កាលពីថ្ងៃព្រហស្បតិ៍(ទី១៦ខែមករា) លោក Ahmed al-Sharaa មេដឹកនាំថ្មីរបស់ស៊ីរី បានប្រកាសថា ប្រទេសស៊ីរីត្រៀមខ្លួនជាស្រេចក្នុងការស្វាគមន៍កងកម្លាំងរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ ចូលទៅក្នុងតំបន់ការពារដែលបានបង្កើតឡើងជាមួយប្រទេសអ៊ីស្រាអែល។
Category: ពត៌មានអន្តរជាតិ
Update៖ អ៊ុយក្រែន ប្រើយានជំនិៈលើដីគ្មានមនុស្សបើក ក្នុងសមរភូមិជាមួយរុស្ស៊ី!
ក្នុងការឈានទៅមុខថ្មីមួយនៃសង្គ្រាមដែលផ្តោតលើ បច្ចេកវិទ្យាកងពលតូច Khartiiaរបស់អ៊ុយក្រែនកំពុង ប្រើប្រាស់យានជំនិៈលើដីគ្មានមនុស្ស បើក (UGVs) បំពាក់ដោយអាវុធដើម្បី វាយលុកជួរមុខ ជំនួសឱ្យការប្រើទាហានដើម្បីបង្កើនប្រសិទ្ធភាពនិងកាត់ បន្ថយការបាត់បង់ជីវិតផងដែរ។ ប្រភពពីសារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥។
Update៖ យោធាអ៊ុយក្រែន បញ្ចេញវីដេអូនៃការបាញ់ទម្លាក់ដ្រូនស៊ើបការណ៍របស់រុស្ស៊ី!
កាលពីថ្ងៃព្រហស្បតិ៍(ទី ១៦ ខែមករា)កងពលតូចទី ៦៣ បានចែករំលែកវីដេអូមួយ ដែលបង្ហាញពីការបាញ់ទម្លាក់ដ្រូនឈ្លបយកការណ៍របស់កងកម្លាំងរុស្ស៊ីMerlin-VR។
Update៖ គណៈរដ្ឋមន្ត្រីអ៊ីស្រាអែល នឹងផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងដោះដូរចំណាប់ខ្មាំងនៅតំបន់ហ្គាហ្សា!
នៅព្រឹកថ្ងៃសុក្រ(ទី១៧ខែមករា) គណៈរដ្ឋមន្ត្រីអ៊ីស្រាអែលនឹងកោះប្រជុំគ្នាដើម្បីផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងបទឈប់បាញ់នៅហ្គាហ្សា និងកិច្ចព្រមព្រៀងផ្លាស់ប្តូរចំណាប់ខ្មាំង នេះបើយោងតាមការផ្សាយរបស់ទូរទស្សន៍សាធារណៈ KAN បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍។
Update៖ ជប៉ុនចាប់ផ្តើមបេសកកម្ម NATO នៅទីក្រុងព្រុចសែល!
កាលពីថ្ងៃព្រហស្បតិ៍(ទី១៦ខែមករា) ប្រទេសជប៉ុនបានចាប់ផ្តើមបេសកកម្មរបស់អង្គការណាតូនៅទីក្រុងព្រុចសែល នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយដោយក្រសួងការបរទេសជប៉ុន។
Update៖ អ៊ីស្រាអែល វាយប្រហារលើតំបន់ហ្គាហ្សា ស្លាប់៨៦នាក់ទៀត!
កងទ័ពអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីន៨៦ នាក់នៅក្នុងការវាយប្រហារតាមអាកាសនៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីប ខណៈកិច្ចព្រមព្រៀងឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាសពុំទាន់ចូលជាធរមាន។
Update៖ ក្រុមមេដឹកនាំជាច្រើនលើពិភពលោក បានសារទរចំពោះបទឈប់បាញ់នៅហ្កាហ្សា!
ក្រុមអ្នកសម្របសម្រួលកាតាបានប្រកាសថា អ៊ីស្រាអែល និងក្រុមហាម៉ាស់ ឈានដល់កិច្ចព្រមព្រៀងបញ្ឈប់សង្គ្រាមនៅហ្កាហ្សា និងដោះដូរអ្នកទោសអ៊ីស្រាអែលសម្រាប់អ្នកទោសប៉ាឡេស្ទីនដែលឃុំខ្លួននៅក្នុងពន្ធនាគារអ៊ីស្រាអែល ហើយបទឈប់បាញ់នឹងចូលជាធរមាននៅថ្ងៃអាទិត្យទី១៩ខែមករាសប្ដាហ៍នេះ។ក្រុមមេដឹកនាំជាច្រើនលើពិភពលោកបង្ហាញការពេញចិត្តចំពោះបទឈប់បាញ់នេះ។
Update៖ មនុស្សប្រមាណជាង១៩.៥លាននាក់ នៅយេម៉ែនត្រូវការជំនួយមនុស្សធម៌!
កាលពីថ្ងៃពុធ(ទី១៥ខែមករា)អង្គការសហប្រជាជាតិបានព្រមានអំពីវិបត្តិមនុស្សធម៌កាន់តែអាក្រក់នៅក្នុងប្រទេសយេម៉ែនដោយនិយាយថា មនុស្ស 19.5 លាននាក់” ត្រូវការជំនួយ។
Update៖ ប្រជាជនម៉ូស្លីមបារាំង សម្តែងការមិនពេញចិត្តលើរដ្ឋាភិបាល ដែលរឹតបន្តឹងសាលារៀនអ៊ីស្លាម!
ក្រុមប្រឹក្សាសាសនាឥស្លាមបារាំង (CFCM) បានសម្តែង អារម្មណ៍អយុត្តិធម៌ និងការរើសអើងយ៉ាងជ្រាលជ្រៅបន្ទាប់ពីការសម្រេចចិត្តផ្នែករដ្ឋបាលដែលប៉ះពាល់ដល់សាលារៀនឯកជនអ៊ីស្លាមមួយចំនួននៅក្នុងប្រទេសបារាំង។ ប្រភពពីសារព័ត៌មានAnadolu។
Update៖ អាមេរិក រិះគន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិដែលចេញដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល!
ព្រឹទ្ធសមាជិក Marco Rubio ដែលជាបេក្ខភាពប្រធានាធិបតីជាប់ឆ្នោតរបស់ Donald Trump ជារដ្ឋលេខាធិការបានចោទប្រកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ថាបានធ្វើឱ្យខូចដល់ភាពជឿជាក់របស់ខ្លួនយ៉ាងធ្ងន់ធ្ងរ ហើយបានព្រមានថាសកម្មភាពរបស់ខ្លួនអាចគំរាមកំហែងដល់សហរដ្ឋអាមេរិក។