Update៖ អ៊ីរ៉ង់ ថាមកទល់នឹងពេលនេះ ពុំទាន់មានកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយអ៊ីស្រាអែលនោះឡើយ!

នៅ(ថ្ងៃអង្គារទី២៤ខែមិថុនា)រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយថា ក្នុងពេលឥលូវនេះ មិនទាន់មានកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយអ៊ីស្រាអែលនោះទេ។

ប្រភពពីសារព័ត៌មាន AFP។

ការលើកឡើងរបស់ប្រមុខការទូតអ៊ីរ៉ង់ ធ្វើឡើង ក្រោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពីបទឈប់បាញ់មួយរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់កាលពីថ្ងៃចន្ទទី២៣។
តាមលោក Araghchi ក្នុងពេលឥលូវ មិនទាន់មានកិច្ចព្រមព្រៀងបទឈប់បាញ់ណាមួយ ឬការបញ្ឈប់ប្រតិបត្តិការយោធានោះឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *