Update៖ រុស្ស៊ី-អ៊ុយក្រែន.ធ្វើការដោះដូរចំណាប់ខ្មាំង ជាង៥០០នាក់!

អ៊ុយក្រែននិងរុស្ស៊ី កាលពី(ថ្ងៃសៅរ៍ ទី១៩ ខែមេសា) បានធ្វើការដោះដូរអ្នកទោសសង្រ្គាមជាង៥០០នាក់។

ដែលជាការដោះដូរចំណាប់ខ្មាំងដ៏ច្រើន គិតចាប់តាំងពីការឈ្លានពាន របស់រុស្ស៊ីលើអ៊ុយក្រែន កាលពីជាង៣ឆ្នាំមុន។ ប្រភពពីសារព័ត៌មាន Reuters។

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី និយាយថា ទាហានអ៊ុយក្រែន២៧៧នាក់ ត្រូវបានដោះលែងចេញពី​ការឃុំឃាំងរបស់រុស្ស៊ី ហើយបានត្រឡប់មកផ្ទះវិញ ។
ខណៈក្រសួងការពារជាតិរុស្ស៊ី លើកឡើងថា កងទ័ពរុស្ស៊ីចំនួន២៤៦នាក់ ត្រូវបានទីក្រុងកៀវប្រគល់ឱ្យទៅវិញផងដែរ។

បើតាមលោក ហ្សេលេនស្គី បើរាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមឈ្លានពានរបស់រុស្ស៊ី កាលពីខែកុម្ភៈ ឆ្នាំ២០២២។
ជនជាតិអ៊ុយក្រែនសរុប៤.៥៥២នាក់ រួមមានទាំងកងទ័ពនិងជនស៊ីវិល ត្រូវបានទីក្រុងមូស្គូប្រគល់ឱ្យមកវិញ៕

Leave a Reply

Your email address will not be published. Required fields are marked *