Update៖ អាមេរិក នឹងគ្មានការលើកលែង ដល់ប្រទេសណាមួយឡើយ ពាក់ព័ន្ធវិធានការដំឡើងពន្ធគយ!

កាលពីថ្ងៃទី៨ ខែមេសា តំណាងពាណិជ្ជកម្មអាមេរិក លោក Jamieson Greer បានអះអាងថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គ្មានគម្រោងផ្តល់ ការលើកលែងដល់ប្រទេសណាមួយឡើយ ក្នុងរយៈពេលខ្លីខាងមុខ ពាក់ព័ន្ធវិធានការពន្ធគយ.របស់សហរដ្ឋអាមេរិក។

Update៖ រដ្ឋាភិបាលលោក ត្រាំ ប្រកាសយកពន្ធ ពីប្រទេសចិន រហូតដល់១០៤% ឯណោះ!

ប្រធានាធិបតី ដូណាល់ ត្រាំ នឹងដាក់ពន្ធថ្មីបន្ថែមចំនួន ៨៤%ទៀត លើទំនិញទាំងអស់ពីប្រទេសចិន ចាប់ពីថ្ងៃពុធនេះតទៅ.អញ្ចឹងរាល់ទំនិញទាំងអស់ ដែលមកពីចិន នឹងត្រូវបង់ពន្ធយ៉ាងហោចណាស់១០៤%។

Update៖ Apple ធ្លាក់ចុះភាគហ៊ុន១៩%ដែលនាំឱ្យខាតបង់តម្លៃទីផ្សារប្រមាណ៦៣៨ពាន់លានដុល្លារ!

ក្រុមអ្នកវិភាគបាននិយាយថា Apple គឺជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយដែលស្ថិតក្នុងចំណោមក្រុមហ៊ុនដែលប្រឈមមុខនឹងសង្គ្រាមពាណិជ្ជកម្មច្រើនបំផុត ដោយសារតែការពឹងផ្អែកខ្លាំងលើប្រទេសចិនដែលប្រឈមនឹងពន្ធ ៥៤%។ គិតត្រឹមថ្ងៃចន្ទដើមសប្តាហ៍នេះ ត្រឹមតែរយៈពេល ៣ថ្ងៃប៉ុណ្ណោះ Apple បានធ្លាក់ចុះភាគហ៊ុន ១៩% ដែលនាំឱ្យខាតបង់តម្លៃទីផ្សារប្រមាណ៦៣៨ពាន់លានដុល្លារ។

Update៖ ក្រុមហ៊ុនMicrosoft បានរងការចោទប្រកាន់ថាមានចេតនាគាំទ្រដល់កងទ័ពអ៊ីស្រាអែល!

ក្រុមហ៊ុន Microsoft កំពុងស្ថិតក្រោមការត្រួតពិនិត្យ ដោយសារតែការចោទប្រកាន់ថា គាំទ្រដល់យោធាអ៊ីស្រាអែល តាមរយៈសេវាកម្មCloud និង Artificial Intelligence (AI) បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី 7 ខែតុលា ឆ្នាំ 2023។

Update៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា បានកើនដល់ ៣.៦៤៥នាក់!

ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីដ៏ខ្លាំងកាលពីខែមុននៅក្នុងប្រទេសមីយ៉ាន់ម៉ាបានកើនឡើងដល់3,645 នាក់ ខណៈដែលប្រទេសនានាបានបញ្ជូនជំនួយមនុស្សធម៌ថ្មីៗកាលពីថ្ងៃអង្គារ(ទី៨ខែមេសា)។ ប្រភពពីសារព័ត៌មានAljazeera។ ការរញ្ជួយដីកាលពីថ្ងៃទី 28 ខែមីនាក៏បានធ្វើឱ្យមនុស្ស 5,017 នាក់បានរងរបួសនិង 148 នាក់ទៀតកំពុងបាត់ខ្លួនគិតត្រឹមថ្ងៃអង្គារនេះបើយោងតាមសារព័ត៌មានស៊ីនហួ។

Update៖ កូរ៉េខាងត្បូង នឹងបោះឆ្នោតរើសរើសប្រធានាធិបតីថ្មីនៅថ្ងៃទី៣ ខែមិថុនា!

នៅថ្ងៃអង្គារ(ទី៨ ខែមេសា) រដ្ឋាភិបាលកូរ៉េខាងត្បូង បានអនុម័តសម្រេចកំណត់យកថ្ងៃទី៣ ខែមិថុនា ជាកាលបរិច្ឆេទរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីមុនអាណតិ្ត បន្ទាប់ពីលោក Yoon Suk Yeol ត្រូវបានតុលាការធម្មនុញ្ញទម្លាក់ចេញពីតំណែងកាលពីថ្ងៃទី៤ ខែមេសា ជុំវិញការប្រកាសដាក់ឱ្យប្រើច្បាប់អាជ្ញាសឹក។

Update៖ មនុស្សជិត៤០ម៉ឺននាក់ បានភៀសខ្លួនបន្ទាប់ពីបទឈប់បាញ់នៅតំបន់ហ្គាហ្សា ត្រូវបានបញ្ចប់!

អង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទ(ទី៧ខែមេសា)បាននិយាយថាជនជាតិប៉ាឡេស្ទីនជិត 400,000នាក់ត្រូវបានផ្លាស់ទីលំនៅនៅតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីអ៊ីស្រាអែលបានបំបែកកិច្ចព្រមព្រៀងបទឈប់បាញ់នាពេលថ្មីៗនេះ ដោយមិនមានការរៀបចំសម្រាប់សុវត្ថិភាពជនស៊ីវិលនោះទេ។

Update៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា បានកើនដល់៣៦០០នាក់!

ក្រុមព័ត៌មាននៃក្រុមប្រឹក្សារដ្ឋបាលបាននិយាយកាលពីថ្ងៃចន្ទ(ទី៧ខែមេសា)ថា ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីដ៏ធំនៅក្នុងប្រទេសមីយ៉ាន់ម៉ាបានកើនឡើងដល់3,600 នាក់ ខណៈដែលក្រុមស្វែងរក និងជួយសង្គ្រោះនៅតែបន្តស្វែងរកសាកសពបន្ថែមទៀត។ ប្រភពពីសារព័ត៌មានAnadolu Agency។

Update៖ ក្រុមឧទ្ទាមហ៊ូធី អះអាថាអាមេរិក ធ្វើការវាយប្រហារចំនួន៥លើកនៅឆ្នេរAl-Hudaydahរបស់ប្រទេសយេម៉ែន!

ក្រុមឧទ្ទាមHouthi បាននិយាយថាយន្តហោះចម្បាំងអាមេរិក បានបើកការវាយប្រហារតាមផ្លូវអាកាសថ្មីចំនួនប្រាំលើក នៅក្នុងឆ្នេរ Al-Hudaydah របស់ប្រទេសយេម៉ែនកាលពីថ្ងៃអាទិត្យ(ទី៦ខែមេសា)។ ប្រភពពីសារព័ត៏មានAljazeera។

Update៖ ក្នុងរយៈពេល២០ថ្ងៃអ៊ីស្រាអែល បានសម្លាប់កុមារ៤៩០នាក់នៅតំបន់ហ្គាហ្សា!

កងកម្លាំងអ៊ីស្រាអែល បានសម្លាប់កុមារប៉ាឡេស្ទីនចំនួន 490នាក់ នៅតំបន់ហ្គាហ្សាស្ទ្រីបក្នុងរយៈពេល 20 ថ្ងៃកន្លងមកនេះ ។