សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវ ករណីអគ្គិភ័យឆាបឆេះផ្ទះឈើ១ខ្នង,និងហាងលក់ទូរស័ព្ទចំនួន២នៅខណ្ឌមានជ័យ!

(ភ្នំពេញ)៖ អគ្គិភ័យលេបត្របាក់ផ្ទះថ្មក្រោមឈើលើ១ខ្នង,និងហាងលក់ទូរស័ព្ទចំនួន២ អស់ទាំងស្រុង។

មន្ត្រីជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញព្រឹកថ្ងៃសុក្រទី២៧ ខែធ្នូ ឆ្នាំ២០២៤នេះ បានឱ្យដឹងថា មានអគ្គិភ័យមួយបានកើតឡើងស្ថិតនៅត្រង់ផ្លូវ៣៣BT ក្រុម២ ភូមិសន្សំកុសល៣ សង្កាត់បឹងទំពន់១ បណ្ដាលឱ្យផ្ទះឈើលើថ្មក្រោម ០១ខ្នង, និងហាងលក់ទូរស័ព្ទចំនួន ២ហាង អស់ទាំងស្រុង និងហាងលក់ទូរស័ព្ទជាច្រេីនផងដែរវេលាម៉ោង២០:យប់ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ។គ្រោះអគ្គិភ័យនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវ។ អគ្គិភ័យនេះធ្វើឱ្យឆេះផ្ទះឈើលើថ្មក្រោមចំនួន ០១ខ្នង, ហាងលក់ទូរស័ព្ទចំនួន ០២ហាង អស់ទាំងស្រុង រួមទាំងទូរស័ព្ទ, គ្រឿងសម្ភារទូរស័ព្ទអស់ជាច្រើន ហើយរាលដាលឆេះហាងលក់ទូរស័ព្ទចំនួន១ហាងទៀតខូចខាតដំបូល, ពិដាន និងឆេះរោលដល់ផ្ទះថ្មចំនួន១ខ្នង (ខូចខាតអស់់ទាំងស្រុង។នៅវេលាម៉ោង២១:៥០នាទីយប់ ថ្ងៃទីខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន ១៨គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១៨ឡាន, រថយន្តអគ្គិភ័យក្រសួងមហាផ្ទៃចំនួន ០៣គ្រឿងពុំបាន ប្រើប្រាស់ទឹក, រថយន្តអគ្គិភ័យកងរាជអាវុធហត្ថចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មើនឹង ០៤ម៉ែត្រគូប, រថយន្តអគ្គិភ័យក្រមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១គ្រឿង ប្រើប្រាស់, រថយន្តអគ្គិភ័យOCICទីក្រុងកោះពេជ្រចំនួន ០៣គ្រឿងប្រើប្រាស់ទឹកអស់ចំនួន ៣ឡាន។តែមិនមានការគញរោះថ្នាក់ដល់មនុស្សទេ។ហេតុការណ៍គ្រោះគ្គិភ័យនេះសមត្ថកិច្ចជំនាញនាញកំពុងបន្តស្រាវជ្រាវ៕

Leave a Reply

Your email address will not be published. Required fields are marked *