(ឧត្ដរមានជ័យ)៖ បុរសម្នាក់បានរងរបួសធ្ងន់និងកំពុងជួយសង្គ្រោះ ខណៈត្រាក់ទ័រ ខូចខាតទាំងស្រុង ក្នុងហេតុការណ៍ ផ្ទុះគ្រាប់មីនតោន នៅភូមិអូរជីក ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ នាព្រឹកទី២៣.០៤.២០២៥។
បើតាមសេចក្ដីរាយការណ៍ នៅមុនកើតហេតុ ជនរងគ្រោះ បានទៅភ្ជួរដីក្នុងចម្ការ នាភូមិ.ឃុំខាងលើ ។
ដោយខណៈពេលកំពុងភ្ជួរនោះស្រាប់តែប៉ះចំមីនតោន បណ្ដាលឱ្យផ្ទុះតែម្ដង!។
ធ្វើឱ្យត្រាក់ទ័រ រងការខូចខាតទាំងស្រុង រីឯតៃកុងរងរបួសធ្ងន់ កំពុងជួយសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ៕