ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា រថភ្លើងនៅក្នុងរដ្ឋធានីតូក្យូរបស់ប្រទេសជប៉ុនត្រូវបានផ្អាក បន្ទាប់ពីការប្រើកាំបិត ចាក់គ្នានៅក្នុងរថភ្លើងក្រោមដី។ ប្រភពពីសារព័ត៌មានReuters។
Category: ពត៌មានអន្តរជាតិ
Update៖ WCK ប្រកាសបញ្ឈប់ការងារនៅតំបន់ហ្គាហ្សា ដោយសារតែអស់ការផ្គត់ផ្គង់!
ផ្ទះបាយកណ្តាលពិភពលោក (WCK) បានប្រកាសកាលពីថ្ងៃពុធ(ទី៧ខែឧសភា)ថា ខ្លួនបានបញ្ឈប់ការងារនៅតំបន់ហ្គាហ្សាស្ទ្រីប ដោយសារតែវាអស់ការផ្គត់ផ្គង់។
Update៖ អ៊ីស្រាអ៊ែល គំរាមវាយប្រហារបន្ថែមទៀតលើប្រទេសយេម៉ែន ទោះបីជាគ្មានការចូលរួមពីអាមេរិកក៏ដោយ!
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃពុធ(ទី៧ខែឧសភា) បានគំរាមថា កងទ័ពរបស់លោកនឹងបើកការវាយប្រហារបន្ថែមទៀតលើប្រទេសយេម៉ែន បើទោះបីជាអាមេរិកមិនចូលរួមក៏ដោយ។
Update៖ ឥណ្ឌា វាយប្រហារលើប្រទេសប៉ាគីស្ថាន បណ្តាលឲ្យស្លាប់៣១នាក់!
យោធាប៉ាគីស្ថានកាលពីថ្ងៃពុធ(ទី៧ខែឧសភា)បានបញ្ជាក់ថា មនុស្សយ៉ាងតិច ៣១នាក់បានស្លាប់ បន្ទាប់ពីឥណ្ឌាបានបាញ់មីស៊ីលចូលទឹកដីរបស់ខ្លួន និងដោយសារតែការបាញ់ឆ្លងព្រំដែនតាមខ្សែបន្ទាត់នៃការគ្រប់គ្រង (LoC) ដែលជាព្រំដែនពិតប្រាកដរវាងប្រទេសទាំងពីរ។
Update៖ ការបាញ់ឆ្លងព្រំដែនរបស់ប៉ាគីស្ថាន លើតំបន់Jammuនិង Kashmir បណ្តាលឲ្យស្លាប់ជនស៊ីវិល៣នាក់!
កាលពីថ្ងៃពុធ(ទី៧ខែឧសភា) កងទ័ពឥណ្ឌាបាននិយាយថាជនស៊ីវិលបីនាក់ត្រូវបានស្លាប់នៅក្នុងការបាញ់ឆ្លងព្រំដែនរបស់ប៉ាគីស្ថាននៅតំបន់ Jammu និង Kashmir ។
ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់៥២.៦១៥នាក់ ខណៈសាកសពច្រើនទៀតត្រូវបានរកឃើញក្នុងគំនរបាក់បែក!
ក្រសួងសុខាភិបាលប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃអង្គារ(ទី៦ខែឧសភា)ថា ក្រុមគ្រូពេទ្យនិងក្រុមជួយសង្គ្រោះប៉ាឡេស្ទីន បានរកឃើញសាកសពចំនួន៤៨នាក់បន្ថែមទៀតពីគំនរបាក់បែក នៅតំបន់ហ្គាហ្សាស្ទ្រីប ដែលជំរុញឱ្យចំនួនអ្នកស្លាប់សរុបពីសង្គ្រាមប្រល័យពូជសាសន៍ របស់អ៊ីស្រាអែលចាប់តាំងពីខែតុលាឆ្នាំ 2023 កើនដល់ 52,615នាក់។
Update៖ លោកត្រាំ សង្ឃឹមថាភាពតានតឹងរវាងឥណ្ឌានិងប៉ាគីស្ថាននឹងត្រូវបញ្ចប់យ៉ាងឆាប់រហ័ស!
ប្រធានាធិបតីអាមេរិកលោក Donald Trump បានពណ៌នាអំពីការផ្ទុះឡើងនូវសង្រ្គាមរវាងឥណ្ឌា និងប៉ាគីស្ថានថាជាការអាម៉ាស់ហើយលោកសង្ឃឹមថា ភាពតានតឹងរវាងប្រទេសជិតខាងប្រដាប់អាវុធនុយក្លេអ៊ែរទាំងពីរបានបញ្ចប់ យ៉ាងឆាប់រហ័ស។
Update៖ រុស្ស៊ីនិងអ៊ុយក្រែន បានផ្លាស់ប្តូរអ្នកទោស២០៥នាក់ឲ្យគ្នាទៅវិញទៅមក!
កាលពីថ្ងៃចន្ទ(ទី៥ខែឧសភា) រុស្ស៊ីនិងអ៊ុយក្រែន បានផ្លាស់ប្តូរអ្នកទោសចំនួន205 នាក់ពីភាគីនីមួយៗ។ ប្រភពពីសារព័ត៌មានAljazeera។
Update៖ ចាប់តាំងពីផ្ទុះសង្គ្រាមហ្គាហ្សា រហូតបច្ចុប្បន្ន មានកុមារជាង ១៦.០០០នាក់ហើយត្រូវបានសម្លាប់!
កាលពីថ្ងៃចន្ទ(ទី៥ ខែឧសភា) អាជ្ញាធរនៅតំបន់ហ្គាហ្សា បានរាយការណ៍ថា កុមារជាង ១៦.០០០នាក់ ត្រូវបានសម្លាប់ នៅក្នុងដែនដីហ្គាហ្សាស្ទ្រីប ចាប់តាំងពីការចាប់ផ្តើមនៃប្រតិបត្តិការយោធារបស់អ៊ីស្រាអែល កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣។ លោក Marwan al-Hams ប្រធានមន្ទីរពេទ្យចល័តជាមួយអាជ្ញាធរសុខាភិបាលហ្គាហ្សា…
Update៖ ប៉ាគីស្ថាន អះអាងថា ខ្លួនបានបាញ់ទម្លាក់យន្ដហោះឥណ្ឌា និងចាប់ខ្លួនទាហានឥណ្ឌា!
នៅថ្ងៃពុធទី៧ ខែឧសភា រដ្ឋមន្ត្រីការពារជាតិប៉ាគីស្ថាន លោក Khawaja Muhammad Asif បានអះអាងថាប៉ាគីស្ថានបានបាញ់ទម្លាក់យន្ដហោះយោធាឥណ្ឌា៥គ្រឿង និងចាប់ខ្លួនបានទាហានឥណ្ឌាមួយចំនួនផងដែរ។