កាលពីថ្ងៃសៅរ៍(ទី៤ខែមករា) មហាសេដ្ឋី Elon Musk បានបញ្ជាក់ថា Starlink បានដាក់ពាក្យសុំបើកសេវាកម្មអ៊ីនធឺណិតនៅក្នុងប្រទេសប៉ាគីស្ថាន ប៉ុន្តែកំពុងរង់ចាំការយល់ព្រមពីរដ្ឋាភិបាល។
Category: ពត៌មានអន្តរជាតិ
Update៖ អ៊ុយក្រែន អះអាងថារុស្ស៊ីប្រើដ្រូន១០៣គ្រឿង ដើម្បីវាយប្រហារមកលើប្រទេសខ្លួន!
កាលពីថ្ងៃអាទិត្យ(ទី៥ខែមករា) ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy និយាយថាប្រទេសរុស្ស៊ីបានវាយប្រហារអ៊ុយក្រែនជាមួយនឹងដ្រូនShahed ចំនួន 103 គ្រឿងដែលផលិតដោយអ៊ីរ៉ង់ ចូលទៅក្នុងទឹកដីរុស្ស៊ី។ ប្រភពពីសារព័ត៌មានAnadolu។
Update៖ រយៈពេល២៤ម៉ោងចុងក្រោយនេះ នៅតំបន់ហ្គាហ្សា ស្លាប់៨៨នាក់ទៀត!
កាលពីថ្ងៃអាទិត្យ(ទី៥ខែមករា) ក្រសួងសុខាភិបាល ក្នុងតំបន់បាននិយាយថា ការវាយបកសងសឹករបស់អ៊ីស្រាអែលមកលើ តំបន់ហ្គាហ្សាក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ បានសម្លាប់ជនជាតិ ប៉ាឡេស្ទីន ចំនួន៨៨នាក់ និងរបួស២០៨នាក់..!។
Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់៤៥.៨០៥នាក់ហើយ!
កាលពីថ្ងៃអាទិត្យ(ទី៥ខែមករា) ក្រសួងសុខាភិបាល ក្នុងតំបន់បាននិយាយថាការវាយបកសងសឹករបស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សាចាប់តាំងពីថ្ងៃទី០៧ ខែ តុលា ឆ្នាំមុនរហូតពេលនេះ។
Update៖ របបយោធាមីយ៉ាន់ម៉ា ដោះលែងអ្នកទោសជាង6,000នាក់ ក្នុងពិធីប្រារព្ធទិវាឯករាជ្យ!
រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានដោះលែងអ្នកទោសជាង 6,000 នាក់ និងបានកាត់បន្ថយការកាត់ទោសអ្នកទោសផ្សេងទៀត ដែលជាផ្នែកមួយនៃការលើកលែងទោសដ៏ធំមួយ ដែលប្រារព្ធខួបលើកទី 77 នៃឯករាជ្យភាពពីចក្រភពអង់គ្លេសកាលពីថ្ងៃសៅរ៍។
Update៖ អ្នកស៊ើបអង្កេត ជម្រុញឱ្យប្រធានាធិបតីស្តីទីនៃកូរ៉េខាងត្បូង ពន្លឿនការចាប់ខ្លួនលោក Yoon!
ក្រុមអ្នកស៉េីបអង្កេតកូរ៉េខាងត្បូង បានស្នើសុំឱ្យប្រធានាធិបតីស្តីទី បញ្ជាឱ្យក្រុមអង្គរក្សការពារ បប្រធានាធិបតីព្យួរតំណែងលោក Yoon Suk Yeol សហការអនុវត្តតាមដីកាចាប់ខ្លួន។
Update៖ រុស្ស៊ីនឹងសងសឹក ក្រោយអ៊ុយក្រែនបាញ់មីស៊ីលលើតំបន់ Belgorod!
កាលពីថ្ងៃសៅរ៍ (ទី៤ ខែមករា) រុស្ស៊ី បាននិយាយថាខ្លួននឹងសងសឹកវិញបន្ទាប់ពីអ៊ុយក្រែនបាញ់ទម្លាក់មីស៊ីល ATACMS ផលិតដោយអាមេរិកចំនួន៨គ្រាប់មកលើតំបន់ Belgorod។ប៉ុន្តែម៉ីស៊ីលទាំងនេះត្រូវបានប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ីកម្ទេចចោល។
Update៖ រុស្ស៊ី និយាយថាខ្លួនបានបាញ់ទម្លាក់មីស៉ីល ATACMS ៨គ្រាប់និងបានកាន់កាប់ភូមិមួយនៅភាគខាងកេីតអ៊ុយក្រែន!
កាលពីថ្ងៃសៅរ៍(ទី៤ ខែមករា) ក្រសួងការពារជាតិរុស្ស៊ីបានឱ្យដឹងថា កងកម្លាំងរបស់ខ្លួនបានកាន់កាប់ភូមិ Nadiya ក្នុងតំបន់ Luhansk ភាគខាងកើតអ៊ុយក្រែន ហើយបានបាញ់ទម្លាក់មីស៉ីល ATACMS ផលិតដោយអាមេរិកចំនួន ៨គ្រាប់។
Update៖ អាមេរិក យល់ព្រមលក់អាវុធឲ្យអ៊ីស្រាអែលក្នុងតម្លៃ៨ពាន់លានដុល្លារ!
កាលពីថ្ងៃសៅរ៍(ទី៤ខែមករា) ទីភ្នាក់ងារព័ត៌មានអ៊ីស្រាអែល Walla បានរាយការណ៍ថា រដ្ឋបាលលោក Biden បានអនុម័តកញ្ចប់សព្វាវុធចំនួន 8 ពាន់លានដុល្លារសម្រាប់អ៊ីស្រាអែល រួមទាំងគ្រាប់រំសេវ យន្តហោះចម្បាំង គ្រាប់កាំភ្លើងធំ និងមីស៊ីលវាយប្រហារឧទ្ធម្ភាគចក្រ។ ប្រភពពីសារព័ត៌មានAnadolu។
Update៖ អ៊ីស្រាអែល វាយប្រហារលើតំបន់ហ្គាហ្សា កាលពីថ្ងៃសោរ៍ស្លាប់៣០នាក់!
ជនជាតិប៉ាឡេស្ទីន 30 នាក់ត្រូវបានសម្លាប់ ខណៈដែល 14 នាក់ផ្សេងទៀតកំពុងបាត់ខ្លួនបន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលកាលពីថ្ងៃសៅរ៍បានកំណត់គោលដៅលើតំបន់ជាច្រើននៅក្នុងទីក្រុង Gaza, Deir al-Balah និងទីក្រុង Khan Younis ភាគខាងត្បូង។