Update៖ បាតុកម្មទម្លាក់ នាយករដ្ឋមន្រ្តីបង់ក្លាដែស បណ្តាលឲ្យស្លាប់មនុស្សប្រហែល១៥០០នាក់!

កាលពីថ្ងៃអាទិត្យ (ទី១៧ ខែវិច្ឆិកា) មេដឹកនាំស្តីទីនៅបង់ក្លាដែស លោក Muhammad Yunus បានលើកឡើងថា មនុស្សសរុបប្រហែល១៥០០នាក់ បានស្លាប់អំឡុងការធ្វើបាតុកម្មទម្លាក់នាយករដ្ឋមន្រ្តី លោកស្រី Sheikh Hasina ចេញពីអំណាច ក្នុងឆ្នាំនេះ។

Update៖ អ៊ីស្រាអែល ថ្កោលទោសសេចក្តីថ្លែងការណ៍UN ដែលថាសង្គ្រាមហ្គាហ្សាជាអំពើប្រល័យពូជសាសន៍!

អ៊ីស្រាអែល បានចាត់ទុកការលើកឡើងរបស់ គណៈកម្មាធិការពិសេសនៃអង្គការសហប្រជាជាតិ (UN special committee) ដែលថាសង្គ្រាមនៅតំបន់ហ្កាហ្សា អាចចូលជាអំពើ ប្រល័យពូជសាសន៍នោះ។

Update៖ ប្រធានាធិបតីអ៊ុយក្រែន ថាទុកឱ្យមីស៊ីលជាអ្នកបញ្ជាក់ ជុំវិញការវាយប្រហាររយៈចម្ងាយឆ្ងាយ!

លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន កាលពីថ្ងៃអាទិត្យ(ទី១៧ ខែវិច្ឆិកា) បាននិយាយថាទុកឱ្យមីស៊ីលជាអ្នកបញ្ជាក់រឿងគ្រប់យ៉ាង បន្ទាប់ពីមានសេចក្ដីរាយការណ៍ថាទីក្រុងវ៉ាស៊ីនតោន បានបើកភ្លើងបៃតងឱ្យទីក្រុងកៀវ ប្រើប្រាស់មីស៊ីលដែលត្រូវបានផ្ដល់ដោយអាមេរិក ដើម្បីវាយប្រហារចូលក្នុងទឹកដីរុស្ស៊ី។ ប្រភពពីសារព័ត៌មាន Reuters។

Update៖ ដោយសារផ្សែងអ័ព្ទមានជាតិពុលឥណ្ឌា ប្រកាសបិទសាលារៀនក្នុងរដ្ឋធានីញូវដេលី!

អាជ្ញាធរនៅក្នុងរដ្ឋធានីញូវដេលី នៃប្រទេសឥណ្ឌា នៅថ្ងៃចន្ទ (ទី១៨ ខែវិច្ឆិកា)នេះបានសម្រេចបិទសាលារៀនហើយប្ដូរទៅរៀនតាមអនឡាញវិញ រហូតទាល់តែមានការជូនដំណឹងជាថ្មី ដោយសារតែផ្សែងអ័ព្ទមានជាតិពុលអណ្ដែតពាសពេញបរិយាកាស។ ប្រភពពីសារព័ត៌មាន AFP។

Update៖ ឥណ្ឌា ប្រកាសពីការបាញ់សាកល្បងមីស៊ីលរយៈចម្ងាយឆ្ងាយជាលើកដំបូងរបស់ខ្លួន!

ប្រទេសឥណ្ឌាកាលពីថ្ងៃអាទិត្យ(ទី១៧ខែវិច្ឆិកា)បាន ប្រកាសពីការបាញ់ សាកល្បង ដោយ ជោគជ័យនៃមីស៊ីលរយៈចម្ងាយឆ្ងាយជាលើកដំបូងរបស់ខ្លួន។ ប្រភពពីសារព័ត៌មាន Anadolu។ ក្រសួងការពារជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការសាកល្បងនេះត្រូវបានធ្វើឡើងកាលពីយប់ថ្ងៃសៅរ៍ នៅឯឆ្នេរសមុទ្រ Odisha ភាគខាងកើតប្រទេសឥណ្ឌា។

Update៖ ប្រទេសម៉ុលដាវី ថ្កោលទោសបេសកជនរុស្ស៊ី ដោយថាមានឧបាយកលភូតកុហក!

