Update៖ មានការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធនៅខេត្តKivuនៃប្រទេសកុងហ្គោ!

កាលពីថ្ងៃចន្ទ(ទី៥ខែឧសភា) ការប៉ះទង្គិចគ្នាយ៉ាងខ្លាំងនៅក្នុងខេត្ត South Kivu នៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ទោះបីជាមានការចរចាសន្តិភាពនៅកាតាក៏ដោយ។ ប្រភពពីសារព័ត៌មានAnadolu Agency។

Update៖ អ៊ីស្រាអែល បើកការវាយប្រហារតាមអាកាសលើយេម៉ែន បន្ទាប់ពីមីស៊ីលរបស់ក្រុមហ៊ូធីធ្លាក់ក្បែរព្រលានយន្តហោះTel Aviv!

អ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាសនៅក្នុងប្រទេសយេម៉ែនមួយថ្ងៃ បន្ទាប់ពីនាយករដ្ឋមន្ត្រី Benjamin Netanyahu បានគំរាមសងសឹកចំពោះការបាញ់មីស៊ីលរបស់ Yemeni Houthis ដែលបានចុះចតនៅជិតអាកាសយានដ្ឋាន Ben Gurion នៃទីក្រុង Tel Aviv។ ប្រភពពីសារព័ត៌មានAANews។

Update៖ អាមេរិក បើកការវាយប្រហារតាមអាកាសចំនួន ២លើកនៅភាគខាងជើងប្រទេសយេម៉ែន!

ក្រុមឧទ្ទាម Houthi បាននិយាយថា យន្តហោះចម្បាំងអាមេរិក បានបើកការវាយប្រហារតាមផ្លូវអាកាសថ្មីចំនួនពីរ នៅភាគខាងជើងប្រទេសយេម៉ែន កាលពីថ្ងៃអាទិត្យ(ទី៤ខែឧសភា)។

Update៖ អ៊ីស្រាអែល នឹងកោះហៅទាហានបម្រុងរាប់ម៉ឺននាក់ ដើម្បីពង្រីកការវាយលុកនៅតំបន់ហ្គាហ្សា!

មេបញ្ជាការកងទ័ពអ៊ីស្រាអែល លោក Eyal Zamir បាននិយាយថាអ៊ីស្រាអែល នឹងកោះហៅទាហានបម្រុងរាប់ម៉ឺននាក់ ដើម្បីពង្រីកការវាយលុកលើតំបន់ហ្កាហ្សាស្ទ្រីបដែលត្រូវបានឡោមព័ទ្ធដោយអ៊ីស្រាអែល។

Update៖ រុស្ស៊ី វាយប្រហារតាមអាកាសលើរដ្ឋធានីគៀវនៃប្រទេសអ៊ុយក្រែន បណ្តាលឲ្យរបួស១១នាក់! 

អាជ្ញាធរអ៊ុយក្រែនបាននិយាយកាលពីថ្ងៃអាទិត្យ(ទី៤ខែឧសភា)ថា យ៉ាងហោចណាស់មនុស្ស 11 នាក់រងរបួសនៅក្នុងការវាយប្រហារដោយដ្រូនរបស់រុស្ស៊ីលើរដ្ឋធានី Kyivរបស់ប្រទេសអ៊ុយក្រែន។ ប្រភពពីសារព័ត៌មានAnadolu Agency។

Update៖ សង្រ្គាមអ៊ុយក្រែន-រុស្ស៊ី លោកពូទីនថា នឹងមិនអាចឈានដល់ការប្រើអាវុធនុយក្លេអ៊ែរនោះទេ!

កាលពីថ្ងៃអាទិត្យ ទី៣ ខែឧសភា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បាននិយាយថា នឹងមិនចាំបាច់ត្រូវប្រើអាវុធនុយក្លេអ៊ែរនៅអ៊ុយក្រែននោះឡើយ។

Update៖ គណបក្សកាន់អំណាចសិង្ហបុរីទទួលបានជ័យជម្នះជាថ្មីម្តងទៀតក្នុងការបោះឆ្នោតជាសកល!

លទ្ធផលនៃការបោះឆ្នោតសកលលើកទី១៤ នៅប្រទេសសិង្ហបុរី បានបង្ហាញថាគណបក្សកាន់អំណាច People Action Party (PAP) បានទទួលជ័យជម្នះជាថ្មីម្តងទៀត ក្រោយមិនធ្លាប់បរាជ័យម្តងណាឡើយអស់រយៈពេល៦ទសវត្សរ៍មកនេះ។

Update៖ ក្រុមហ៊ូធីថា អាមេរិកបើកការ វាយប្រហារតាមអាកាសចំនួន១៧លើកលើប្រទេសយេម៉ែន!

ក្រុម Houthiរបស់ប្រទេសយេម៉ែន បានអះអាងកាលពីថ្ងៃសៅរ៍(ទី៣ខែឧសភា)ថា កងកម្លាំងអាមេរិកបានធ្វើការវាយប្រហារតាមអាកាសចំនួន17 លើកសំដៅលើតំបន់ផ្សេងៗនៃប្រទេសយ៉េមែន ខណៈដែលភាពតានតឹងក្នុងតំបន់នៅតែមានកម្រិតខ្ពស់។

Update៖ ចិននិងជប៉ុន ចោទប្រកាន់គ្នាទៅវិញទៅមកថាបានរំលោភដែនអាកាសលើកោះដែលមានជម្លោះ!

ប្រទេសចិន និងជប៉ុនបានចោទប្រកាន់គ្នាទៅវិញទៅមកកាលពីថ្ងៃសៅរ៍(ទី៣ខែឧសភា)ពីបទរំលោភដែនអាកាសទឹកដីរបស់ពួកគេលើកោះដែលមានជម្លោះ។ ដោយទីក្រុងតូក្យូបានធ្វើការតវ៉ាជាផ្លូវការដោយកោះហៅចិនមក ហើយសុំកុំឱ្យឧប្បត្តិហេតុបែបនេះកើតឡើងម្តងទៀត។

ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់៥២.៤៩៥នាក់ ខណៈសាកសពច្រើន ទៀតត្រូវបានរកឃើញក្នុងគំនរបាក់បែក!

ក្រសួងសុខាភិបាលប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃសៅរ៍(ទី៣ខែឧសភា)ថា ក្រុមគ្រូពេទ្យនិងក្រុមជួយសង្គ្រោះប៉ាឡេស្ទីន បានរកឃើញសាកសពចំនួន៧៧នាក់បន្ថែមទៀតពីគំនរបាក់បែក នៅតំបន់ហ្គាហ្សាស្ទ្រីប ដែលជំរុញឱ្យចំនួនអ្នកស្លាប់សរុបពីសង្គ្រាមប្រល័យពូជសាសន៍ របស់អ៊ីស្រាអែលចាប់តាំងពីខែតុលាឆ្នាំ 2023 កើនដល់ 52,495នាក់។