ទាហានអាមេរិកចំនួនបីនាក់ ត្រូវគេប្រទះឃើញស្លាប់ ក្នុងភក់នៅក្នុងប្រទេសលីទុយអានី។ បន្ទាប់ពីមានការបាត់ខ្លួនទាហានចំនួន៤នាក់ កាលពីថ្ងៃចន្ទ(ទី៣១ខែមីនា)។
Category: ពត៌មានអន្តរជាតិ
Update៖ ប្រទេសចិន បានរកឃើញស្តុកប្រេងឆៅប្រមាណ១០០លានតោននៅសមុទ្រចិនខាងត្បូង!
ប្រទេសចិនបានប្រកាសកាលពីថ្ងៃច័ន្ទ(ទី៣១ខែមីនា)ពីការរកឃើញស្តុកប្រេងឆៅដែលបានប៉ាន់ប្រមាណថាមានចំនួន 100 លានតោននៅភាគឦសាននៃសមុទ្រចិនខាងត្បូង នេះបើយោងតាមសេចក្តីថ្លែងការណ៍ពីសាជីវកម្មប្រេងឈូងសមុទ្រជាតិចិន (CNOOC) ។
Update៖ ឆេះរថយន្តចំនួន១៧គ្រឿងនៅក្នុងហាងលក់រថយន្តTesla នៅជិតទីក្រុងរ៉ូម!
ទីភ្នាក់ងារព័ត៌មានអ៊ីតាលីANSA បានរាយការណ៍កាលពីថ្ងៃចន្ទ(ទី៣១ខែមីនា)ថា អគ្គីភ័យដ៏ធំមួយបានឆាបឆេះពេញមួយយប់នៅឯក្រុមហ៊ុនលក់រថយន្ត Tesla នៅជាយក្រុងរ៉ូម ដោយបានបំផ្លាញរថយន្តចំនួន17គ្រឿងនិងជំរុញឱ្យមានការស៊ើបអង្កេតលើការឆេះផងដែរ។
ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សាបានកើនដល់៥០.៣៥៧នាក់ ខណៈសាកសពច្រើនទៀតត្រូវបានរកឃើញក្នុងគំនរបាក់បែក!
ក្រសួងសុខាភិបាលប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃច័ន្ទ(ទី៣១ខែមីនា)ថា ក្រុមគ្រូពេទ្យនិងក្រុមជួយសង្គ្រោះប៉ាឡេស្ទីន បានរកឃើញសាកសពចំនួន៨០បន្ថែមទៀតពីគំនរបាក់បែក នៅតំបន់ហ្គាហ្សាស្ទ្រីប ដែលជំរុញឱ្យចំនួនអ្នកស្លាប់សរុបពីសង្គ្រាមប្រល័យពូជសាសន៍ របស់អ៊ីស្រាអែលចាប់តាំងពីខែតុលាឆ្នាំ 2023 កើនដល់ 50,357នាក់។
Update៖ អាមេរិក វាយប្រហារលើភាគខាងជើងនៃប្រទេសយេម៉ែន ស្លាប់២នាក់និងរបួស៧នាក់!
ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុម Houthi បាននិយាយកាលពីថ្ងៃចន្ទ(ទី៣១ខែមីនា)ថា មនុស្សពីរនាក់បានស្លាប់និង7 នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហារតាមផ្លូវអាកាសជាថ្មីរបស់សហរដ្ឋអាមេរិកទៅលើភាគខាងជើងប្រទេសយេម៉ែន ក្រសួងសុខភាពដែលគ្រប់គ្រងដោយក្រុម Houthi បាននិយាយកាលពីថ្ងៃចន្ទ ខណៈដែលប្រតិបត្តិការយោធាអាមេរិកនៅក្នុងតំបន់បន្តកើនឡើង។
Update៖ ម៉ាឡេស៊ី ប្រកាសផ្តល់ជំនួយ២.៣លានដុល្លារ ដល់មីយ៉ាន់ម៉ា បន្ទាប់ពីរងគ្រោះដោយសាររញ្ជួយដី!
នាយករដ្ឋមន្រ្តីនៃប្រទេសម៉ាឡេស៊ី លោក Anwar Ibrahim ប្រកាសថាម៉ាឡេស៊ីនឹងផ្តល់ជំនួយមនុស្សធម៌ គិតជាទឹកប្រាក់ស្មើនឹង១០លានរីងហ្គីត(២.៣លានដុល្លារ)ដើម្បីជួយដល់ជនរងគ្រោះដោយសាររញ្ជួយដីនៅមីយ៉ាន់ម៉ា។ ប្រភពពីសារព័ត៌មានCNA។
Update៖ ក្រុមហ៊ូធីថា អាមេរិកបានវាយប្រហារតាមអាកាសចំនួន៧លើកលើខេត្តSaadaនៃប្រទេសយេម៉ែន!
ប្រព័ន្ធផ្សព្វផ្សាយHouthi បានរាយការណ៍កាលពីថ្ងៃសៅរ៍(ទី២៩ខែមីនា)ថា ការវាយប្រហារតាមអាកាសចំនួនប្រាំពីរលើករបស់អាមេរិកបានផ្តោតលើខេត្តSaada ភាគខាងជើងនៃប្រទេសយេម៉ែន។
Update៖ អ៊ីស្រាអែលអះអាងថា ខ្លួនបានស្ទាក់ចាប់កាំជ្រួចដែលបាញ់ចេញពីប្រទេសយេម៉ែន ដោយជោគជ័យ!
កងទ័ពអ៊ីស្រាអែលកាលពីថ្ងៃអាទិត្យ(ទី៣០ខែមីនា)បានអះអាងថា ខ្លួនបានស្ទាក់ចាប់កាំជ្រួចដែលបាញ់ចេញពីប្រទេសយេម៉ែន ដោយជោគជ័យមុនពេលដែលវាអាចវាយប្រហារដែនអាកាសអ៊ីស្រាអែល។
Update៖ ចំនួនអ្នកស្លាប់ដោយសាររញ្ជួយដីនៅប្រទេសថៃ បានកើនដល់១៧នាក់!
អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយក្នុងតំបន់បាននិយាយកាលពីថ្ងៃអាទិត្យ(ទី៣០ខែមីនា)ថា ចំនួនអ្នកស្លាប់ដោយសាររញ្ជួយដី កាលពីថ្ងៃសុក្រ នៅរដ្ឋធានីបាងកក របស់ប្រទេសថៃ បានកើនឡើងដល់ 17នាក់ ដោយមនុស្ស 32 នាក់បានរងរបួស និង83នាក់ទៀតកំពុងបាត់ខ្លួន។ ប្រភពពីសារព័ត៌មានAljazeera។
Update៖ អន្តរជាតិកំពុងស្វែងរកថវិកាជាង១០០លានដុល្លារ ដើម្បីជួយមីយ៉ាន់ម៉ា ក្នុងគ្រោះរញ្ជួយដី!
សហព័ន្ធអន្តរជាតិ នៃកាកបាទក្រហម និងអឌ្ឍចន្ទក្រហម IFRC បានបើកការអំពាវនាវជាបន្ទាន់ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍ ដើម្បីស្វែងរកថវិកាជាង ១០០លានដុល្លារអាមេរិក សម្រាប់ជួយដល់ជនរងគ្រោះ ដោយសាររញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា។