Update៖ ប្រអប់ខ្មៅក្នុងយន្តហោះដែលធ្លាក់នៅជិតរដ្ឋធានីអាមេរិក រកឃើញវិញហើយ!

ទីភ្នាក់ងាររដ្ឋាភិបាលមួយបាននិយាយកាលពីថ្ងៃព្រហស្បតិ៍(ទី៣០ខែមករា)ថាប្រអប់ខ្មៅទាំងពីរត្រូវបានរកឃើញពីយន្តហោះដែលបានធ្លាក់បន្ទាប់ពីបានបុកជាមួយឧទ្ធម្ភាគចក្រយោធានៅជិតរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី។

Update៖ ករណីយន្តហោះបុកជាមួយឧទ្ធម្ភាគចក្រនៅអាមេរិក បណ្តាលឲ្យស្លាប់សរុប៦៧នាក់!

ការបុកគ្នាកណ្តាលអាកាសរវាងឧទ្ធម្ភាគចក្រកងទ័ព Black Hawk និងយន្តហោះដឹកអ្នកដំណើរក្នុងស្រុក បានសម្លាប់មនុស្សទាំងអស់៦៧ នាក់នៅលើយន្តហោះទាំងពីរនេះ ខណៈពួកគេបានត្រួតពិនិត្យលើសកម្មភាពរបស់អាកាសយានិកយោធានៅក្នុងគ្រោះមហន្តរាយអាកាសចរណ៍ដ៏សាហាវបំផុត ក្នុងរយៈពេលជិត២៥ឆ្នាំមិនធ្លាប់មាននៅលើទឹកដីអាមេរិក។

Update៖ ចំណាប់ខ្មាំងជាជនជាតិថៃចំនួន៥នាក់ ត្រូវបានដោះលែងនៅតំបន់ហ្គាហ្សា!

ដោយបញ្ជាក់ពីការដោះលែងចំណាប់ខ្មាំងថៃប្រាំនាក់ នៅតំបន់ហ្គាហ្សា ទីក្រុងបាងកកកាលពីថ្ងៃព្រហស្បតិ៍(ទី៣០ខែមករា)បានសម្តែង “ការដឹងគុណយ៉ាងជ្រាលជ្រៅ” របស់ខ្លួនចំពោះអ្នកសម្រុះសម្រួលលើកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការធានាដល់ពលរដ្ឋរបស់ខ្លួនដែលត្រូវបានឃុំខ្លួនតាំងពីខែតុលា ឆ្នាំ 2023 នៅក្នុងតំបន់ដែលឡោមព័ទ្ធប៉ាឡេស្ទីន។

Update៖ ក្រុមហាម៉ាស់ ដោះលែងជនជាតិអ៊ីស្រាអែល ៣នាក់ទៀត ក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា!

ក្រុមតស៊ូប៉ាឡេស្ទីន Hamas បានដោះលែងជនជាតិអ៊ីស្រាអែលដែលបានចាប់ជំរិតចំនួនបីនាក់ទៀតនៅតំបន់ហ្គាហ្សាកាលពីថ្ងៃព្រហស្បតិ៍(ទី៣០ខែមករា) ក្រោមកិច្ចព្រមព្រៀងឈប់បាញ់ជាមួយអ៊ីស្រាអែល។

Update៖ ករណីយន្តហោះនិងឧទ្ធម្ភាគចក្រ បុកគ្នានៅរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី មិនទាន់អាចយកឧបករណ៍ថតទិន្នន័យពីយន្តហោះបានទេ!

ក្រុមមន្ត្រីបាននិយាយ កាលពីថ្ងៃព្រហស្បតិ៍(ទី៣០ខែមករា)ថា ក្រុមអ្នកស៊ើបអង្កេត មិនទាន់អាចយកមកវិញនូវឧបករណ៍ថតទិន្នន័យហោះហើរពីយន្តហោះ និងឧទ្ធម្ភាគចក្រយោធាក្នុងករណីបុកគ្នា នៅកណ្តាលអាកាសដ៏សាហាវនៅជិតរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ីបានឡើយ។

Update៖ អាមេរិក នឹងយកពន្ធ២៥% សម្រាប់ការនាំចូលពីប្រទេសកាណាដា និងម៉ិកស៊ិក! 

ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍(ទី៣០ខែមករា)ថា លោកនឹងដាក់ពន្ធ 25% លើប្រទេសកាណាដា និងម៉ិកស៊ិកក្នុងពេលឆាប់ៗនេះ។

Update៖ ថៃ រំពឹងទុកថាគម្រោងផ្លូវដែកល្បឿនលឿនដែលតភ្ជាប់ទៅប្រទេសចិននឹងសាងសង់រួចរាល់នៅឆ្នាំ២០៣០!

ប្រទេសថៃរំពឹងថានឹងបញ្ចប់បណ្តាញផ្លូវដែកល្បឿនលឿនដំបូងរបស់ខ្លួនដែលតភ្ជាប់ប្រទេសនេះទៅកាន់ប្រទេសចិនឆ្លងកាត់ប្រទេសឡាវនៅឆ្នាំ២០៣០។ គម្រោងដែលបានពន្យាពេលជាយូរនេះត្រូវបានមន្ត្រីថៃចាត់ទុកថាជាគម្រោងគន្លឹះក្នុងការបន្តទំនាក់ទំនងទ្វេភាគីនិងពាណិជ្ជកម្មរវាងប្រជាជាតិទាំងពីរ។

Update៖ អឺរ៉ុប នឹងដំឡើងថ្លៃពន្ធសម្រាប់ការនាំចូល ផលិតផលកសិកម្មពីរុស្ស៊ីនិងបេឡារុស្ស!

សហភាពអឺរ៉ុប បានស្នើយកពន្ធគយ លើផលិតផលកសិកម្ម ដែលនៅសេសសល់មិនទាន់ដកហូតពន្ធរបស់ប្រទេសរុស្ស៊ីនិងប្រទេសបេឡារុស្ស ក៏នឹងរួមបញ្ចូលទាំងជីមួយចំនួន ដែលមានមូលដ្ឋានលើអាសូត។ ប្រភពពីព័ត៌មាន Bloomberg News។

Update៖ លោក Zelenskiy ជំរុញឱ្យលោក ត្រាំ ឈរនៅខាងអ៊ុយក្រែន!

លោក Volodymyr Zelenskiy ប្រធានាធិបតីអ៊ុយក្រែន ជំរុញឱ្យប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ឈរនៅខាងអ៊ុយក្រែន ដោយលើកឡើងក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Fox News ថាប្រធានាធិបតីរុស្ស៊ៅលោក វ្ល៉ាឌីមៀ ពូទីន «មិនខ្លាចអឺរ៉ុបនោះទេ»។ «យើងចង់ឱ្យគាត់…

Update៖ រត់ជាន់គ្នាក្នុងពិធីបុណ្យនៅប្រទេសឥណ្ឌា បណ្តាលឲ្យស្លាប់៣០នាក់!

ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃពុធ(ទី២៩ខែមករា)ថា មនុស្សយ៉ាងហោចណាស់ 30 នាក់បានស្លាប់នៅក្នុងការរត់ជាន់គ្នានៅព្រឹកព្រលឹមនៅឯពិធីបុណ្យ Maha Kumbh Mela ដែលជាពិធីបុណ្យហិណ្ឌូដ៏ធំបំផុតនៅក្នុងប្រទេសឥណ្ឌា។ នេះបើយោងតាមការចេញផ្សាយដោយ Anadolu។