Update៖ លោកពូទីន ប្ដេជ្ញាសងសឹកអ៊ុយក្រែន ចំពោះការប្រើដ្រូនវាយប្រហារលើរុស្ស៊ី!

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថា រូបលោកនឹងសងសឹកអ៊ុយក្រែន ។ ចំពោះការប្រើដ្រូនវាយប្រហារលើមូលដ្ឋានទ័ពអាកាសរបស់រុស្ស៊ី កាលពីពេលថ្មីៗនេះ។ ដែលបានបំផ្លាញ និងបង្កការខូចខាតដល់យន្ដហោះទម្លាក់គ្រាប់បែករាប់សិបគ្រឿង។ ប្រភពពីសារព័ត៌មាន…

Update៖ អាល្លឺម៉ង់​ ប្តេជ្ញា​បន្ត​បញ្ជូន​អាវុធ​ទៅ​អ៊ីស្រាអែល!

រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Johann Wadephul បានសន្យាផ្តល់អាវុធបន្ថែមដល់អ៊ីស្រាអែល កាលពីថ្ងៃពុធ(ទី៤ខែមិថុនា)មុនពេលសមភាគីអ៊ីស្រាអែល លោក Gideon Saar បំពេញទស្សនកិច្ចទៅកាន់ទីក្រុងប៊ែរឡាំង។

Update៖ លោកត្រាំ ចុះហត្ថលេខាហាមឃាត់ការធ្វើដំណើរពីប្រទេសមួយចំនួន!

សារព័ត៌មាន CBS News បានរាយការណ៍ដោយយោងតាមប្រភពពីក្រុមមន្ត្រីរដ្ឋបាលអាមេរិកកាលពីថ្ងៃពុធ(ទី៤ខែមិថុនា)ថា ប្រធានាធិបតីអាមេរិកលោក Donald Trump បានចុះហត្ថលេខាលើសេចក្តីប្រកាសហាមប្រាមការធ្វើដំណើរពីប្រទេសមួយចំនួន។

Update៖ ក្នុងហេតុការណ៍រត់ជាន់គ្នា នៅខាងក្រៅកីឡដ្ឋានគ្រីឃីតក្នុងប្រទេសឥណ្ឌា ស្លាប់១១នាក់!

មនុស្សយ៉ាងតិច១១នាក់បានស្លាប់ នៅក្នុងហេតុការណ៍រត់ជាន់គ្នាមួយនៅខាងក្រៅកីឡដ្ឋានគ្រីឃីតមួយកន្លែង ក្នុងទីក្រុងបេងហ្គាលូរុ ប្រទេសឥណ្ឌា ជាព្រឹត្តិការណ៍មួយត្រូវបានធ្វើឡើង ដើម្បីអបអរសាទរជ័យជម្នះលើកដំបូងរបស់ក្រុម Royal Challengers Bengaluru ក្នុងការប្រកួតដណ្តើមពានរង្វាន់ Indian Premier League (IPL)។

Update៖ ពួកស្តាំនិយមអ៊ីស្រាអែល ព្យាយាមរារាំងរថយន្តដឹកជំនួយដែលចូលទៅតំបន់ហ្គាហ្សា!

ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបាននិយាយថា ពួកស្តាំនិយមអ៊ីស្រាអែលបានព្យាយាមរារាំងការចូលនៃរថយន្តជំនួយមនុស្សធម៌ទៅក្នុងតំបន់ហ្គាហ្សាស្ទ្រីបដែលបានឡោមព័ទ្ធកាលពីថ្ងៃពុធ(ទី៤ខែមថុនា)។

ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់៥៤.៦០៧នាក់ ខណៈសាកសពច្រើនទៀតត្រូវបានរកឃើញក្នុងគំនរបាក់បែក!

