Update៖ ម៉ិកស៉ិក ចាប់ផ្តើមបញ្ជូនទាហានទៅកាន់តំបន់ព្រំដែនជាមួយអាមេរិក!

កាលពីថ្ងៃពុធ(ទី៥ខែកុម្ភៈ) ម៉ិកស៉ិកបានចាប់ផ្តើមបញ្ជូនទាហាន ទៅកាន់ព្រំដែនភាគខាងជើងដែលជាផ្នែកមួយនៃការដាក់ពង្រាយកម្លាំង ១០ ០០០នាក់ ដែលលោកស្រីប្រធានាធិបតី Claudia Sheinbaum បានសន្យាជាមួយលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ដើម្បីជាថ្នូរនឹងការពន្យារពេលដាក់ពន្ធ។

Update៖ រញ្ជួយដីប្រហែល១.៤៤០ត្រូវបានកត់ត្រានៅប្រទេសក្រិកចាប់តាំងពីថ្ងៃទី១ខែកុម្ភៈ!

យោងតាមវិទ្យាស្ថាន Geodynamic Institute របស់ប្រទេសក្រិកបានឱ្យដឹងថា ការរញ្ជួយដីប្រហែល 1,440 ត្រូវបានកត់ត្រានៅលើកោះ Santorini នៃសមុទ្រ Aegean ភាគខាងត្បូងនៃប្រទេសក្រិក ចាប់តាំងពីថ្ងៃទី1 ខែកុម្ភៈ។

Update៖ លោកត្រាំ បានចុះហត្ថលេខាលើបទបញ្ជាហាមឃាត់ស្ត្រីប្តូរភេទ មិនឱ្យចូលរួមប្រកួតកីឡាស្ត្រី!

លោក Trump បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិហាមឃាត់ស្ត្រីប្តូរភេទ មិនឱ្យចូលរួមប្រកួតកីឡាស្ត្រីក្នុងអំឡុងពេលពិធីការិយាល័យ Oval Office នៅថ្ងៃបុណ្យជាតិសម្រាប់ក្មេងស្រីនិងស្ត្រីដោយហៅសកម្មភាពរបស់គាត់ “ជាប្រវត្តិសាស្ត្រ” ។

Update៖ ផ្ទុះរថយន្តដឹកប្រេង នៅភាគឦសាននៃប្រទេសនីហ្សេរីយ៉ា បង្កជាការភ្ញាក់ផ្អើលដល់ប្រជាជន!

កាលពីល្ងាចថ្ងៃអង្គារ(ទី៤ខែកុម្ភៈ) រថយន្តដឹកប្រេងមួយគ្រឿងបានផ្ទុះនៅឯស្ថានីយ៍ចាក់ប្រេងក្បែរអាកាសយានដ្ឋានអន្តរជាតិ Yola ក្នុងរដ្ឋ Adamawa ភាគឦសានប្រទេសនីហ្សេរីយ៉ា ដោយមនុស្សជាច្រើនភ័យខ្លាចថាបានស្លាប់។ ផ្លូវដែលឆ្ពោះទៅ Yola រដ្ឋធានី Adamawa ត្រូវបានបិទដោយសារតែឧបទ្ទវហេតុនេះ។

Update៖ ថៃ​ កាត់​ផ្តាច់​ការផ្គត់ផ្គង់​ថាមពលនៅតំបន់ព្រំដែនជាមួយមី​យ៉ាន់​ម៉ា ដើម្បីទប់ស្កាត់បណ្តាញឧក្រិដ្ឋកម្មឆបោក!

