ក្រុមឧទ្ទាម Houthi បាននិយាយថា យន្តហោះចម្បាំងអាមេរិក បានបើកការវាយប្រហារតាមផ្លូវអាកាសថ្មីចំនួនពីរ នៅភាគខាងជើងប្រទេសយេម៉ែន កាលពីថ្ងៃអាទិត្យ(ទី៤ខែឧសភា)។
Category: ពត៌មានអន្តរជាតិ
Update៖ អ៊ីស្រាអែល នឹងកោះហៅទាហានបម្រុងរាប់ម៉ឺននាក់ ដើម្បីពង្រីកការវាយលុកនៅតំបន់ហ្គាហ្សា!
មេបញ្ជាការកងទ័ពអ៊ីស្រាអែល លោក Eyal Zamir បាននិយាយថាអ៊ីស្រាអែល នឹងកោះហៅទាហានបម្រុងរាប់ម៉ឺននាក់ ដើម្បីពង្រីកការវាយលុកលើតំបន់ហ្កាហ្សាស្ទ្រីបដែលត្រូវបានឡោមព័ទ្ធដោយអ៊ីស្រាអែល។
Update៖ រុស្ស៊ី វាយប្រហារតាមអាកាសលើរដ្ឋធានីគៀវនៃប្រទេសអ៊ុយក្រែន បណ្តាលឲ្យរបួស១១នាក់!
អាជ្ញាធរអ៊ុយក្រែនបាននិយាយកាលពីថ្ងៃអាទិត្យ(ទី៤ខែឧសភា)ថា យ៉ាងហោចណាស់មនុស្ស 11 នាក់រងរបួសនៅក្នុងការវាយប្រហារដោយដ្រូនរបស់រុស្ស៊ីលើរដ្ឋធានី Kyivរបស់ប្រទេសអ៊ុយក្រែន។ ប្រភពពីសារព័ត៌មានAnadolu Agency។
Update៖ សង្រ្គាមអ៊ុយក្រែន-រុស្ស៊ី លោកពូទីនថា នឹងមិនអាចឈានដល់ការប្រើអាវុធនុយក្លេអ៊ែរនោះទេ!
កាលពីថ្ងៃអាទិត្យ ទី៣ ខែឧសភា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បាននិយាយថា នឹងមិនចាំបាច់ត្រូវប្រើអាវុធនុយក្លេអ៊ែរនៅអ៊ុយក្រែននោះឡើយ។
Update៖ គណបក្សកាន់អំណាចសិង្ហបុរីទទួលបានជ័យជម្នះជាថ្មីម្តងទៀតក្នុងការបោះឆ្នោតជាសកល!
លទ្ធផលនៃការបោះឆ្នោតសកលលើកទី១៤ នៅប្រទេសសិង្ហបុរី បានបង្ហាញថាគណបក្សកាន់អំណាច People Action Party (PAP) បានទទួលជ័យជម្នះជាថ្មីម្តងទៀត ក្រោយមិនធ្លាប់បរាជ័យម្តងណាឡើយអស់រយៈពេល៦ទសវត្សរ៍មកនេះ។
Update៖ ក្រុមហ៊ូធីថា អាមេរិកបើកការ វាយប្រហារតាមអាកាសចំនួន១៧លើកលើប្រទេសយេម៉ែន!
ក្រុម Houthiរបស់ប្រទេសយេម៉ែន បានអះអាងកាលពីថ្ងៃសៅរ៍(ទី៣ខែឧសភា)ថា កងកម្លាំងអាមេរិកបានធ្វើការវាយប្រហារតាមអាកាសចំនួន17 លើកសំដៅលើតំបន់ផ្សេងៗនៃប្រទេសយ៉េមែន ខណៈដែលភាពតានតឹងក្នុងតំបន់នៅតែមានកម្រិតខ្ពស់។
Update៖ ចិននិងជប៉ុន ចោទប្រកាន់គ្នាទៅវិញទៅមកថាបានរំលោភដែនអាកាសលើកោះដែលមានជម្លោះ!
ប្រទេសចិន និងជប៉ុនបានចោទប្រកាន់គ្នាទៅវិញទៅមកកាលពីថ្ងៃសៅរ៍(ទី៣ខែឧសភា)ពីបទរំលោភដែនអាកាសទឹកដីរបស់ពួកគេលើកោះដែលមានជម្លោះ។ ដោយទីក្រុងតូក្យូបានធ្វើការតវ៉ាជាផ្លូវការដោយកោះហៅចិនមក ហើយសុំកុំឱ្យឧប្បត្តិហេតុបែបនេះកើតឡើងម្តងទៀត។
ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់៥២.៤៩៥នាក់ ខណៈសាកសពច្រើន ទៀតត្រូវបានរកឃើញក្នុងគំនរបាក់បែក!
ក្រសួងសុខាភិបាលប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃសៅរ៍(ទី៣ខែឧសភា)ថា ក្រុមគ្រូពេទ្យនិងក្រុមជួយសង្គ្រោះប៉ាឡេស្ទីន បានរកឃើញសាកសពចំនួន៧៧នាក់បន្ថែមទៀតពីគំនរបាក់បែក នៅតំបន់ហ្គាហ្សាស្ទ្រីប ដែលជំរុញឱ្យចំនួនអ្នកស្លាប់សរុបពីសង្គ្រាមប្រល័យពូជសាសន៍ របស់អ៊ីស្រាអែលចាប់តាំងពីខែតុលាឆ្នាំ 2023 កើនដល់ 52,495នាក់។
Update៖ Meta ព្រមានបិទFacebook និងInstagramនៅក្នុងប្រទេសនីហ្សេរីយ៉ា!
ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Meta Platform ដែលជាមេធំរបស់Facebook និង Instagram កំពុងគម្រាមបិទវេទិកាទាំងនេះនៅក្នុងប្រទេសនីហ្សេរីយ៉ា ដោយសារតែជម្លោះមិនទាន់បានដោះស្រាយ ជុំវិញការផាកពិន័យបទប្បញ្ញត្តិដ៏ច្រើនដែលមានតម្លៃសរុបជាង ២៩០ លានដុល្លារ។បន្ទាប់ពីភ្នាក់ងារនិយតកម្មនីហ្សេរីយ៉ាចំនួន ៣ បានដាក់ការផាកពិន័យលើ Meta កាលពីឆ្នាំមុនដោយរងការចោទប្រកាន់ទាក់ទងនឹងការប្រកួតប្រជែង ការផ្សាយពាណិជ្ជកម្ម…
Update៖ រុស្ស៊ី នឹងផ្ដល់ជំនួយដល់តាលីបង់ដើម្បីប្រឆាំងនឹងក្រុមISIS-K នៅប្រទេសអាហ្វហ្គានីស្ថាន!
ប្រទេសរុស្ស៊ី នឹងផ្ដល់ជំនួយដល់អាជ្ញាធរតាលីបង់ក្នុងប្រទេសអាហ្វហ្គានីស្ថាន ក្នុងការប្រយុទ្ធប្រឆាំងនឹងសាខាក្នុងស្រុករបស់ក្រុមរដ្ឋឥស្លាម (ISIS-K)។ នេះបើតាមការថ្លែងរបស់តំណាងពិសេសរបស់រុស្ស៊ីប្រចាំប្រទេសអាហ្វហ្គានីស្ថាន។