ក្រសួងសុខាភិបាលប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃពុធ(ទី៤ខែមិថុនា)ថា ក្រុមគ្រូពេទ្យនិងក្រុមជួយសង្គ្រោះប៉ាឡេស្ទីន បានរកឃើញសាកសពចំនួន៩៧នាក់បន្ថែមទៀតពីគំនរបាក់បែក នៅតំបន់ហ្គាហ្សាស្ទ្រីប ដែលជំរុញឱ្យចំនួនអ្នកស្លាប់សរុបពីសង្គ្រាមប្រល័យពូជសាសន៍ របស់អ៊ីស្រាអែលចាប់តាំងពីខែតុលាឆ្នាំ 2023 កើនដល់ 54,607នាក់។ ប្រភពពីសារព័ត៌មានAnadolu។

Update៖ ប្រទេសកូរ៉េខាងត្បូង ទទួលបានប្រធានាធិបតីថ្មីគឺលោក Lee Jae-myung!

បេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ នៅក្នុងប្រទេសកូរ៉េខាងត្បូង លោក Lee Jae-myung ត្រូវបានប្រកាសជាផ្លូវការនៅថ្ងៃពុធ ទី៤ ខែមិថុនា ថាបានជាប់ឆ្នោតជា ប្រធានាធិបតីថ្មី បន្ទាប់ពីបានទទួលជ័យជម្នះក្នុងការបោះឆ្នោតសកលមុនអាណត្តិកាលពីថ្ងៃអង្គារម្សិលមិញ។ ប្រភពពីសារព័ត៌មាន AFP។

Update៖ អ្នកទោសជាង២០០នាក់បានរត់គេចពីគុក ក្នុងប្រទេសប៉ាគីស្ថាន បន្ទាប់ពីគ្រោះរញ្ជួយដីបានបំផ្លាញជញ្ជាំង!

អាជ្ញាធរប៉ាគីស្ថាន បាននិយាយកាលពីថ្ងៃអង្គារ(ទី៣ខែមិថុនា)ថា អ្នកទោសជាង200 នាក់បានរត់គេចខ្លួន ចេញពីគុកមួយនៅក្នុងទីក្រុងកំពង់ផែភាគខាងត្បូងនៃទីក្រុង Karachi បន្ទាប់ពីគ្រោះរញ្ជួយដី បានបំផ្លាញជញ្ជាំងពន្ធនាគារ។

Update៖ អ៊ីស្រាអែល អះអាងថាមានគ្រាប់ រ៉ុក្កែតចំនួន២ដែលបាញ់ចេញពីប្រទេសស៊ីរីឆ្ពោះទៅកាន់តំបន់Golan Heights!

ទូរទស្សន៍ KAN របស់អ៊ីស្រាអែលបានអះអាងកាលពីល្ងាចថ្ងៃអង្គារ(ទី៣ខែមិថុនា)ថា គ្រាប់រ៉ុក្កែតចំនួនពីរដែលត្រូវបានបាញ់ចេញពីភាគខាងត្បូងប្រទេសស៊ីរីបានធ្លាក់នៅជិតតំបន់Golan Heights ដែលកាន់កាប់ដោយអ៊ីស្រាអែល។

Update៖ UN ស្នើឱ្យស៊ើបអង្កេតលើការស្លាប់ជនជាតិប៉ាឡេស្ទីន នៅក្បែរកន្លែងចែកជំនួយ ក្នុងតំបន់ហ្កាហ្សា!

អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres កាលពីថ្ងៃចន្ទ ទី២ ខែមិថុនា បានអំពាវនាវឱ្យមានការស៊ើបអង្កេតលើការសម្លាប់និងបង្កឱ្យជនជាតិប៉ាឡេស្ទីនរងរបួស នៅក្បែរទីតាំងចែកជំនួយមនុស្សធម៌ដែលគាំទ្រដោយអាមេរិក នៅក្នុងតំបន់ហ្កាហ្សាកាលពីពេលថ្មីៗនេះ។ ប្រភពពីសារព័ត៌មាន AFP។

Exit mobile version