល ខណៈបាតុកម្មតវ៉ាឱ្យលាលែងពីតំណែង!
(បាងកក)៖ លោកស្រី Paetongtarn Shinawatra នាយករដ្ឋមន្ត្រីថៃ នៅថ្ងៃទី១៩ ខែមិថុនានេះ បានធ្វើដំណើរទៅដល់ការិយាល័យរដ្ឋាភិបាល។ ដើម្បីជួបក្រុមរដ្ឋមន្ត្រីរបស់លោកស្រី និងមេដឹកនាំយោធា ។
បាតុកម្មតវ៉ាប្រឆាំងនឹងលោកស្រី Paetongtarn នាយករដ្ឋមន្ត្រីថៃ!
កាសែតថៃ The Nation បានរាយការណ៍ថា នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា មានការបិទផ្លូវជាច្រើននៅក្បែរអគាររដ្ឋាភិបាលថៃ ដោយសារក្រុមបាតុកម្មតវ៉ាប្រឆាំងនឹង នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra៕
Update៖ អ៊ីរ៉ង់ បាញ់មីស៊ីលសារជាថ្មីទៅកាន់អ៊ីស្រាអែល!
កងទ័ពអ៊ីស្រាអែល បាននិយាយកាលពីល្ងាចថ្ងៃពុធ(ទី១៨ខែមិថុនា)ថា ប្រទេសអ៊ីរ៉ង់បានបាញ់បង្ហោះកាំជ្រួចមីស៊ីលថ្មីមួយទៅកាន់ប្រទេសអ៊ីស្រាអែល។ ប្រភពពីសារព័ត៌មនAANews។