ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ(ទី១២ខែកុម្ភៈ)បាននិយាយថា លោកបានសន្ទនាយ៉ាងយូរនិងប្រកបដោយលទ្ធភាពខ្ពស់ ជាមួយរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន អំពីអ៊ុយក្រែន មជ្ឈិមបូព៌ា។
Category: ពត៌មានអន្តរជាតិ
Update៖ រុស្ស៊ីវាយប្រហារលើទីក្រុងគៀវ បណ្តាលឲ្យស្លាប់ម្នាក់និងរបួស៤នាក់!
អ៊ុយក្រែន បាននិយាយកាលពីថ្ងៃពុធ(ទី១២ខែកុម្ភៈ)ថា យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ និងបួននាក់ផ្សេងទៀតបានរងរបួស នៅក្នុងការវាយប្រហារដោយមីស៊ីលរុស្ស៊ីលើរដ្ឋធានី Kyiv។
Update៖ វៀតណាម នឹងពិនិត្យមើលឡើងវិញនូវទិសដៅកំណើនសេដ្ឋកិច្ចក្នុងឆ្នាំ២០២៥!
កាលពីថ្ងៃពុធ(ទី១២ខែកុម្ភៈ) រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគវៀតណាម លោក Nguyen Chi Dung បាននិយាយថា ប្រទេសវៀតណាមនឹងពិនិត្យមើលឡើងវិញជាផ្លូវការនូវកំណើនផលិតផលក្នុងស្រុកសរុប (ផ.ស.ស) របស់ខ្លួនសម្រាប់ឆ្នាំ២០២៥ ដោយដំឡើងដល់ ៨ភាគរយពីអត្រាចន្លោះពី ៦,៥ភាគរយទៅ ៧ភាគរយ។
Update៖ លោក ពូទីន បានសន្ទនាតាមទូរស័ព្ទជាមួយមេដឹកនាំស៊ីរីថ្មីលោក al-Sharaa!
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានធ្វើការសន្ទនាតាមទូរស័ព្ទជាមួយមេដឹកនាំបណ្តោះអាសន្នរបស់ប្រទេសស៊ីរី លោក Ahmed al-Sharaa កាលពីថ្ងៃពុធ(ទី១២ខែកុម្ភៈ)បើតាមការបញ្ជាក់ពីវិមានក្រឹមឡាំង។ប្រភពពីសារព័ត៌មាន Reuters។
Update៖ រុស្ស៊ី បដិសេធក្នុងការដោះដូរទឹកដីជាមួយអ៊ុយក្រែន!
កាលថ្ងៃពុធ(ទី១២ខែកុម្ភៈ) វិមានក្រឹមឡាំងបានចេញមកច្រានចោលយ៉ាងដាច់ខាតនូវក្នុងការដោះដូរទឹកដីដែលខ្លួនកាន់កាប់នៅក្នុងប្រទេសអ៊ុយក្រែន សម្រាប់ផ្នែកខ្លះនៃតំបន់ Kursk របស់រុស្ស៊ីដែលបច្ចុប្បន្នកំពុងកាន់កាប់ដោយកងកម្លាំងអ៊ុយក្រែន។
Update៖ អ៊ុយក្រែន យល់ព្រមដោះដូរទឹកដីជាមួយរុស្ស៊ី ប្រសិនបើមានកិច្ចចរចាបញ្ចប់សង្រ្គាម!
កាលពីថ្ងៃអង្គារ(ទី១១ ខែកុម្ភៈ) ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា អ៊ុយក្រែននឹងយល់ព្រមដោះដូរទឹកដីគ្នាជាមួយរុស្ស៊ី ប្រសិនបើមានកិច្ចចរចាស្វែងរកសន្តិភាព។ ប្រភពពីសារព័ត៌មាន AFP។
Update៖ អង្គការសហប្រជាជាតិ ថ្លែងថាប្រសិនបើត្រូវកសាងតំបន់ហ្កាហ្សាឡើងវិញ គឺត្រូវចំណាយថវិកាប្រហែល៥៣ពាន់លានដុល្លារ!
កាលពីថ្ងៃអង្គារ(ទី១១ ខែកុម្ភៈ) អង្គការសហប្រជាជាតិ (UN) បាននិយាយថា ថវិកាយ៉ាងហោចណាស់៥៣ពាន់លានដុល្លារត្រូវការជាចាំបាច់ដើម្បីសាងសង់តំបន់ហ្កាហ្សាឡើងវិញ ហើយបញ្ចប់គ្រោះមហន្តរាយមនុស្សធម៌ នៅក្នុងដែនដីដែលហែកហួរដោយសារសង្រ្គាមមួយនេះ។
Update៖ ឥណ្ឌា នឹងមិនដកបម្រាមលើក្រុមហ៊ុនចិនដែលចូលវិនិយោគក្នុងប្រទេស!
លោក V. Anantha Nageswaran ប្រធានទីប្រឹក្សា សេដ្ឋកិច្ចរបស់រដ្ឋាភិបាល បាននិយាយនៅថ្ងៃអង្គារ(ទី១១ ខែកុម្ភៈថា) ឥណ្ឌាប្រហែលជាមិនដកបម្រាមលើការ វិនិយោគរបស់ចិនចូលមកក្នុងប្រទេសនាពេលឆាប់ៗនេះឡើយ ដោយវាទាមទារឱ្យភាគីទាំងពីរយល់ពីការពឹងផ្អែក និងផលប្រយោជន៍ទៅវិញទៅមក។
Update៖ ក្រសួងយុត្តិធម៌អាមេរិក ណែនាំឲ្យទម្លាក់បទចោទលើលោកអភិបាលក្រុង New York!
កាលពីថ្ងៃចន្ទ(ទី១០ខែកុម្ភៈ)ក្រសួងយុត្តិធម៌អាមេរិក បានណែនាំដល់រដ្ឋអាជ្ញាសហព័ន្ធនៅទីក្រុង New York ឱ្យទម្លាក់ការចោទប្រកាន់ពីបទពុករលួយ ប្រឆាំងអភិបាលក្រុង New York លោក Eric Adams ដោយអះអាងថា ករណីនេះកំពុងបង្អាក់ដែនសមត្ថកិច្ចរបស់លោក ក្នុងការអនុវត្តវិធាការបង្ក្រាបជនអន្តោប្រវេសន៍ខុសច្បាប់ របស់លោកប្រធានាធិបតី ដូណាល់…
Update៖ Elon Musk អះអាងថាអាមេរិកមានបំណងបញ្ជូនស្រោមអនាម័យតម្លៃ៥០លានដុល្លារទៅកាន់តំបន់ហ្គាហ្សាស្ទ្រីប!
មហាសេដ្ឋី Elon Musk កាលពីថ្ងៃអង្គារ(ទី១១ខែកុម្ភៈ)បានការអះអាងថា សហរដ្ឋអាមេរិកមានបំណងបញ្ជូនស្រោមអនាម័យតម្លៃ 50លានដុល្លារទៅកាន់តំបន់ហ្គាហ្សាស្ទ្រីប។ ប្រភពពីសារព័ត៌មានAnadolu។