Update៖ នាយករដ្ឋមន្ត្រីអេស្ប៉ាញ ចោទប្រកាន់លោក Elon Musk ថាជ្រៀតជ្រែកក្នុងនយោបាយអឺរ៉ុប!

នៅថ្ងៃពុធនេះ(ទី៨ខែមករា)នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez បានរិះគន់ខ្លាំងៗ ទៅលើមហាសេដ្ឋី Elon Musk ដោយចោទប្រកាន់លោក ពីបទជ្រៀតជ្រែកក្នុងនយោបាយអឺរ៉ុប និងធ្វើឱ្យខូចលទ្ធិប្រជាធិបតេយ្យ។

Update៖ រុស្ស៊ី វាយប្រហារលើទីក្រុងZaporizhzhiaរបស់អ៊ុយក្រែន ស្លាប់១៣នាក់ទៀត!

កាលពីថ្ងៃពុធ(ទី៨ខែមករា) អ៊ុយក្រែនបាននិយាយថាមនុស្ស13 នាក់បានស្លាប់ដោយសារការវាយប្រហារតាមអាកាសរបស់រុស្ស៊ីនៅក្នុងទីក្រុង Zaporizhzhia ភាគអាគ្នេយ៍។ ប្រភពពីសារព័ត៌មានAnadolu។

Update៖ មនុស្ស 30,000 នាក់បានភៀសខ្លួនដោយសារភ្លើងឆេះព្រៃនៅដ្ឋកាលីហ្វ័រញ៉ា!

ភ្លើងឆេះព្រៃដ៏សាហាវក្នុងទីក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ា បានបង្ខំឱ្យមនុស្ស 30,000 នាក់ត្រូវជម្លៀសចេញ ដោយក្រុមមន្ត្រីបានព្រមានថា ខ្យល់បក់កាន់តែអាក្រក់ទៅៗអាចបង្កើនការឆាបឆេះបន្ថែមទៀត។

Update៖ តៃវ៉ាន់ធ្វើសមយុទ្ធយោធាចំពេលមានសកម្មភាពយន្តហោះចិន!

យោធាតៃវ៉ាន់កាលពីថ្ងៃអង្គារ(ទី៧ខែមករា) បានធ្វើសមយុទ្ធប្រយុទ្ធផ្ទាល់នៅឯជំរុំ Hukou ដែលជាស្រុកមួយនៅភាគពាយព្យជាការឆ្លើយតបទៅនឹងការរកឃើញការកើនឡើងនៃសកម្មភាពយោធារបស់ចិននៅជិតកោះតៃវ៉ាន់។

Update៖ លីបង់ ដាក់ពង្រាយកងទ័ពនៅភាគខាងត្បូងប្រទេស បន្ទាប់ពីអ៊ីស្រាអែលដកខ្លួនចេញ! 

កាលពីថ្ងៃអង្គារ(ទី៧ខែមករា) កងទ័ពលីបង់បាននិយាយថា ខ្លួនបានចាប់ផ្តើមដាក់ពង្រាយនៅក្នុងទីប្រជុំជនចំនួន 5 នៅទូទាំងស្រុក Tire និង Bint Jbeil នៅភាគខាងត្បូងប្រទេសលីបង់ បន្ទាប់ពីការដកទ័ពរបស់អ៊ីស្រាអែល។

Update៖ ក្រុម ហ៊ូទី បន្ទោសអាមេរិកចំពោះការរារាំងផែនការសន្តិភាពនៅប្រទេសយេម៉ែន!

ក្រុម Houthi បាននិយាយកាលពីថ្ងៃអង្គារ(ទី៧ខែមករា) ថា សហរដ្ឋអាមេរិកកំពុងរារាំងការអនុវត្តផែនទីបង្ហាញផ្លូវសន្តិភាពរបស់ប្រទេសយេម៉ែន ដោយសង្កត់ធ្ងន់ថាទីក្រុងវ៉ាស៊ីនតោនគាំទ្រ “សន្តិភាពដែលមិននាំទៅរកសង្គ្រាមផ្ទៃក្នុង”។

Update៖ មនុស្ស២នាក់ បានស្លាប់នៅក្នុងបន្ទប់ដាក់ឧបករណ៍ចុះចតរបស់យន្តហោះ JetBlue ក្នុងរដ្ឋផ្លរីដា!

កាលពីថ្ងៃចន្ទ(ទី៧ខែមករា) មនុស្សពីរនាក់ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងបន្ទប់ដាក់ឧបករណ៍ចុះចតនៃយន្តហោះ JetBlue បន្ទាប់ពីវាបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Fort Lauderdale-Hollywood ក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក។

Update៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅប្រទេសចិន បានកើនដល់១២៦នាក់!

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីកម្រិត ៦.៨ រ៉ិចទ័រ កាលពីថ្ងៃអង្គារ ដែលបានវាយប្រហារតំបន់ទីបេភាគខាងត្បូងរបស់ប្រទេសចិន បានកើនឡើងដល់ ១២៦ នាក់ហើយ។

Update៖ មេដឹកនាំបក្សប្រឆាំងវ៉េណេស៊ុយអេឡា ជួបជាមួយលោក បៃដិន!

លោក Edmundo Gonzalez មេដឹកនាំបក្សប្រឆាំងវ៉េណេស៊ុយអេឡា ដែលអះអាងថាបានឈ្នះការបោះឆ្នោតប្រធានាធិបតីខែកក្កដា និងត្រូវបានប្រទេសជាច្រើនទទួលស្គាល់ជាប្រធានាធិបតីជាប់ឆ្នោត បាននិយាយកាលពីថ្ងៃចន្ទ(ទី៦ខែមករា)ថា លោកបានជួបប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ហើយបាននិយាយគ្នាជាមួយទីប្រឹក្សាសន្តិសុខ របស់ប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ។

Update៖ គ្រោះរញ្ជួយដីដ៏ខ្លាំងបានវាយប្រហារលើប្រទេសចិន បណ្តាលឲ្យស្លាប់ជិត១០០នាក់!

កាលពីព្រឹកថ្ងៃអង្គារ ទី៧ខែមករា ឆ្នាំ២០២៥ គ្រោះរញ្ជួយដីកម្រិតធ្ងន់មួយ បានវាយប្រហារលើប្រទេសចិន ធ្វើឲ្យចំនួនអ្នកស្លាប់កើនដល់ជិត១០០នាក់។

Exit mobile version