ប្រទេសម៉ុលដូវ៉ា ឬម៉ុលដាវី កាលពីថ្ងៃអាទិត្យ(ទី១៧ខែវិច្ឆិកា) បានថ្កោលទោសលើភាពមិនពិតនិងការប្រើប្រាស់ឧបាយកលលើប្រទេសរបស់ខ្លួន ដែលធ្វើឡើងដោយបេសកជនរបស់ទីក្រុងម៉ូស្គូដោយជំរុញឱ្យគាត់ជំនួសឱ្យការធានាឱ្យមានការដកកងទ័ពរុស្ស៊ីចេញពីផ្នែកខ្លះនៃម៉ុលដាវី។ ប្រភពពីសារព៏ត៌មានAnadolu Agency។

Update៖ ចាប់ខ្លួនមនុស្ស៣នាក់ ករណីបំផ្ទុះគ្រាប់បែកលើផ្ទះរបស់ លោក Netanyahu!

ប៉ូលិស អ៊ីស្រាអែលបានចាប់ខ្លួនមនុស្សបីនាក់កាលពីថ្ងៃអាទិត្យ(ទី១៧ខែវិច្ឆិកា)ជុំវិញការបំផ្ទុះគ្រាប់បែកលើផ្ទះរបស់នាយករដ្ឋមន្ត្រី Benjamin Netanyahu នៅភាគខាងជើង ប្រទេសអ៊ីស្រាអែល។ ប្រភពពីសារព័ត៌មានAnadolu នៅថ្ងៃចន្ទសប្តាហ៍នេះ។

Update៖ ប្រទេសទួរគី បដិសេធសំណើរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Herzog!

ប្រទេសទួរគី បានបដិសេធសំណើរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Isaac Herzog ក្នុងការប្រើប្រាស់ដែនអាកាសរបស់ខ្លួនសម្រាប់ការហោះហើររបស់គាត់ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាកាសធាតុ COP29 នៅទីក្រុងបាគូ រដ្ឋធានីរបស់ប្រទេស Azerbaijan ។ ប្រភពពីសារព័ត៌មានរដ្ឋរបស់ទួរគី នៅថ្ងៃចន្ទទី 18 ខែវិច្ឆិកានេះ។

Update៖ ចំនួនអ្នកស្លាប់នៅប្រទេសលីបង់ បានកើនដល់៣.៤៥២នាក់ហើយ!

ក្រសួងសុខាភិបាលលីបង់ បាននិយាយកាលពីថ្ងៃសៅរ៍(ទី១៦ខែវិច្ឆិកា)ថា ចំនួនអ្នកស្លាប់ ដោយសារការវាយលុកដែលកំពុងបន្តរបស់អ៊ីស្រាអែល លើប្រទេសលីបង់ ចាប់តាំងពីថ្ងៃទី 8 ខែតុលា ឆ្នាំ 2023 បានកើនឡើងដល់ 3,452នាក់ហើយ។ ប្រភពពីសារព័ត៌មានAnadolu Agency ។

Update៖ គ្រោះរញ្ជួយដីកម្រិត ៦.២រ៉ិចទ័រ បានវាយប្រហារលើតំបន់ Koshima ក្នុងប្រទេសជប៉ុន!

យោងតាមការស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក បានឱ្យដឹងថា ការរញ្ជួយដីដ៏ខ្លាំងមួយកម្រិត 6.2 រ៉ិចទ័រ បានអង្រួនតំបន់ Koshima របស់ប្រទេសជប៉ុន កាលពីថ្ងៃអាទិត្យ(ទី១៧ខែវិច្ឆិកា)។ ប្រភពពីសារព័ត៌មានAnadolu ។