កាលពីថ្ងៃព្រហស្បតិ៍(ទី១ ខែឧសភា) នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានថ្លែងថា ការកម្ចាត់ក្រុមហាម៉ាស់ គឺជាគោលដៅចម្បង និងជាអាទិភាពខ្ពស់ជាងការធានាការដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់ ក្នុងតំបន់ហ្គាហ្សា។
Category: ពត៌មានអន្តរជាតិ
Update៖ រុស្ស៊ី ប្រើដ្រូនវាយប្រហារលើទីក្រុងកំពង់ផែOdesa របស់អ៊ុយក្រែន ស្លាប់២នាក់ទៀត!
កាលពីថ្ងៃព្រហស្បតិ៍(ទី១ ខែឧសភា) ដ្រូនរបស់រុស្ស៊ី បានវាយប្រហារលើទីក្រុងកំពង់ផែ Odesa ជាប់សមុទ្រខ្មៅរបស់អ៊ុយក្រែន បណ្តាលឲ្យមនុស្ស២នាក់ស្លាប់ និង១៥នាក់ផ្សេងទៀតរងរបួស ព្រមទាំងបង្កជាអគ្គិភ័យបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ។
Update៖ លោកត្រាំ តែងតាំងលោកMike Waltz ជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ!
កាលពីថ្ងៃព្រហស្បតិ៍(ទី១ខែឧសភា)លោកប្រធានាធិបតី Donald Trump បាននិយាយថាលោកបានជ្រើសរើសទីប្រឹក្សាសន្តិសុខជាតិលោក Mike Waltz ធ្វើជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ។
Update៖ UNថា ប្រជាជនស៊ីរីជាង១.៤លាននាក់បានត្រឡប់ទៅផ្ទះវិញចាប់តាំងពីការដួលរលំនៃរបបលោក Assad!
កាលពីថ្ងៃព្រហស្បតិ៍(ទី១ខែឧសភា) ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ (UNHCR) បាននិយាយថា ប្រជាជនស៊ីរីជាង 1.4 លាននាក់បានត្រឡប់ទៅផ្ទះវិញចាប់តាំងពីការដួលរលំនៃរបប Bashar Assad កាលពីខែធ្នូឆ្នាំមុន។
Update៖ បទឈប់បាញ់ នៅមីយ៉ាន់ម៉ា បានផុតកំណត់ ត្រឹមថ្ងៃទី១ខែឧសភានេះ!
របបយោធាមីយ៉ាន់ម៉ា បានទុកឱ្យបទឈប់បាញ់ ដែលប្រកាសឡើង ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយ បន្ទាប់ពីគ្រោះរញ្ជួយដីកាលពីខែមុន ផុតកំណត់ត្រឹមថ្ងៃព្រហស្បតិ៍ ទី១ខែឧសភាឆ្នាំ២០២៥។ ប្រភពពីសារព័ត៌មាន AFP។
Update៖ ឥណ្ឌា ថាអ្នករៀបចំផែនការ និងធ្វើការវាយប្រហារនៅតំបន់ Kashmirត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់!
នៅថ្ងៃព្រហស្បតិ៍(ទី១ ខែឧសភា) រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោកSubrahmanyam Jaishankar បាននិយាយថា អ្នករៀបចំផែនការ និងធ្វើការវាយប្រហារនៅតំបន់ Kashmirត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់។ ប្រភពពីសារព័ត៌មាន AFP។
Update៖ រដ្ឋមន្ត្រីអាមេរិក ព្រមានអ៊ីរ៉ង់ថានឹងត្រូវប្រឈមមុខនឹងផលវិបាកចំពោះការគាំទ្រដល់ក្រុមហ៊ូទី!
កាលពីថ្ងៃពុធ(ទី៣០ ខែមេសា) រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានព្រមានថាអ៊ីរ៉ង់នឹងត្រូវប្រឈមមុខនឹងផលវិបាក សម្រាប់ការគាំទ្រដល់ក្រុមហ៊ូទី បើទោះជាអាមេរិកកំពុងបើកកិច្ចចរចាឡើងវិញជាមួយទីក្រុងតេហេរ៉ង់ស្ដីពីកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ក៏ដោយ។
Update៖ វិមានក្រឹមឡាំងថា កិច្ចព្រមព្រៀងសន្តិភាពត្រូវតែធ្វើជាមួយអ៊ុយក្រែន មិនមែនជាមួយអាមេរិកទេ!
កាលពីថ្ងៃពុធ(ទី៣០ខែមេសា) វិមានក្រឹមឡាំងបាននិយាយថា កិច្ចព្រមព្រៀងសន្តិភាពលើសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនគួរតែធ្វើជាមួយទីក្រុងគៀវ ជាជាងទីក្រុងវ៉ាស៊ីនតោន។បន្ទាប់ពីអាមេរិកបានព្រមានថាខ្លួននឹងដើរថយក្រោយជាអ្នកសម្រុះសម្រួលលើបញ្ហានេះប្រសិនបើគ្មានការរីកចំរើន។ ប្រភពពីសារព័ត៌មានAnadolu Agency។
ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់៥២.៤០០នាក់ ខណៈសាកសពច្រើន ទៀតត្រូវបានរកឃើញក្នុងគំនរបាក់បែក!
ក្រសួងសុខាភិបាលប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃពុធ(ទី៣០ខែមេសា)ថា ក្រុមគ្រូពេទ្យនិងក្រុមជួយសង្គ្រោះប៉ាឡេស្ទីន បានរកឃើញសាកសពចំនួន៣៥នាក់បន្ថែមទៀតពីគំនរបាក់បែក នៅតំបន់ហ្គាហ្សាស្ទ្រីប ដែលជំរុញឱ្យចំនួនអ្នកស្លាប់សរុបពីសង្គ្រាមប្រល័យពូជសាសន៍ របស់អ៊ីស្រាអែលចាប់តាំងពីខែតុលាឆ្នាំ 2023 កើនដល់ 52,400នាក់។
Update៖ បទឈប់បាញ់នៅព្រំដែនកាស្មៀរនៅតែបន្ត ទោះបីជាមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងប៉ាគីស្ថាននិងឥណ្ឌា!
បទឈប់បាញ់នៅតាមព្រំដែន Kashmir នៅតែរក្សាដដែល បើទោះជាមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងប៉ាគីស្ថាន និងឥណ្ឌា។ បន្ទាប់ពីការវាយប្រហារដ៏សាហាវនៅ Jammu និង Kashmir កាលពីសប្តាហ៍មុន។