ប្រទេសថៃកាលពីថ្ងៃពុធ(ទី៥ខែកុម្ភៈ) បានកាត់ផ្តាច់ការផ្គត់ផ្គង់ថាមពលទៅកាន់តំបន់នាៗក្នុងប្រទេសមីយ៉ាន់ម៉ា ដើម្បីទប់ស្កាត់បណ្តាញឧក្រិដ្ឋកម្មឆបោក បន្ទាប់ពីនោះមកមានការតវ៉ាជាសាធារណៈទាមទារឱ្យរដ្ឋាភិបាលចាត់វិធានការដោះស្រាយបញ្ហានេះ។

Update៖ កុងហ្គោ អំពាវនាវឱ្យដកក្រុមឧទ្ទាមM23និងកងកម្លាំងរវ៉ាន់ដាចេញពីទីក្រុងGoma! 

សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោបានអំពាវនាវឲ្យដកក្រុមឧទ្ទាមM23ព្រមទាំងកងកម្លាំងរវ៉ាន់ដាចេញពីទីក្រុងGomaនៅភាគខាងកើត។

Update៖ ចាប់ខ្លួនបុគ្គលិកអាកាសយានដ្ឋានអាមេរិក២នាក់ ករណីបែកធ្លាយរូបភាព នៃយន្តហោះបុកគ្នា!

បុគ្គលិកអាកាសយានដ្ឋានជាតិ Ronald Reagan ពីរនាក់ត្រូវបានចាប់ខ្លួនដោយចោទប្រកាន់ថាពួកគេបានថតចម្លងវីដេអូនៃការប៉ះទង្គិចគ្នានៅកណ្តាលអាកាសកាលពីសប្តាហ៍មុនរវាងឧទ្ធម្ភាគចក្រយោធា និងយន្តហោះដឹកអ្នកដំណើរនៅខាងក្រៅរដ្ឋធានីរបស់ប្រទេស ហើយបានបញ្ជូនវាទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ។

Update៖ លោកត្រាំ និយាយថាអាមេរិកនឹងកាន់កាប់តំបន់ហ្គាហ្សាស្ទ្រីប បន្ទាប់ពីប្រជាជនប៉ាឡេស្ទីនបានភៀសខ្លួន!

ប្រធានាធិបតីអាមេរិក លោកDonald Trump បាននិយាយកាលពីថ្ងៃអង្គារ(ទី៤ខែកុម្ភៈ)ថា “សហរដ្ឋអាមេរិកនឹងកាន់កាប់តំបន់ហ្គាហ្សាស្ទ្រីប” ភ្លាមៗបន្ទាប់ពីបានស្នើឱ្យមានការតាំងទីលំនៅអចិន្ត្រៃយ៍នៃជនជាតិប៉ាឡេស្ទីននៅខាងក្រៅតំបន់ហ្គាហ្សា។

Update៖ លោកត្រាំ និយាយថាប្រជាជនប៉ាឡេស្ទីនគ្មានជម្រើសអ្វីក្រៅពីភៀសខ្លួនចេញពីតំបន់ហ្គាហ្សាទេ!

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអង្គារ(ទី៤ខែកុម្ភៈ)ថា ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាស្ទ្រីបគ្មានជម្រើសផ្សេងទេក្រៅតែពីការភៀសខ្លួនចេញពីតំបន់មាត់សមុទ្រ ដោយលោកបានបញ្ជាក់ជាថ្មីពីការទាមទាររបស់គាត់ឱ្យអេហ្ស៊ីប និងហ្ស៊កដានីធ្វើជាម្ចាស់ផ្ទះទទួលជនភៀសខ្លួន។

Update៖ ការបាញ់ប្រហារនៅសាលារៀនមួយក្នុងប្រទេសស៊ុយអែត បណ្តាលឲ្យស្លាប់មនុស្ស១០នាក់!

កាលពីថ្ងៃអង្គារ(ទី៤ខែកុម្ភៈ) ប៉ូលិសបាននិយាយថាមនុស្ស 10នាក់ត្រូវបានសម្លាប់នៅក្នុងការបាញ់ប្រហារនៅសាលារៀនមួយនៅកណ្តាលប្រទេសស៊ុយអែត ដោយជនល្មើសត្រូវបានគេជឿថាស្ថិតក្នុងចំណោមអ្នកស្លាប់។