Update៖ លោក ពូទីន អបអរសាទរលោក ត្រាំ ដែលឈ្នះក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក!

លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍ ទី៧ ខែវិច្ឆិកា បានអបអរសាទរជ័យជម្នះរបស់លោក ដូណាល់ ត្រាំ ក្នុងការបោះឆ្នោតជាប្រធានាធិបតីអាមេរិក ជាមួយនឹងការកោតសរសើរលោក ត្រាំ សម្រាប់ការបង្ហាញភាពក្លាហាន នៅពេលត្រូវបានខ្មាន់កាំភ្លើងម្នាក់ប៉ុនប៉ងធ្វើឃាត ហើយថាទីក្រុងមូស្គូត្រៀមខ្លួនជាស្រេចដើម្បីធ្វើកិច្ចសន្ទនាជាមួយប្រធានាធិបតីជាប់ឆ្នោត…

Update៖ ក្រោយជាប់ឆ្នោតលោក ត្រាំ តែងតាំងលោកស្រី Susie Wiles ជានាយខុទ្ទកាល័យសេតវិមាន!

លោក ដូណាល់ ត្រាំ ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ ទី៧ ខែវិច្ឆិកា បានប្រកាសថាប្រធានដឹកនាំក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក គឺលោកស្រី Susie Wiles នឹងក្លាយជានាយខុទ្ទកាល័យសេតវិមានរបស់លោក ហើយដែលការតែងតាំងនេះជាការបង្ហាញពីការជឿទុកចិត្តលើលោកស្រីដែលបានចូលរួមចំណែកជួយឱ្យរូបលោកទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោតប្រធានាធិបតី។ យោងតាមការចេញផ្សាយដោយ AP…

Update៖ ប្រធានគណៈកម្មការអឺរ៉ុប បានជួបពិភាក្សាជាមួយប្រធានាធិបតីទួរគី អំពីបញ្ហាសង្រ្គាមនៅតំបន់ហ្គាហ្សា!

នាយកដ្ឋានទំនាក់ទំនងរបស់ Türkiye បានសរសេរនៅលើ X. ថា ប្រធានគណៈកម្មការអឺរ៉ុប Ursula Von der Leyen បានជួបជាមួយប្រធានាធិបតីទួរគី Recep Tayyip Erdogan នៅថ្ងៃព្រហស្បតិ៍(ទី7ខែវិច្ឆិកា) ដើម្បីពិភាក្សាអំពីទំនាក់ទំនងTürkiye-EU…

Update៖ អ៊ីស្រាអែលវាយប្រហារ នៅក្បែរព្រលានយន្តហោះនៃទីក្រុងបេរូត!

យន្តហោះចម្បាំងអ៊ីស្រាអែល កាលពីព្រឹកព្រឹកថ្ងៃព្រហស្បតិ៍(ទី៧ខែវិច្ឆិកា) បានធ្វើការវាយប្រហារតាមអាកាសជាបន្តបន្ទាប់នៅទូទាំងប្រទេសលីបង់ រួមទាំងនៅជាយក្រុងភាគខាងត្បូងនៃទីក្រុង Beirut ក្បែរព្រលានយន្តហោះ។

Update៖ លោក ត្រាំ នឹងជួបពិភាក្សាជាមួយលោក ពូទីន អំពីបញ្ហាសង្រ្គាមនៅអ៊ុយក្រែន!

លោក Donald Trump ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍(ទី៧ខែវិច្ឆិកា)ថា លោកបាននិយាយជាមួយមេដឹកនាំពិភពលោកចំនួន 70 ចាប់តាំងពីការទទួលជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតីរបស់លោក ហើយលោកគិតថានឹងជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin។

Update៖ ហេសបូឡា ថាការចរចាអាចទៅរួចប្រសិនបើអ៊ីស្រាអែល បញ្ឈប់ការវាយប្រហារលើលីបង់!

លោក Naim Qassem មេដឹកនាំក្រុមហេសបូឡា បាននិយាយថា មានតែការវិវត្តនៅសមរភូមិប៉ុណ្ណោះ ដែលអាចបញ្ចប់អរិភាពរវាងក្រុមប្រដាប់អាវុធលីបង់ និងយោធាអ៊ីស្រាអែល មិនមែនសកម្មភាពនយោបាយនោះទេ ប៉ុន្តែការចរចាគ្នាដោយប្រយោលអាចទៅរួច ប្រសិនបើអ៊ីស្រាអែលបញ្ឈប់ការវាយប្រហារនៅលីបង់។

Update៖ អ៊ីស្រាអែល បន្តវាយប្រហារលើតំបន់ហ្គាហ្សា ស្លាប់១១នាក់ទៀត!

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ជនជាតិប៉ាឡេស្ទីន ១១នាក់បានស្លាប់និងច្រើននាក់ទៀតបានរងរបួស នៅក្នុងការវាយប្រហារតាមអាកាសជាច្រើនរបស់អ៊ីស្រាអែល ដែលផ្តោតលើតំបន់ផ្សេងៗគ្នានៃតំបន់ហ្គាហ្សាស្ទ្រីប ក្នុងរយៈពេលប៉ុន្មានម៉ោងកន្លងមកនេះ។ យោងតាមការចេញផ្សាយដោយ Anadolu នៅថ្ងៃព្រហស្បតិ៍នេះ។

Update៖ TikTok ប្រឈមនឹងការបិទការិយាល័យនៅក្នុងប្រទេសកាណាដា!

កម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គម TikTok បាននិយាយថា ខ្លួនប្រឈមនឹងការបញ្ជាទិញដោយរដ្ឋាភិបាលកាណាដា ដើម្បីបិទអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេស។

លោកស្រី ផែថងថាន ផ្ញើសារថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន!

(ថៃ)៖ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ នាថ្មីៗនេះ បានផ្ញើសារថ្លែងអំណរគុណដល់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ចំពោះសារអបអរសាទរលោកស្រី ដែលត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីថៃ ហើយប្រកាសថា លោកស្រីត្រៀមខ្លួនជានិច្ច…

Update៖ លោកស្រី ហារីស ទទួលស្គាល់បរាជ័យក្នុងការបោះឆ្នោត!

លោកស្រី កាម៉ាឡា ហារីស អនុប្រធានាធិបតីអាមេរិកបានសន្យាថានឹងបន្តប្រយុទ្ធតស៊ូ ដើម្បីឧត្តមគតិដែលបានជំរុញយុទ្ធនាការឃោសនាបោះឆ្នោត របស់លោកស្រី អំឡុងថ្លែងសុន្ទរកថាខ្លួនទទួលស្គាល់បរាជ័យ និងទទួលស្គាល់ជ័យជម្នះរបស់លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ ទី៦ ខែវិច្ឆិកា។ ប្រភពពីសារព័ត៌មាន AFP។ ថ្លែងទៅកាន់អ្នកគាំទ្រដែលមានអ្នកខ្លះសម្រក់ទឹកភ្នែកសោកស្ដាយផងនោះ…